ព័ត៌មានជាតិ
សប្ដាហ៍ទី ៣ បេក្ខជន ៨ ក្រុម ទៀត នឹងបង្ហាញសមត្ថភាពមុខគណៈកម្មការទាំង ៤ រូប
កន្លងផុតពីរសប្ដាហ៍ វគ្គជម្រុះដោយគណៈកម្មការ ក្នុងកម្មវិធីវង់តន្រ្តីខ្មែររដូវកាលទី២ បានឈានមកដល់សប្ដាហ៍ទី ៣ ដែលបេក្ខជន ៨ ក្រុម និងទោលនឹងបង្ហាញសមត្ថភាពតាមរយៈវីដេអូសម្ដែងជូនទៅកាន់គណៈកម្មការទាំង ៤ រូប។


ក្នុងសប្ដាហ៍ទី៣នេះ មានសមាសភាពបេក្ខជនដូចជា៖
១. បេក្ខជន ក្រុមមរតកអង្គរ មកពីខេត្តសៀមរាប
២. បេក្ខជន ហ៊ាង សុហាន មកពី ខេត្តសៀមរាប
៣. បេក្ខជន សេង អូន មកពីខេត្តឧត្តរមានជ័យ
៤. បេក្ខជន ក្រុមយុវជនសាមគ្គី ១២៥ មកពីរាជធានីភ្នំពេញ
៥. បេក្ខនារី ស៊ី ចន្ទសុជាតា មកពីរាជធានីភ្នំពេញ
៦. បេក្ខជន ក្រុមមន្ទីរវប្បធម៌ខេត្តកែប មកពីខេត្តកែប
៧. បេក្ខជន ក្រុមយុវជននគរតន្ត្រីបុរាណខ្មែរ មកពីរាជធានីភ្នំពេញ
៨. បេក្ខជន ក្រុមយុវជនល្ខោនខោលកម្ពុជា មកពីរាជធានីភ្នំពេញ
វគ្គជម្រុះដោយគណៈកម្មការមានការបែងចែកជា ៤សប្ដាហ៍ ហើយសប្ដាហ៍ទី៤ គឺជាថ្ងៃប្រកាសលទ្ធផលរួម របស់បេក្ខជនទាំង ៣០ក្រុម និងទោល ដើម្បីស្វែងរកបេក្ខជនឆ្នើម ២០ក្រុម និងទោល ឆ្ពោះទៅកាន់វគ្គកំពូលទាំង២០ ឬ Top20។


កម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២ រៀបចំនិងផ្ដួចផ្ដើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង គាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្តតន្ត្រីករ និងមានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ BTV រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៧យប់តទៅ និងការផ្សាយបន្តផ្ទាល់លើផេកផ្លូវការ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី