Connect with us

ជីវិតកម្សាន្ដ

បើកទំព័រថ្មីក្រោយស្ងប់កូវីដ យុវជនម្នាក់នៅស្រុកបាទី ខេត្តតាកែវ ត្រូវរង្វាន់ ១០០ លានរៀល ពីភេសជ្ជៈខារ៉ាបាវ

បានផុស

នៅ

អាច​និយាយបានថា​ ជាការ​បើក​ទំព័រ​ថ្មី​នៃ​ការចុះ​ចែក​រង្វាន់​ដល់​គេហដ្ឋាន​ ក្រោយភាពស្ងប់ស្ងាត់ជំងឺកូវីដ-១៩ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានចុះប្រគល់ប្រាក់រង្វាន់ធំដល់យុវជនម្នាក់ រស់នៅ​ភូមិ​ពូន​ភ្នំ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ នូវ​ទឹក​ប្រាក់សុទ្ធ​ចំនួន ១០០​លាន​រៀល ដល់​គេហដ្ឋាន​ផ្ទាល់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យុវជន​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ធំ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ដែលមាន​អាសយដ្ឋាន​ដូច​បាន​ជម្រាបជូន​ខាងលើនេះ មានឈ្មោះ ភា​ច តុង អាយុ ២០​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ជាមួយ​ឪពុកម្ដាយ​ដែលមាន​មុខរបរ​ជា​អ្នក​កាប់​អុស​លក់ និង​ដាំ​ដំណាំ​ជា​លក្ខណៈ​គ្រួសារ រួម​នឹង​ការចិញ្ចឹម​មាន់​បន្តិចបន្តួច​នៅក្រោយ​ផ្ទះ​។

​ឈរ​នៅ​ពីមុខ​ផ្ទះ​ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម ជញ្ជាំង​បាំង​ស្លឹក​ពុកផុយ ដំបូល​ប្រក់​ដែក នៅក្នុង​ឱកាស​ទទួល​ប្រាក់រង្វាន់ ១០០ ​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ យុវជន ភា​ច តុង បាន​ប្រាប់​ឲ្យ​ដឹងថា ដោយសារតែ​ជីវភាព​គ្រួសារ​ក្រីក្រ​លំបាក​តោកយ៉ាក ខ្លួន​បាន​រៀន​ត្រឹមតែ​ថ្នាក់​ទី​៧​តែប៉ុណ្ណោះ ហើយ​មកជួយ​សម្រួលកា​រងារ​នៅផ្ទះ​ដូចជា​ដាំ​ដំណាំ ចិញ្ចឹម​មាន់ និង​មើលថែទាំ​ប្អូន​នៅផ្ទះ​នៅពេលដែល​ឪពុក​-​ម្ដាយ​ចេញទៅ​ព្រៃរ​កកាប់​អុស​មក​ចង់​លក់ ដែលជា​ប្រភព​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​។

​យុវជន​រូបនេះ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា សម្រាប់​ការ​ត្រូវ​រង្វាន់​ធំ​នូវ​ទឹកប្រាក់​ ១០០​លាន​រៀល​នេះ​ គឺជា​រឿង​ដែល​នឹកស្មាន​មិន​ដល់​នោះទេ កាលពី​សប្ដាហ៍​កន្លងទៅ បន្ទាប់ពី​ខ្លួន​បាន​រ៉ែ​ក​ទឹក​ស្រោច​ដំណាំ​នៅក្រោយ​ផ្ទះ​នៅពេល​ល្ងាច​អស់កម្លាំង​ក៏​ឈប់សម្រាក ហើយ​ទៅ​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ពី​អ្នកលក់​នៅមុខ​ផ្ទះ​មក​ទទួលទាន លុះ​ពេល​គាស់​ក្រវិល​កំប៉ុង​ស្រាប់តែ​ឃើញ​មាន​រង្វាន់ ​១០០​លាន​រៀន ហើយក៏​ស្រែកប្រាប់​បងប្អូន​ក្រុមគ្រួសារ គូ​ដណ្ដឹង​ដែល​នៅផ្ទះ​រួមគ្នា ព្រមទាំង​អ្នកជិតខាង និង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​ដែលមាន​ស្រាប់​នៅ​នឹង​ក្រវិល​កំប៉ុង​តែម្ដង​។

​នៅ​ចំពោះមុខ​ក្រុមការងារ​តំណាង​ក្រុមហ៊ុន​ចុះ​ប្រគល់​រង្វាន់ ១០០​លាន​រៀល​នេះ យុវជន ភា​ច តុង បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ខា​រ៉ា​បាវ ដែល​បាន​បង្កើត​កម្មវិធី​ផ្តល់​រង្វាន់​នូវ​ទឹកប្រាក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដែល​អាចជួយ​កែប្រែ​នូវ​ជីវភាព​ដែល​ធ្លាប់តែ​ក្រខ្សត់ ប្រែ​មកជា​ល្អប្រសើរ​នៅពេលនេះ​។ ក្រោយពេល​ទទួលបាន​ប្រាក់រង្វាន់​ទាំងនេះ នឹង​យក​មួយចំណែក​ទៅ​សងបំណុល​ធនាគារ និង​ទុក​មួយចំណែក​សម្រាប់​សាងសង់​ផ្ទះ​ឲ្យ​បាន​សមរម្យ ហើយ​មួយចំណែក​ទៀត​ទុក​សម្រាប់​បង្កើត​អាជីវកម្ម​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​ក្រោយពេល​រៀបការ​រួច​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១៦ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម