Connect with us

ជីវិតកម្សាន្ដ

ដឹងការពិតហើយ! នាយ ពែកមី ឆ្លើយសំណួរអ្នកគាំទ្រថា ហេតុអ្វីមិនឃើញជួយអ្នកនាង ខ្ញុង

បានផុស

នៅ

មហាជនដឹងហើយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រឿងរ៉ាវរបស់អ្នកនាង ខ្ញុង បានផ្ទុះកក្រើកខ្លាំងនៅក្នុងបណ្ដាញ​សង្គមហ្វេសប៊ុក ដែលមានការពិភាក្សាវែកញែកយ៉ាងច្រើន អំពីបញ្ហានេះ។ យ៉ាងណាមិញគេ ក៏ឃើញមានទស្សនិកជនមួយចំនួន នូវតែបង្ហាញការអាណិតអាសូរ និងខ្លះទៀតលើកទឹកចិត្តចំពោះអ្នកនាង ខ្ញុង ខណៈមួយចំនួនទៀត ក៏បានរិះគន់នឹងមិនព្រមជឿ លើការបកស្រាយរបស់តារាកំប្លែងរូបនេះ​ដែរ។

ដោយឡែកងាកមកចាប់អារម្មណ៍ លើតារាកំប្លែងរួមក្រុមគឺនាយ ពែកមី ដែល​ជាដៃគូលេងកំប្លែងជាមួយអ្នកនាង ខ្ញុង ឯណ្ណោះវិញ គេក៏ហាក់មិនឃើញលោកប្រកាសជួយដែរ ទើបមានសំណួរ ថាតើហេតុអ្វីមិនឃើញ ពែកមី ជួយ ខ្ញុង? ឆ្លើយតបនឹងសំណួរនេះតារាកំប្លែងនាយ​ ពែកមី បានបញ្ជាក់ថា​​ ខ្លួន​បានជួយ​ហើយតើ តែ​ជួយ​លក្ខណៈ​ស្ងាត់ៗ ជួយ​លក្ខណៈ​ក្រុមការងារ​។ ខ្លួន​មិន​អាច​ទៅ​បំផុស​បំផុល ​ជួយ​តាមរយៈ​ការ​ឡាយ ឬក៏​ការ​ផុស​អី​បាន​នោះ​ទេ​។​

​នាយ​ ពែកមី បន្តថា ប្រសិន​ខ្លួន​ធ្វើ​អញ្ចឹងនោះ បង​ប្អូន​នឹង​ជេរ​ខ្លួន​ថា ពួកអ្នកហ្នឹងសិល្បៈពេលមានបញ្ហាឡាយ​សុំ​ជំនួយ​។ នាយ​ ពែកមី ថា នាយ​ឮ​ពាក្យ​ហ្នឹង​ច្រើនដង​ហើយ នាយ​ក៏​ពិបាកចិត្ត​ដែរ ប៉ុន្តែ​ជាក់ស្ដែងអញ្ចឹងមែន។ ដូច្នេះក្នុងនាម​ជា​អ្នក​សិល្បៈចង់ ឬមិនចង់ព្រឹត្តិការណ៍របស់ ខ្ញុង ប៉ុន្មានថ្ងៃនេះធ្វើ​ឲ្យ​សិល្បៈ​រាង​អាប់ឱន​កិត្តិយស​ដែរ​។​

នាយនិយាយទៀតថា មិន​បន្ទោស​ទៅលើអ្នកនាង​ ខ្ញុង ឬ​អ្នកណានោះទេ គ្រាន់តែខ្លួនមានអារម្មណ៍ថា សូម្បីតែខ្លួនលោកជាក្រុមកំប្លែង ជាមួយគ្នាជាដៃគូហ្នឹង ក៏​ខ្លួនរងសម្ពាធ អាច​ថាប៉ះពាល់​ដល់​កិត្តិយស និង​កេរ្តិ៍ឈ្មោះផងដែរ។ អញ្ចឹង​បងប្អូន គេ​សួរ​ថា ហេតុអ្វីបានអត់ជួយខ្ញុង មិន​ព្រម​ផុស​អី​អញ្ចឹង​? នាយ​ថា អត់​ទេ តែ​នាយ បាន​បង្វែរ​អារម្មណ៍​បងប្អូន​ ឲ្យ​ជួយ​ដល់​មន្ទីរពេទ្យគន្ធបុប្ផាវិញ។

នាយ​ ពែកមី បន្ថែមថា បើ​ផុស​រឿង​ ខ្ញុង រឿង​អីទៀតបងប្អូន​ ជេរ​នាយ​ងាប់រឿង​គ្រួសារ​ ខ្ញុង នាយ​ជួយ​បាន​ប៉ុណ្ណា ជួយ​ប៉ុណ្ណឹង លក្ខណៈ​ក្រុមការងារ ជាដៃគូធ្លាប់លេងកំប្លែងជាមួយគ្នា៕

អត្ថបទ៖ ចាន់រ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម