ជីវិតកម្សាន្ដ
តារាកំប្លែង ខ្ញុង លើកទឹកចិត្តខ្លួនឯង និងស្វាមី ក្រោយជួយរឿងបរាជ័យ
តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង កាលពីថ្មីៗកន្លងទៅបានផ្ទុះរឿងរ៉ាវអាស្រូវផ្អើលអស់អ្នកគាំទ្រពេញមួយប្រទេសបន្ទាប់ពីនាងទម្លាយចំនួនទឹកប្រាក់ដែលជំពាក់បំណុលគេជាងកន្លះលានដុល្លារ។

ទោះបីយ៉ាងណាក្តីសម្រាប់ ខ្ញុង និងស្វាមីនាយកៃដរ នៅតែបន្តការតស៊ូជាមួយគ្នាតាមរយៈការឡាយលក់ ផ្អក ប្រហុក ត្រីងៀត ដើម្បីយកលុយដោះបំណុលគេនិងធ្វើជាដើមទុកសាងជីវិតជាថ្មីឡើងវិញផងដែរ។ ទន្ទឹមគ្នានេះដែរ គេក៏ឃើញតារាកំប្លែង ខ្ញុង បានប្រកាសលើកទឹកចិត្តខ្លួនឯង និងស្វាមីក្រោយជួបរឿងបរាជ័យ។

អ្នកនាង ខ្ញុង បានលើកឡើងថា ជីវិត គឺបែបនេះហើយប្តីពេលបរាជ័យមិនសូវមានអ្នករាប់មិនសូវមានអ្នកស្គាល់វាជារឿងធម្មតា តែយើងក៏នៅតែញញឹម ព្រោះជីវិតយើងទាំងពីរបានស្គាល់គ្នាកាន់តែច្បាស់ ហើយកាន់តែមានសុភមង្គលនឹងភាពតស៊ូបន្តទៅមុខដោយភាពរឹងមាំ និងកម្លាំងចិត្តពេញលេញ។


គេចាំបានថា ក្រោយពេលដែលអ្នកនាង ខ្ញុង ទម្លាយនូវរឿងរ៉ាវបំណុលគេជាសាធារណៈបែបនេះ ឃើញមានអ្នកគាំទ្រមួយចំនួនបានបង្ហាញការអាណិតអាសូរ និងលើកទឹកចិត្តដល់ ខ្ញុង តែក៏មានខ្លះទៀតបានរិះគន់ដែរថា នេះអាចជាការសម្តែងឆាកល្ខោនរបស់អ្នកនាង ខ្ញុង។ ប៉ុន្តែភ្លាមៗនោះអ្នកនាង ខ្ញុង បានចេញមុខបញ្ជាក់ថា ពុំមែនជាការសម្តែងទេ ខណៈនាងបានប្រកាសលក់អស់ខ្ទិចអស់ខ្ទីនូវទ្រព្យសម្បត្តិដែលមានទាំងប៉ុន្មាន៕


អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


