Connect with us

ជីវិតកម្សាន្ដ

ក្រុមទេពបទុមវង្សពិណពាទ្យ៖ មានអារម្មណ៍ដូចបាត់បង់អស់ព្រលឹងពីក្នុងកាយ ពេលដែលបានឮប្រជាជនកម្ពុជាមួយចំនួន នៅតែហៅភ្លេងពិណពាទ្យថា ជាភ្លេងសៀម

បានផុស

នៅ

​បង្កើតឡើង​កាលពី​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ​២០១៩ រហូត មក​ដល់ពេល​សព្វថ្ងៃនេះ ជា​លើកដំបូង​គឺ​យើង​មានកូន​សិស្ស​ត្រឹមតែ ៩ នាក់​ប៉ុណ្ណោះ តែ​បច្ចុប្បន្នភាព​នៃ​វង់ភ្លេង​សក្ការ​មួយ​នេះ​មាន​សមាជិក​រហូតដល់​ទៅ​ជាង​២០​នាក់​រួមទាំង​គ្រូ ហើយ​ភាគច្រើន​នៃ​សិស្ស គឺជា​កុមារកំព្រា និង​កុមារ​ទីទាល់ក្រ​ខ្វះ​ទីពឹង​។ នេះ​បើតាម​ប្រសាសន៍​លោក កែវ ប្រសិទ្ធី គ្រូបង្រៀន​ក្រុម​វង់ភ្លេង​ទេព​បទុម​វង្ស​។ ស្ថាបនិក​ចម្បង​នៃ​ទេព​បទុម​វង្ស ពិណពាទ្យ​នេះ គឺ​ភិក្ខុ ប៉ាន់ ឈុន ព្រះ​មេ​កុដិ​លេខ​២២ នៃ​វត្ត​បទុម​វ​តី​រាជ​វ​រា​រាម ក្រោម​ការជួយជ្រោមជ្រែង​ពីស​ម្តេច ន​ន្ទ ង៉ែត សម្តេច​ពុទ្ធ​ជ័យ​មុនី ព្រះ​ចរណៈ​វិជ្ជា និង​ព្រះ​មន្ត្រី​សង្ឃ​គ្រប់​ព្រះ​ក្នុង​វត្ត​បទុម​វ​តី​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកគ្រូ កែវ ប្រសិទ្ធី បាន​បន្តទៀតថា​៖ ចំពោះ​កូនសិស្ស​ទាំង​អស់នៃ​វង់​តន្ត្រីបុរាណ​យើងខ្ញុំ គឺជា​ក្រុម​ក្មេង​វត្ត​ដែល​មកពី​កន្លែង​ផ្សេងៗ អ្នកខ្លះ​ជា​ក្មេង​កំព្រា អ្នកខ្លះ​អត់​មាន​ម្តាយ អ្នកខ្លះ​អត់​ឪពុក ទីទាល់ក្រ ម្តាយ​ទៅធ្វើ​ការ​នៅ​ថៃ ឬ​តាម​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​យើង ដូច្នេះ​ពួកគាត់ មិនបាន​ចូល​សិក្សា​នៅ​សាលា​វិចិត្រសិល្បៈ​ណាមួយ​ទេ​។ យ៉ាងណាមិញ ក្រោម​ការយកចិត្តទុកដាក់​បង្រៀន​ពី​លោកគ្រូ ពួកគាត់​អាច​ប្រើប្រាស់​ជំនាញ​មួយ​នេះ​បាន​យ៉ាង​ល្អ រហូត​ដល់ពេល​ថ្មីៗ​នេះ​ទៀត យើង​បាន​អភិវឌ្ឍ​ខ្លួន​ចូលរួម​ប្រគំ​ភ្លេង​របាំ​ជួយ​ដល់​សាលា​របាំ នរោត្តម បុប្ផា​ទេវី ទៀតផង​។

​ក្នុងនាម​ជា​សិល្បករ​ដែល​ជ្រក​ក្រោម​ម្លប់​វិស័យ​វប្បធម៌ សិល្បៈ​បុរាណ​ដែល​កំពុង​បម្រើ​លើកស្ទួយ និង​ការពារ​ទម្រង់ វង់ភ្លេង​ពិណពាទ្យ ក្រុម​ទេព​បទុម​វង្ស​ពិណពាទ្យ ជួប​នូវ​ឧបសគ្គ​ជាច្រើន រួមមាន សម្ពាធ​ផ្លូវចិត្ត​ពី​ទុ​ទិដ្ឋិ​បុគ្គល​មួយចំនួន ដែល​មិន​គិត​ប្រយោជន៍​រួម​ជាធំ ហើយ​រក​គ្រប់​មធ្យោបាយ​ដើម្បី​បង្អាក់ ឬ​ទប់ស្កាត់​ការសម្តែង ឬ​ថត​ផ្សព្វផ្សាយ​វង់ភ្លេង​ពិណពាទ្យ​ខ្មែរ ។ ទី​ពីរ ខ្វះ​ការលើកទឹកចិត្ត និង​ឲ្យ​តម្លៃ​ដល់​សិល្បករ​បែប​បុរាណ​ពិសេស​ក្រុម​ពិណពាទ្យ​ក្នុង​ពិធី​កម្ម​ផ្សេងៗ បើ​ប្រៀប​ជាមួយ​អ្នក​សម័យ និង​បញ្ហា​ទី​៣ គឺ​ខ្វះ​ថវិកា​ទ្រទ្រង់​គ្រប់បែបយ៉ាង សំលៀកបំពាក់ ឧបករណ៍​ភ្លេង និង​ថវិកា​លើ​ទWក​ចិត្ត​ដល់​គ្រូ គ្រប់យ៉ាង​គឺ​តន្ត្រីករ​បុរាណ ពិសេស​ពិណពាទ្យ​នេះ​គឺ​ត្រូវ​ប្រឹងប្រែង​ដោះស្រាយ​ដោយ​ខ្លួនឯង​ដែលជា​ហេតុ​ពិបាក​ក្នុងការ​អភិវឌ្ឍ​ខ្លួន ឲ្យ​សមរម្យ​ទៅ​និង​តម្លៃ​នៃ​មរតក​ដូនតា​មួយ​នេះ​។

​ក្នុងពេល​សម្ភាស​ចំណាប់អារម្មណ៍ ក្នុងនាមជាតន្ត្រីករបុរាណផ្នែកពិណពាទ្យនេះ ពិតជាមានអារម្មណ៍ដូចបាត់បង់អស់ព្រលឹងពីក្នុងកាយពេលដែលបានឮប្រជាជនកម្ពុជាមួយចំនួននៅតែ​ហៅ​ភ្លេងពិណពាទ្យ​ថា​ជា​ភ្លេង​សៀម ហើយ​ស្ទើរតែ​មិនអាច​ទប់ទឹក​ភ្នែក​បាន​ទេ​ព្រោះតែ​ក្នុង​ចិត្ត​បៀម​នូវ​ទុក្ខព្រួយ​សោកស្តាយ ព្រោះ​ពី​សម័យកាល​មួយ​ទៅ​សម័យកាល​មួយ​ខ្មែរ​ គឺជា​អ្នក​សាង​គ្រឹះ​វប្បធម៌​ដ៏​ត្រចះត្រចង់​នេះ តែ​ជា​អកុសល​ខ្មែរ​យើង​មិនដែល​បាន​សុខ​ព្រោះតែ​បច្ចាមិត្ត រហូត​ដស់​សម័យ ប៉ុល ពត ដែល​អាច​កំណត់​បាន​ថា​ជា​ឆ្នាំ​សូន្យ នៃ​វប្បធម៌​យើង ទើប​យើង​ពិបាក​ស្រោចស្រង់​រហូតដល់​សព្វថ្ងៃ​។ ម្យ៉ាងទៀត ព្រោះតែ​ទំនើបកម្ម​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​តិច​ណូ​ឡូ​ជី កូន​ខ្មែរ​មួយចំនួន​វង្វេង​តាម​វប្បធម៌​បរទេស ដែល​ហូរ​ចូលមក​គ្មាន​ទិសដៅ ហើយ​ពួកគាត់​ទាំងនោះ​ប្រឹង​បំពុលសង្គម និង​មិន​ខ្វល់​ពី​ប្រពៃណី ឬ​វប្បធម៌​ជាតិ​ឡើយ ដែល​ទាំងនេះ​គឺ​ធ្វើ​ឲ្យ​អាម៉ាស់​បំផុត​ដែល​ខ្មែរ​លើក​វប្បធម៌​ឲ្យ​គេ​ដោយ​មិនដឹង​ខ្លួន​។

​សូមបញ្ជាក់​ផងដែរ​ថា ក្រុម​ទេព​បទុម​វង្ស​ពិណពាទ្យ គឺជា​សមាសភាព​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ឈាន​មកកាន់​វគ្គ​ជម្រុះ​ចុងក្រោយ នៃ​កម្មវិធី​វង់​តន្ត្រី​ខ្មែរ រដូវ​កាល​ទី​២ ក្រោម​វិញ្ញាសា “​សិល្បៈ​បុរាណ​ចម្រុះ​”​។ ក្នុងអំឡុងពេល​ប្រកួត តំណាង​ក្រុម​ទេព​បទុម​វង្ស​បាន​អះអាងថា បញ្ហា​កូ​វីដ​១៩ បច្ចេកទេស​ផលិត​វីដេអូ រយៈពេល​ហាត់​សម​ខ្លី កត្តា​ចំណាយ​ផ្សេងៗ សុទ្ធតែជា​ផល​លំបាក​។ ជា​ចុងក្រោយ យើងខ្ញុំ​ក៏​សូមឱកាស​ផ្តាំផ្ញើ​ទៅ​កុលបុត្រ​កុលធីតា​ខ្មែរ​ទាំងអស់ ពិសេស​បងប្អូន​ដែល​ស្រឡាញ​សិល្បៈ​បុរាណ​ខ្មែរ​គ្រប់​ទម្រង់​សូមមេត្តា​ប្រឹងប្រែង​ឡើង​ហើយ​កុំ​អស់សង្ឃឹម ត្រូវ​តស៊ូ ប្រឹងរៀន​សូត្រ និង​សាមគ្គី​គ្នា​ឡើង ទើប​យើង​បាន​ជោគជ័យ ហើយ​ពេលនេះ​សន្តិភាព​កំពុង​នាំ​ត្រឡប់មកវិញ​នូវ​ព្រលឹង​ដូនតា​យើង​គ្រប់​ទម្រង់​ដើម្បី លម្អ​ជាតិខ្មែរ​អោយ​កាន់តែ​អស្ចារ្យ រុងរឿង ដូច​សម័យ​មហានគរ ឲ្យ​សមនិង​ពាក្យ​ថា កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយ​។

​ការបោះឆ្នោត​ពី​បងប្អូន សាធារណជន​នឹង​រួមចំណែក​ដល់​ទៅ​៤០​ភាគរយ​នៃ​ពិន្ទុសរុប និង​ជួយ​ជ្រោមជ្រែង​ឲ្យ​ក្រុម​នីមួយៗ​មានឱកាស​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ដូចនេះ បើសិនជា​ពុក​ម៉ែ បងប្អូន ដែល​ពេញចិត្ត​នូវ​ក្រុម​ទេព​បទុម​វង្ស​ពិណពាទ្យ សូមមេត្តា​កុំ​ភ្លេច​ជួយ​បោះឆ្នោត​ក្រុម​នេះ តាមរយៈ​ការ​ចុច​រូប​មេដៃ (like) សើច​(haha) វ៉ា​វ (wow) បេះដូង (heart) លើកលែងតែ​រូប​ក្រៀមក្រំ (sad) និង​រូប​ខឹង (angry) នៅលើ​វីដេអូ​បង្ហាញ​សម្ដែង ដែល​បង្ហោះ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ចាប់ពី​ថ្ងៃទី១៧ ដល់​ថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១​។​

​តំណ​ភ្ជាប់​ទៅកាន់​វីដេអូ​៖

https://web.facebook.com/uyfc.svay.rieng/videos/2189436651199273

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម