ជីវិតកម្សាន្ដ
Miss Grand International ឲ្យនិមយមន័យ ៤ នេះ លើឈុតតំណាងជាតិ ទើបក្លាយជា Best ” National Costume ” បាន
កាលពីម្សិលមិញ ផេករបស់ Miss Grand International បានបង្ហាញពីឈុតតំណាងជាតិដ៏អស្ចារ្យ មកពីប្រទេសទាំង ៦០ ដែលក្នុងនោះរួមមាន កម្ពុជា យើងផងដែរ។

វគ្គប្រកួតបវរកញ្ញាពិភពលោក Miss Grand International ២០២១ បើកវគ្គប្រកួតដណ្ដើមជើងឯក “សំលៀកបំពាក់ជាតិ” អនុញ្ញាតឲ្យអ្នករចនានៅជុំវិញពិភពលោក បង្ហាញពីសក្ដានុពល នៃការរចនាដ៏អស្ចារ្យរបស់ពួកគេ។ ការសង្កត់ធ្ងន់ឬការឲ្យនិយមន័យលើឈុតនីមួយគឺមានដូចជា ភាពប្លែកពីគេ វប្បធម៌ ភាពស្រស់ស្អាត និងការកែលំអគំនិតច្នៃប្រឌិតឈុតនេះ ឲ្យសក្ដិសមជាមួយបវរកញ្ញាតំណាងប្រទេស។

ប្រធាន Miss Grand International លោក Khun Nawat Isarakraisil អ្នករៀបចំកម្មវិធីបានបញ្ជាក់ថា បវរកញ្ញាស្អាតៗគ្រប់ប្រទេស អាចបង្អួតសម្រស់ពួកគេយ៉ាងពេញទំហឹង ជាមួយនឹងការឱកាសឲ្យអ្នកគាំទ្រចុច Like និងចែករំលែកនូវសំលៀកបំពាក់ជាតិទាំង ១០ ដែលខ្លួនចូលចិត្ត។ ការប្រកួតសម្រស់ដែលទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេ នឹងមានលក្ខណៈគ្រប់គ្រាន់នឹងក្លាយជាអ្នកឈ្នះ ។
ការប្រកាសទទួលបានពានរង្វាន់សំលៀកបំពាក់ជាតិល្អបំផុត នឹងប្រកាសក្នុងពេលតែមួយនៅ យប់ចុងក្រោយFinal នាថ្ងៃ ៤ ធ្នូ ២០២១ នៅ SHOW DC HALL Rama 9 ។

គួរបញ្ជាក់ថា សម្រាប់កម្មវិធីប្រកួតដែលអ្នកគាំទ្រមិនគួររំលងមានដូចខាងក្រោម ៖
ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៧:០០ យប់ ការប្រកួតបឋមនៅ SHOW DC HALL Rama 9 ។
ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៧:០០ យប់ កម្មវិធី Final Show នៅ SHOW DC HALL Rama 9៕
មកមើលឈុតតំណាងជាតិស្អាតៗ របស់បវរកញ្ញានីមួយៗខាងក្រោមនេះ តើអ្នកណាប្លែកពីគេជាង ៖














ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


