នាយ កៃដរ អង្វរសុំចិត្តអ្នកដែលកាត់តវីដេអូចាស់ៗរឿងភរិយាជេរគ្នា
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

នាយ កៃដរ អង្វរសុំចិត្តអ្នកដែលកាត់តវីដេអូចាស់ៗរឿងភរិយាជេរគ្នា

បានផុស

នៅ

អំឡុងពេល ខ្ញុង បាន​ផ្ទុះ​ការរិះគន់​ក្រោយ​ទម្លាយ​នូវ​រឿងរ៉ាវ​ជំពាក់​បំណុល​គេ​ជិត​៦០​ម៉ឺន​ដុល្លារ​ផ្អើល​មហាជន​នេះដែរ ​ក៏​ស្រាប់តែ​គេ​ឃើញ​លេច​មុខ​ជន​ឱកាសនិយម​លើ​បណ្តាញ​សង្គម​មួយចំនួន​បាន​ឆ្លៀត​យក​វីដេអូ​ចាស់ៗ​របស់​ ខ្ញុង​ ដែល​ធ្លាប់​ជេរ​គ្នា​តាមរយ​:​ការ​ឡាយ​មក​កាត់ត​បង្ហោះ​ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​មានការ​ភណ្ឌច្រឡំ​និង​គេ​កាន់តែ​ស្អប់​ចំពោះ​នាង​ថែមទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញ​បញ្ហា​នេះដែរ​ នាយ កៃ​ដរ ដែលជា​ស្វាមី​អ្នកនាង ខ្ញុង តាមរយ​:​ការ​Live​កាលពី​ថ្ងៃ​២៧​ ខែតុលា​ ម្សិល​មិញ​បានធ្វើការ​បកស្រាយ​ជំនួស​ភរិយា​ និង​ទ​ទូច​អង្វរ​សុំ​ចិត្ត​អ្នក​ដែល​កាត់ត​វីដេអូ​ចាស់ៗ​រឿង​ភ​រិយា​ជេរ​បញ្ជោរ​គ្នា​ឲ្យ​បញ្ឈប់​ចែកចាយ​ទៀត​ ព្រោះ​បញ្ហា​នេះ​បានកើត​ឡើង​យូ​ហើយ ។​

នាយ កៃ​ដរ បាន​រៀបរាប់ថា ​មាន​វីដេអូ​មួយចំនួន​បាន​កាត់ត​រឿង​ប្រពន្ធ​ខ្ញុំ​ជេរ រឿង​ប្រពន្ធ​ខ្ញុំ​ខឹង អាហ្នឹង​ខ្ញុំ​សូម​អត់​ទទួលស្គាល់​ទេ​ ព្រោះ​មូលហេតុ​ដែល​ខ្ញុំ​មិន​ទទួល​ដោយសារតែ​ជាការ​កាត់ត​ដែល​យក​វីដេអូ​ចាស់ៗ​ដែល​គាត់​ធ្លាប់បាន​ជជែកគ្នា​ជាមួយ​អ្នក​ដែល​ខុស​(​ឈ្លោះ​)​ជាមួយ​គាត់​កន្លងផុតទៅ​យូ​ហើយ​មក​កាត់ត​ដាក់​បង្ហោះ​ខណ​:​ដែល​គាត់​កំពុង​តែមាន​វិ​បត្តិ​និង​ពិបាកចិត្ត​។​

នាយ កៃ​ដរ បន្តថា​ គាត់​កំពុងរង​គ្រោះ​ហើយ​ បែជា​ពួកគាត់​យកមក​កាត់ត​ធ្វើ​ដូច​វីដេ​អូ​នោះ​ថ្មីៗ​អញ្ចឹង​។​ដូច្នេះ​វីដេអូ​ទាំងនោះ​ គឺ​ខ្ញុំ​មិនអាច​ទទួលយក​បានទេ​ ខ្ញុំ​សូម​ប្រ​ច្រានចោល​ឬ​ប្រកែក​ព្រោះ​អី​ជាទូទៅ​វីដេអូ​ចាស់ៗ​នោះបាន​កន្លង​ផុតទៅ​យូ​ហើយ​។​

នាយ កៃ​ដរ បាន​និយាយទៀតថា ​គេ​កាត់ត​វីដេអូ​ចាស់​នោះ​ដើម្បី​មក​ជាន់ពន្លិច​ភរិយា​ខ្ញុំ​បន្ថែមទៀត ​ហេតុ​នេះហើយ​ខ្ញុំ​សង្ឃឹមថា​ បងប្អូន​ដែល​ជំនាញ​ខាង​បច្ចេកទេស​កាត់ត​អនុគ្រោះ​ផង​ទៅ​បង​អើយ​។​ បើ​បងៗ​ធ្វើ​អញ្ចឹង​តើ​បាន​ផលចំណេញ​អ្វីខ្លះ​ដល់​បងៗ​ទៅ ​ព្រោះ​ពេលខ្លះ​ក៏មាន​អ្នកដឹង​ហើយ​យល់​ដែរ​ចំពោះ​វីដេអូ​កាត់ត​ទាំងនោះ ​ហេតុនេះ​សូម​បងៗ​គួរតែ​ងាកមក​ស្រលាញ់គ្នា​ក្នុងនាម​ខ្មែរ​ដូចគ្នា​។​

ទោះបីជា​យ៉ាងណាក្តី​នាយ កៃ​ដរ នៅតែ​បង្ហាញ​ពី​កាយវិកា​លើ​ដៃ​ចេញមុខ​សំពះ​ដើម្បី​សូមទោស​មហា​ជន​និង​អ្នកសិល្ប​:​គ្រប់គ្នា​ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​កាលពី​ថ្មីៗ​ជុំវិញ​ភរិយា ខ្ញុង​ ចេញមក Live​ទម្លាយ​រឿង​ជំពាក់​បំណុល​គេ​ពិសេស​ប្រកាស​សុំ​លុយ​១​ដុល្លារ​ពី​មហាជន​ផងដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ស្អែក​នេះ សាលាដំបូង​រាជធានី នឹង​បើកសវនាការ​កាត់ទោស​សំណុំរឿង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១៦ នាទី មុន

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ថា ការ​អត្ថាធិប្បាយ​របស់​អ្នកនាំពាក្យ OHCHR មាន​លក្ខណៈ​ន​យោ​​យូ​ប​នី​កម្ម

កីឡា១ ម៉ោង មុន

AFF​ Cup៖​ បើក​ឆាក​ កម្ពុជា​ ចាញ់​​ ម៉ាឡេស៊ី​ ១-៣

ព័ត៌មានជាតិ១ ម៉ោង មុន

សំណង់​មន្ទីរពេទ្យ​ពហុ​ជំនាញ​ភ្នំពេញ​នឹង​ត្រូវ​សាងសង់​ឡើង​កម្ពស់​២៦​ជាន់ ដោយ​ប្រើប្រាស់​ពេល​នៃ​ការសាងសង់​ប្រមាណ​៤​ទៅ​៥​ឆ្នាំ​

ព័ត៌មានជាតិ២ ម៉ោង មុន

រង្វង់​មូល​ស្រអែម នៅ​ស្រុក​ជាំ​ក្សាន្ត បាន​សម្ពោធ​កាត់​ខ្សែបូ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services