ជីវិតកម្សាន្ដ
ក្រុមគ្រួសារព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ ប្រតិកម្មចំពោះការបំភ្លៃថា ព្រឹទ្ធាចារ្យលួចទៅបង្រៀនប្រទេសសៀម
ភ្នំពេញ ៖ បន្ទាប់ពីមានការចែកចាយនិងផ្សព្វផ្សាយព័ត៌មានផ្ទុយពីការពិតធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ ដែលបានចែកឋានហើយនោះ ពេលនេះក្រុមគ្រួសារលោកយាយក៏បានចេញមុខការពារនូវភាពស្អាតស្អំនិងបំភ្លឺការពិតដល់សាធារណជន។

ការចេញមុខប្រតិកម្មនិងបំភ្លឺពីសំណាក់ក្រុមគ្រួសារព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ នេះបានធ្វើឡើង ក្រោយមានបុគ្គលម្នាក់បានផ្ញើសារចែករំលែកនូវព័ត៌មានបំភ្លៃថា លោកយាយបានលួចទៅបង្រៀនប្រទេសសៀមហើយការចែកឋានរបស់លោកយាយដោយឆ្លងជំងឺកូវីដ-១៩គឺជាបាបកម្ម។

យោងតាមខ្លឹមសារដែលបានបង្ហោះ ដោយក្រុមគ្រួសារលោកយាយបានរៀបរាប់ថា សូមគោរពជម្រាបជូនដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីគោរពស្រលាញ់មួយរយៈដែលក្រុមគ្រួសារលោកយាយ ឯម ធាយ បានបាត់បង់លោក យាយជាទីគោរពស្រលាញ់មានការសោកសង្រេង និងនឹករលឹកជាពន់ពេកប៉ុន្តែគួរឲ្យសោកស្តាយ ដែលបន្ទាប់ពីលោកយាយបានចែកឋានទៅ មានបុគ្គលម្នាក់មានងារជាទីប្រឹក្សាក្រសួង បានផ្ញើសារចែករំលែកនូវព័ត៌មានបំភ្លៃថាលោកយាយបានលួចទៅបង្រៀនប្រទេសសៀម។

ប្រភពបានបន្តថា មិនត្រឹមតែប៉ុណ្ណោះបុគ្គលរូបនោះក៏បាននិយាយថា ការចែកឋានរបស់លោកយាយដោយឆ្លងជំងឺកូវីដ គឺជាបាបកម្មរបស់ក្រុមគ្រួសារលោកយាយនិងមានពាក្យញុះញង់បំភ្លៃការពិតជា ច្រើនទៀតសារនោះបានបន្តចែករំលែកទៅមនុស្សជាច្រើន។ សូមបញ្ជាក់ថាលោកយាយមិនដែលមាន គំនិតក្បត់វប្បធម៌ជាតិនោះទេ។

បន្ថែមពីនេះដែរ ក្រុមគ្រួសារលោកយាយ ឯម ធាយ បានសង្កត់ធ្ងន់ថា ក្រុមគ្រួសារលោកយាយ ឯម ធាយកំពុងស្វែងរកដំណោះស្រាយរកយុត្តិធម៌ ដើម្បីរក្សាកិត្តិយសនិងស្នាដៃដែលលោកយាយ ខំកសាងឡើងស្ទើរពេញមួយជីវិត៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


