ជីវិតកម្សាន្ដ
ផ្ទុះការរិះគន់ និងស្នើឲ្យក្រសួងពាក់ព័ន្ធចាត់វិធានការលើស្រ្តីលក់អនឡាញប្រើពាក្យពេចន៍មិនសមរម្យលើបណ្ដាញសង្គម
ជារឿងថ្មីដ៏រសើបទៀតហើយ ខណ:មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នាផ្ទុះការរិះគន់ដោយមិនសំចៃមាត់ និងបានស្នើដល់ក្រសួងពាក់ព័ន្ធ ពិសេសក្រសួងកិច្ចការនារីគួរចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលលក់ផលិតផលអនឡាញដែលLiveប្រើពាក្យពេចន៍អាសអាភាស ចំអាសចំអូងធ្វើឲ្យប៉ះពាល់សីលធម៌សង្គម និងតំម្លៃស្រ្តីខ្មែរយ៉ាងធ្ងន់ធ្ងរបំផុត។

តាមរយ:ការចែករំលែកនូវឃ្លីបវីដេអូរបស់ក្រុមស្រ្តី Live លក់ផលិតផលអនឡាញដែលកំពុងយកបណ្តាញសង្គមធ្វើជាឈ្នាន់ទាមទារចំណាប់អារម្មណ៍ និងដើម្បីផលប្រយោជន៍ក្រុមរបស់ខ្លួនបានធ្វើឲ្យមហាជនសម្តែងការហួសចិត្តខ្លាំងនូវទង្វើរអសីលធម៌គ្មានកេរ្តិ៍ខ្មាសក្នុងនាមជាស្រ្តី។ ទង្វើរនេះត្រូវបានមហាជនចាត់ទុកថា ជាគំរូអាក្រក់បំផុតសម្រាប់សង្គមខ្មែរដែលមិនគួរកើតមានឡើយ។
យោងតាមការលើកឡើងរបស់ផេកឈ្មោះចៅខ្មែរផ្សារ បានបង្ហាញការហួសចិត្ត និងរិះគន់ទៅលើសកម្មភាពដ៏គឃ្លើននោះដោយ ចៅខ្មែរផ្សារ បានស្នើសុំយ៉ាងទទូចដល់ក្រសួងពាក់ព័ន្ធគួរពិនិត្យ និងមានវិធានការក្តៅលើករណីក្រុមស្រ្តីរូបនោះ។ ចៅខ្មែរផ្សារបានលើកឡើងថា គោរពជូនអ្នកម្តាយ Sinath Hun ។ យល់យ៉ាណាដែរពូមីង? គួរ Mention ខាងណាអោយដឹងស្ទាយលក់របស់គាត់? Facebook page : Mak Lin 18។

នៅលើផេកដដែលបានបន្តថា គោរពផ្ញើជូនវីដេអូស្រ្តីអាសអាភាសទាំងនេះទៅលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានគណៈកម្មាធិការជាតិលើកកំពស់សីលធ៌មសង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដើម្បីចាត់វិធានការណ៍ផ្លូវច្បាប់ចំពោះក្រុមស្ត្រីដែលកំពុងបំផ្លាញគុណតម្លៃរបស់ស្ត្រីធ្វើឲ្យប៉ះពាល់សីលធ៌មសង្គមយ៉ាងធ្ងន់ធ្ងរបំផុត។

ជាមួយគ្នានេះក៏ មានអ្នកប្រើប្រាស់បណ្តាញសង្គមមួ យចំនួនទៀយបានបញ្ចេញមតិដោយស្នើដល់ក្រសួងពាក់ព័ន្ធត្រូវមានវិធានកាក្តៅលើបុគ្គលលក់អនឡាញ នេះផងដែរ។ក្នុងនោះមានកាលើកឡើងថាផ្ញើរជូនក្រ សួងស្ថាប័នពាក់ព័ន្ធនានាជាទីគោរព, ស្មាទោសស្រ្តីរ កស៊ីផ្លូវភេទក៏ពួកគាត់មិនLiveនិយាយពេញៗមាត់អ ញ្ចឹងដែរ។

ជុំវិញបញ្ហាខាងលើនេះដែរគេមិនទាន់ឃើញមានប្រតិ កម្មឆ្លើយតបបែបណាពីក្រសួងពាក់ព័ន្ធឬក្រសួងកិច្ច ការនារីនៅឡើយទេខណ:ក៏មានមហាជនអ្នកប្រើប្រា ស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនមើលចំណាត់កា រពាក់ព័ន្ធករណីស្រ្តីលក់អនឡាញខាងលើនេះផងដែរ ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


