Connect with us

ជីវិតកម្សាន្ដ

ព្រឹទ្ធាចារ្យសិល្បៈល្បីៗ៤រូប អនិច្ចកម្មដោយសារកូវីដ-១៩ បន្សល់ទុកមរតកស្នាដៃជាច្រើន

បានផុស

នៅ

គិតមកដល់ចុងឆ្នាំ២០២១នេះ ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា មានព្រឹទ្ធាចារ្យសិល្បៈជើងចាស់ល្បីៗរបស់ខ្មែរចំនួន៤រូបហើយ ដែល​បាត់​បង់ជីវិត​ដោយសារតែ​ជំងឺ​កូ​វីដ​-១៩​ គួរ​ឲ្យ​សោកស្តាយ​ខ្លាំង​បំផុត​។​

​ជា​ការពិត​សម្រាប់​ការបាត់បង​ធនធាន​អ្នកសិល្បៈជើងចាស់​ល្បីៗ​ទាំងនោះ​បានធ្វើ​ឲ្យ​មហាជន​មាន ការសោកស្តាយ​និង​ក្តុកក្តួល​ខ្លាំង​បំផុត​។​ព្រឹទ្ធាចារ្យ​សិល្បៈ​ជើងចាស់​ល្បីៗ​របស់​ខ្មែរ​៤​រូប​ដែល​ទទួល​ម រណ​ភាព​ដោយសារ​កូ​វីដ​នោះ​រួមមាន៖

១.​ព្រឹទ្ធាចារ្យ ម៉ៅ​ អាយុទ្ធ​ បានទទួល​មរណភាព​កាលពី​ថ្ងៃទី​១៥​ ខែមេសា​ ឆ្នាំ​២០២១ ​ក្នុង​ជន្មាយុ​៧៧​ឆ្នាំ​ ដោយសារ​ជំងឺ​កូ​វីដ​-១៩​។​ ព្រឹទ្ធាចារ្យ ម៉ៅ អាយុទ្ធ គឺ​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ និង​ក៏​ជា​ផលិ​តករ​ខ្សែភាពយន្ត​ខ្មែរ​ដ៏​ល្បីឈ្មោះ​មួយរូប​ផងដែរ​ ក្នុងចំណោម​ផលិតករ​ជាច្រើន​ទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២.​ ព្រឹទ្ធាចារ្យ​ទេវ​នាដ​ផ្នែក​របាំ​ក្បាច់បុរាណ​ខ្មែរ ឯម​ធា​យ បានទទួល​មរណភាព​នៅ​វេ​លលា​ម៉ោង​១២ និង​២០​នាទី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ ២០២១​នេះ​ក្នុង​ជន្មាយុ​៨៨ ឆ្នាំ​។​សព​របស់គាត់​ត្រូវបាន​បូជា​ភ្លាមៗ​ផងដែរ​ក្រោយ​តេស្ត​សំណាក​រក​ឃើ ញ​ជំងឺ​កូ​វីដ​-១៩​។​

៣.​ ព្រឹទ្ធាចារ្យ លី ប៊ុន​យី​ម បានទទួល​មរណភាព ​ក្នុង​ជន្មាយុ​៨៥​ឆ្នាំ ​ដោយសារ​ជំងឺ​កូ​វីដ​-១៩​កាលពី​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០២១​ កន្លងទៅ​ថ្មីៗ​នេះ​។​ ព្រឹទ្ធា​ចា​រ្យ លី ប៊ុន​យី​ម បើ​និយាយ​ពី​វិស័យ​ភាពយន្ដ​ខ្មែរ​ នៅ​អតីតកាល​មហាជន​ធ្លាប់​បាន​ស្គា​ល់ពី​ស្នាដៃ​របស់​អ្នកនិពន្ធ​ និង​ជា​ផលិតករ​ភាពយន្ត​ជើងចាស់​លោក លី ប៊ុន​យី​ម​។ ​លោក លី ប៊ុន​យី​ម ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​ល្បីរន្ទឺ​នា​ទសវត្សរ៍​ទី​៦០​ដែល​គេ​ប្រសិទ្ធ​នាម​ថា​ ជា​យុគមាស​នៃ​វិស័យ​ភាពយន្ត​។​

៤.​ព្រឹទ្ធាចារ្យ ហេ ជុន​សិ បានទទួល​មរណភាព​ កាលពី​ថ្ងៃទី​១០​ ខែតុលា​ ឆ្នាំ​២០២១ ​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ ស្តា​ត​អូឡាំពិក​។ ​ព្រឹទ្ធាចារ្យ ហេ ជុន សិ គឺជា​អតីត​តន្ត្រីករ​វី​យូ​ឡុង​ជើងចាស់​ដែល​សិល្បករ​ជំនាន់​មុន​ស្គាល់​ថា ​ជា​ជំនួយការ​ដ៏​ជិតស្និទ្ធ​បំផុត​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត។​

​សូម​បញ្ជាក់ដែរថា​ ដំណឹង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​និង​សោកសៅ​ចំពោះ​វីរសិល្ប​ទាំង​៤​រូបនេះ​ បានធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​ទូទាំង​ប្រទេស​ បាន​សម្តែង​ការចូលរួម​សោកស្តាយ​យ៉ាងខ្លាំង​ជាមួយ​ក្រុម​គ្រួសារ​សព​។​ ម្យ៉ាង​នេះ​ ក៏​ជាការ​បាត់បង់​ធនធាន​សិល្បៈដ៏​មានតម្លៃ​ផងដែរ​។​

​ចំពោះ​វីរភាព​ និង​មរតក​ស្នាដៃ​របស់លោក​ព្រឹទ្ធាចារ្យ​ទាំង​៤​រូប​ខាងលើ​ក្ នុង​វិស័យ​សិល្បៈ​ខ្មែរ​បានធ្វើ​ឲ្យ​មហា​ជន​ទូទាំង​ប្រទេស​ នៅ​ចងចាំ​ជានិច្ច​គ្មាន​ថ្ងៃ​បំ​ភ្លេច​បានឡើយ​៕

អត្ថបទ៖ ​ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម