ជីវិតកម្សាន្ដ
បេក្ខជន ៨ក្រុម និងទោល ក្នុងវគ្គជម្រុះដោយគណៈកម្មការសប្ដាហ៍ទី៣
កន្លងផុតទៅអស់ពីរសប្ដាហ៍ ពេលនេះវគ្គជម្រុះដោយគណៈកម្មការ ក្នុងកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ បានឈានមកដល់សប្ដាហ៍ទី៣ហើយ ដែលបេក្ខជន ៨ក្រុម និងទោលផ្សេងទៀត នឹងបង្ហាញសមត្ថភាពតាមរយៈវីដេអូសម្ដែងរបស់ខ្លួន ជូនទៅកាន់គណៈកម្មការទាំង ៤រូប។
ក្នុងសប្ដាហ៍ទី៣នេះ មានសមាសភាពបេក្ខជនដូចជា៖
១. បេក្ខជន ក្រុមមរតកអង្គរ មកពីខេត្តសៀមរាប
២. បេក្ខជន ហ៊ាង សុហាន មកពី ខេត្តសៀមរាប
៣. បេក្ខជន សេង អូន មកពីខេត្តឧត្តរមានជ័យ
៤. បេក្ខជន ក្រុមយុវជនសាមគ្គី ១២៥ មកពីរាជធានីភ្នំពេញ
៥. បេក្ខនារី ស៊ី ចន្ទសុជាតា មកពីរាជធានី ភ្នំពេញ
៦. បេក្ខជន ក្រុមមន្ទីរវប្បធម៌ខេត្តកែប មកពីខេត្តកែប
៧. បេក្ខជន ក្រុមយុវជននគរតន្ត្រីបុរាណខ្មែរ មកពីរាជធានីភ្នំពេញ
៨. បេក្ខជន ក្រុមយុវជនល្ខោនខោលកម្ពុជា មកពីរាជធានីភ្នំពេញ


គួររំឭកថា វគ្គជម្រុះដោយគណៈកម្មការ គឺមានការបែងចែកជា ៤សប្ដាហ៍ ហើយសប្ដាហ៍ទី៤ គឺជាថ្ងៃប្រកាសលទ្ធផលរួម របស់បេក្ខជនទាំង ៣០ក្រុម និងទោលផងដែរ ដើម្បីស្វែងរកបេក្ខជនឆ្នើម ២០ក្រុម និងទោល ឆ្ពោះទៅកាន់វគ្គកំពូលទាំង២០ ឬ Top20។

ជាមួយគ្នានោះ កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ ដែលរៀបចំ និងផ្ដួចផ្ដើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង គាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្តតន្ត្រីករ នឹងមានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ BTV រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៧យប់តទៅ និងការផ្សាយបន្តផ្ទាល់លើផេកផ្លូវការ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងផងដែរ៕
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១៩ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ



