ជីវិតកម្សាន្ដ
អស្ចារ្យណាស់ ! បវរកញ្ញាកម្ពុជាគ្រងឈុតតំណាងជាតិក្នុងការប្រកួតនៅថៃនារាត្រីនេះឃើញហើយព្រឺសម្បុរ
ភ្នំពេញ ៖ ទស្សនិកជននិងអ្នកគាំទ្របានសម្តែងការសរសើរគ្រប់គ្នាបន្ទាប់ពីឃើញបវរកញ្ញាកម្ពុជាកញ្ញាប៉ូគឹមថេង សុតធីតា គ្រងឈុតតំណាងជាតិក្នុងក ម្មវិធីប្រកួតMiss Grand Internationalនៅថៃនារាត្រីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១នេះ។

សម្រាប់ឈុតតំណាងជាតិដែលគ្រងដោយកញ្ញា ប៉ូគឹមថេង សុតធីតា នេះគឺមានឈ្មោះថា «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌»។ គេសង្កេតឃើញថាMiss Grand Cambodia 2021កញ្ញា ប៉ូគឹមថេង សុតធីតា នារាត្រីនេះធ្វើបានល្អខ្លាំងនិងមានភាពលេចធ្លោនៅលើឆាកអន្តរជាតិ ។

ជាមួយគ្នានេះ ក៏មានការលើកឡើងថា “ព្រះអើយ ព្រឺសម្បុរ ណាស់ CAMBODIAមើលហើយឡើងចង់ យំពិតជា មាន មោទនភាព ណាស់ កម្ពុជា។ ថ្ងៃនេះធ្វើបានល្អខ្លាំងបំផុត តើអ្នកទាំងអស់គ្នា មើលហើយ មានអារម្មណ៍បែបណាដែរ?”។

សូមបញ្ជាក់ថា នាយប់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១ នេះកម្មវិធី Miss Grand International ក៏បានឈានចូលដល់វគ្គប្រកួតឈុតតំណាងជាតិ ដែលជាវគ្គប្រកួតដ៏សំខាន់មួយសម្រាប់ការបង្អួតសម្រស់នៃឈុតដែលរចនាយ៉ាងល្អឯកពីតំណាងប្រទេសនីមួយៗ ដែលចូលរួមប្រកួតនៅភូកេតប្រទេសថៃ៕
ដោយ ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


