ជីវិតកម្សាន្ដ
ទិដ្ឋភាព Pope បណ្ដើរ Bella សម្ពោធរឿង “បុព្វេសន្និវាស” វគ្គ ២ ម្ដងទៀត (មានវីដេអូ)
កាលពីយប់មិញនេះ Pope បានដឹកដៃ Bella ដើរលើកម្រាលព្រំក្រហមក្នុងកម្មពិធីសម្ពោធរឿង “បុព្វេសន្និវាស” វគ្គ២ ម្ដងទៀត នៅ Paragon Cineplex ជាន់ទី ៥ នៃផ្សារទំនើប Siam Paragon ។


ក្នុងទិដ្ឋភាពនោះ គេឃើញតួឯកប្រុសក្នុងរឿង “បុព្វេសន្និវាស”ហាក់សប្បាយរីករាយជាខ្លាំង ខណៈលោកបណ្ដើរ Bella Ranee យ៉ាងត្រសង បង្ហាញមុខដល់អ្នកគាំទ្ររបស់លោក។



យ៉ាងណាមិញនៅក្នុងព្រឹត្តិការណ៍យប់មិញ ក៏មានសិល្បករល្បីៗបានដើរលើកម្រាលព្រំក្រហមជាច្រើនដូចជា Ice Paris, Pookie Paveenuch, Tor Thanapob, Design Chutima និង Koi-Dream-Natty ជាដើម។




គួររំលឹកថា កាលពីលើកមុខ Pope Thanawat ក៏ធ្លាប់ដឹកដៃ Bella Ranee សម្ពោធរឿង “បុព្វេសន្និវាស” វគ្គ២ម្ដងរួចទៅហើយ រហូតធ្វើឲ្យមហាជននាំគ្នាផ្គូផ្គងរូបលោកនិង Bella ថា សក្ដិសមគ្នា។ ទន្ទឹមនោះ មនុស្សជាច្រើនក៏កំពុងតែទន្ទឹងរង់ចាំមើលការសម្ដែងរបស់តួប្រុសតួស្រីទាំងពីរក្នុងភាពយន្តនេះ យ៉ាងច្រើនកុះករ ខណៈគ្រោងនឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត នៅថ្ងៃទី ២៨ ខែកក្កដាក្នុងប្រទេសថៃ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Bella ឆ្លើយទាំងធូរចិត្ត ក្រោយអ្នកសារព័ត៌មានជជីកសួរម្ដងទៀត រឿងអតីតមិត្តប្រុស Weir (មានវីដេអូ)
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


