Connect with us

ជីវិតកម្សាន្ដ

ធ្លាយបញ្ជីឈ្មោះម្ចាស់បំណុល​៣០​នាក់ ក្នុងនោះ ខ្ញុង ក៏ជំពាក់យាយ តយ ខ្ទង់ពាន់ដុល្លារដែរ​

បានផុស

នៅ

តារា​កំប្លែង​អ្នកនាង ស្រេង សុកាន់​ដា ហៅ ខ្ញុង បានប្រកាស​កាលពី​ថ្ងៃទី​១៧​ ខែតុលា​ ឆ្នាំ​២០២១​ថា​​នាង​បាន​លង់ខ្លួន​ជំពាក់​បំណុល​គេ​នូវ​ទំហំ​ទឹកប្រាក់​ចំនួន​៥៧២០០០​ដុល្លារ​ដែលមាន​ម្ចាស់​បំ​ណុល​ប្រមាណ​៣០​នាក់​។​

យ៉ាងណាមិញ​គេ​ក៏​ឃើញ​មាន​ទស្សនិកជន​មួយ​ចំនួន​នូវតែ​បង្ហាញ​ការអាណិតអាសូរ​និង​ខ្លះទៀត​លើក​ទឹកចិត្ត​ចំពោះ ខ្ញុង​ ខណ​:​មួយចំនួនទៀត​ក៏បាន​រិះគន់ ​និងមិន​ព្រម​ជឿ​លើ​ការបកស្រាយ​របស់​តារា​កំប្លែង​អ្នកនាង ខ្ញុង ទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​ថ្មីៗ​ក៏​នេះ​ ស្រាប់តែ​ធ្លាយ​បញ្ជី​ឈ្មោះ​ម្ចាស់​បំណុល​ដែល​អ្នកនាង ខ្ញុង រាយ​ឈ្មោះ​ទាំងអស់​សរុប​ជាង​កន្លះ​លាន​ដុល្លារ​នោះ​ ដែល​ត្រូវបាន​មហាជន​ធ្វើការ​ចែករំលែក​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​។​

ទន្ទឹមគ្នា​នោះ​ រឿង​ដែល​កាន់តែ​ធ្វើឱ្យ​មហាជន​ចាប់អារម្មណ៍​ថែមទៀត​នោះ​ គឺ​នៅក្នុង​បញ្ជី​ឈ្មោះ​ម្ចាស់ បំណុល​របស់ ខ្ញុង គេ​ក៏​បានឃើញ​ឈ្មោះ​របស់​តារា​កំប្លែង​រួម​អាជីព​យាយ តយ ដែល​អ្នកនាង ខ្ញុង បាន​ជំពាក់​ចំនួន​៥០០០​ដុល្លារ​ផងដែរ​។​

គេ​កត់សម្គាល់​ឃើញថា​ រឿងរ៉ាវ​របស់​តារា​កំប្លែង​អ្នកនាង ខ្ញុង មួយរយ​:​នេះ​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​ និង​ផ្ទុះ​ខ្លាំង​លើ​បណ្ដាញ​សង្គម​ដែល​អ្នកវិភាគ​ជាច្រើ​ន​កំពុង​វែកញែក​ចំពោះ​ហេតុផល​រឿងនេះ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម