Connect with us

ជីវិតកម្សាន្ដ

អាជី ស្ទើរបាត់បង់ជីវិត ដោយសារវះកាត់កែសម្ផស្ស ហើយមិនទទួលខុសត្រូវ

បានផុស

នៅ

​ថ្មីៗ​នេះ​មហាជន​ និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ មានការ​ភ្ញាក់​ផ្អើលគ្រប់គ្នា​បន្ទាប់ពី​ឃើញអ្នកលក់អនឡាញល្បីឈ្មោះ តេង ស៊ីណាត ហៅ អាជី បានប្រកាសដំណឹងដ៏ចាប់អារម្មណ៍ជុំវិញ វេជ្ជបណ្ឌិតនៅគ្លីនិកមួយកន្លែង ធ្វើការវះកាត់នាងហើយមិនទទួលខុសត្រូវ ដោយទុកឲ្យនាងរងវិបត្តិជិតស្លាប់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តួយ៉ាង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ អា​ជី កាលពី​ថ្ងៃទី​០៦​ខែវិច្ឆិកា​កន្លង​ទៅ បាន​សរសេរ​បង្ហោះ​សារ​ថា ​វះកាត់​ហើយ​មាន​បញ្ហា​ដុក​ទ័​រ​រត់​បាត់​ទុកឲ្យ​ខ្ញុំ​រងវិបត្តិ​ស្ទើ​រ​តែ​ស្លាប់បាត់​បង់ជីវិត​ ដោយសារ​អ្នកឯង​។​ ខ្ញុំ​នឹង​បកស្បែក​គ្លីនិក​អ្នកឯងមិនឲ្យដើ​រ​បោក​ប្រជា​ជន​ខ្មែរ​ទៀត​ទេ ​អរគុណ​ដុក​ទ័​រ​ថៃ​ដែល​ជួយ​ខ្ញុំ​។​

​អា​ជី បាន​និយាយទៀតថា​ មាន​នាក់​ខ្លះ​សើច​យំ​ខ្ញុំ ឌឺដង​ខ្ញុំ​ទាំង​ដែល​ខ្ញុំ​កំពុង​រងគ្រោះ​តែ​ខ្ញុំ​មិន​ខឹង​នឹង​ពួកគាត់​ទេ ​ព្រោះ​ខ្ញុំ​គិតថា​មនុស្ស​ដែល​កំពុង​សើ​ច​ចំអក​គេ​ទាំង​ដែលគេ​មិនដែល​ធ្វើ​អី្វ​ខ្លួន​សោះ ​គឺជា​មនុស្ស​ដែល​គ្មាន​ខួរក្បាល​។ ​ទោះបី​ខ្ញុំ​ពេលនេះ​ងើប​មិនទាន់រួច​ តែ​ខ្ញុំ​មិន​ចុះចាញ់​ខ្ញុំ​នៅតែ​ត​ស៊ូ ដើម្បី​ងើបម​កឡាយ​បកស្បែក​មុខ​ពេទ្យ​ដែល​កំពុងតែ​ដើរ​បោក​គេ​ឲ្យ​បាន​ខ្ញុំ​នឹងមិន​ឲ្យវា​រួចខ្លួន​ហើយ​ដើរ​បោក​ប្រជាជន​ខ្មែរ​ត​ទៀត​ដែរ​។​

​ជាមួយគ្នានេះ អា​ជី ក៏បាន​ធ្វើការ​អំពាវនាវ​មហាជន​ និង​អ្នក​ដែល​ចង់​កែ​សម្ផស្ស​ឲ្យ​ប្រុងប្រយ័ត្ន​ដែរ​ថា​ ពី​មួយ​ថ្ងៃ​ទៅមួយថ្ងៃ​ខ្ញុំ​ដេក​បែបនេះ​រាល់ថ្ងៃ​ គឺ​ដេក​អស់សង្ឃឹម​ពេលនេះ​លុយ​ក៏​មិន​អាចជួយ​ខ្ញុំ​ឲ្យ​ដូច​ដើម​បានទេ​។ ​ពាក្យ​ដែល​ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំងអស់គ្នា​ពេលនេះ​ថា ​មុននឹង​សម្រេចចិត្ត​វះកាត់​អ្វីមួយ​សូម​គិត​ឲ្យ​ច្បា​ស់សិន​កុំឲ្យ​ដូច​ខ្ញុំ​ពេលនេះ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម