Connect with us

ជីវិតកម្សាន្ដ

អ៊ាម វន្នី ដាច់ចិត្តទម្លាយមូលហេតុរថយន្តឪពុក-ម្តាយ សុត្ថិឌី ធារីកា ជួបគ្រោះថ្នាក់នៅព្រះវិហារ

បានផុស

នៅ

ភ្នំពេញ: បន្ទាប់ពីធីបុណ្យសពរបស់ឪពុក-ម្តាយ សុវត្ថិឌី ធារីកា ត្រូវបានរៀបចំរួចរាល់ហើយនោះពេលនេះ ស្រាប់តែតារាចម្រៀងប្រុសលោក អ៊ាម វន្នី បានទម្លាយមូលហេតុច្បាស់ៗចុងក្រោយដែលរថយន្តឪពុក-ម្តាយ សុត្ថិឌី ធារិកា ជួបគ្រោះថ្នាក់ក្រឡាប់នៅទឹកដីខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការបញ្ជាក់ពីលោក អ៊ាម វន្នី បានបង្ហោះភ្ជាប់រូបភាពដោយលើកឡើងដូច្នេះថា តាមការផ្តល់ដំណឹងពីរដ្ឋបាលខេត្តព្រះវិហារបានអោយដឹងថា រថយន្តបែកកង់មុខផ្នែកខាងស្តាំពេលកំពុងបើកបរ ទើបធ្វើអោយទាញចង្កូតទៅស្តាំក្រឡាប់ធ្លាក់ប្រឡាយរហូតដល់មានគ្រោះថ្នាក់ដល់ជីវិត។ 

តារាចម្រៀងលោក អ៊ាម វន្នីបន្ថែមទៀតថា ពិតជាគួរអោយសោកស្តាយខ្លាំងណាស់អញ្ចឹងបានជាលោកឆ្ងល់ថាហេតុអ្វីដានកង់ឡានរបស់គាត់បើកត្រូវគន្លងផ្លូវល្អណាស់តែសុខៗស្រាប់តែឃើញស្នាមកាច់ចង្កូតទៅស្តាំសឹងតែ៩០ដឺក្រេទៅវិញ។

គិតមកទល់ពេលនេះមានរយ:ប្រមាណជាង១០ថ្ងៃហើយដែលឪពុក-ម្តាយជាទីស្រលាញ់របស់តារាចម្រៀង សុវត្ថិឌី ធារីកា បានទទួលមរណ:ភាពក្នុង​ហេតុការណ៍​ក្រឡាប់រថយន្តនៅ ស្រុកឆែប ខេត្តព្រះវិហារ។ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រនិងមិត្តភក្តិរួមអាជីពសិល្ប:ជាច្រើនបង្ហាញការសោកស្តាយនិងរន្ធត់ចិត្តខ្លាំងអាណិតដល់ សុវត្ថិឌី ធារិកា គ្រប់ៗគ្នា៕

អត្ថបទដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២ នាទីutes មុន

ពាន​​រង្វាន់​ស​ម្ដេច​តេជោ​ ជើង​ទី២​ នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​៦ល្ងាច​តទៅ​ ស្វាយរៀង​ ប៉ះ​ គិរីវង់ វិសាខា​ ប៉ះ ទ័ព​

ព័ត៌មានជាតិ២ នាទីutes មុន

ប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី

ព័ត៌មានជាតិ១២ នាទីutes មុន

ក្រសួងព័ត៌មានរកឃើញព័ត៌មានក្លែងក្លាយកើន១៤%ក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១៦ នាទីutes មុន

ប្រមុខការពារជាតិកម្ពុជា បង្ហាញសុទិដ្ឋិនិយមលើកិច្ចសហប្រតិបត្តិការជាមួយអាមេរិក ថា នឹងត្រូវបានពង្រឹងឡើងវិញ

ជីវិតកម្សាន្ដ១៩ នាទីutes មុន

ក្រោយរឿងអាស្រូវហាក់ស្ងប់ Thùy Tiên លេចមុខធ្វើសកម្មភាពសប្បុរសធម៌ជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម