ជីវិតកម្សាន្ដ
ខ្ញុង ឆ្លើយតបអ្នករិះគន់ថា មិនថោកទាបយកជីវិតគ្រួសារលេងសើចទេ
អ្នកគាំទ្របានដឹងហើយថា កាលពីយប់ថ្ងៃទី ១១ ខែសីហា មានការមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ និងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ខណៈដែលខ្ញុងនិងស្វាមីកំពុងឡាយលក់ផលិតផលសុខស្រាប់តែនាយ កៃដរ មានអាការៈឈរគាំងវៀចមាត់ក្រញែងក្រញង់ដៃ។

ហេតុការណ៍នេះ បានធ្វើឲ្យភរិយា គឺអ្នកនាងខ្ញុងភ្លាមៗនោះមានអារម្មណ៍ភ័យស្លន់ស្លោស្រែកហៅឲ្យគេមកជួយគ្រប់គ្នា។ ក្នុងនោះក៏មានអ្នកគាំទ្រ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ដែលកំពុងទស្សនាការឡាយបង្ហាញការព្រួយបារម្ភ នឹងព្រួយភ័យចំពោះសុវត្ថិភាព បានសួរនាំហើយជួនពរគ្រប់គ្នា។ ដោយឡែកផ្ទុយពីនេះក៏មានខ្លះទៀត បានរិះគន់ដោយមិនជឿលើរឿងនេះឡើយ។

មានការបញ្ចេញមតិថា ករណីនាយ កៃដរ ដួលសន្លប់យប់មិញ គឺគ្រាន់តែជាការសម្តែងដើម្បីយកចាប់អារម្មណ៍ពីអ្នកគាំទ្រប៉ុណ្ណោះ។ ដោយឡែកក៏មានមតិខ្លះទៀត ក៏បានលើកទឹកដែរថា អ្នកសម្តែងបំពុលច្រើនអញ្ចឹងយើងការពិតគេមិនសូវជឿទេ ជូនពរបងប្រុសឆាប់ប្រសើរឡើងផងវិញ។ទាក់ទងរឿងនេះដែរ តារាកំប្លែងស្រីអ្នកនាង ខ្ញុង បានបញ្ចេញប្រតិកម្មដោយបញ្ជាក់ថា ពួកគាត់មិនថោកទាបយកជីវិតគ្រួសារលេងសើចទេ។


អ្នកនាង ខ្ញុង បានលើកឡើងទាំងមួយចិត្តថា ហេតុអី្វមនុស្សមួយចំនួនចូលចិត្តជាន់ សើចចំអក គិតអ គតិមកលើគ្រួសារខ្ញុំម្ល៉េះ ខ្ញុំមិនថោកទាបយកជីវិតគ្រួសារខ្ញុំទៅលេងសើចឡើយ។ អ្នកនាង ខ្ញុង នាព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២២ នេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ក៏បានបង្ហោះដោយបញ្ជាក់អាការៈជំងឺរបស់ស្វាមីថា ឥឡូវប្តីខ្ញុំចេញពីសង្គ្រោះបន្ទាន់ហើយ អគុណសម្រាប់ការបារម្ភនឹងសួរសុខទុក្ខ។ ព័ត៌មានលំអិតខ្ញុំនឹងប្រាប់ពេលក្រោយទៀត ឥឡូវគាត់នៅកាលម៉ែត រង់ចាំលទ្ធផលស្កែនខួរក្បាលម្តងទៀតសិនសូមអគុណ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


