Connect with us

ជីវិតកម្សាន្ដ

មកស្គាល់សណ្ឋាគារប្រណីតនៅជាយក្រុងភ្នំពេញ សម្រាប់អ្នកមិនចង់ទៅដើរលេងឆ្ងាយៗ

បានផុស

នៅ

សម្រាប់ប្រិយមិត្តយើងដែលមានគម្រោងដំណើរកម្សាន្តនាថ្ងៃឈប់សម្រាកខ្លីៗ ឬថ្ងៃចុងសប្ដាហ៍ ប៉ុន្តែមិនចង់ទៅលេងនៅតាមខេត្តឆ្ងាយៗ លោកអ្នកអាចមកសាកល្បងមើលសណ្ឋាគារ The Balé ដែលនៅជាយក្រុងភ្នំពេញយើងនេះ ស្អាតហើយតម្លៃសមរម្យអាចពិចារណាបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

The Balé Phnom Penh ជាសណ្ឋាគារបែបរីសត ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់បាក់ខែង លើច្រាំងនៃទន្លេមេគង្គចម្ងាយ ១៥ គីឡូម៉ែត្រខាងជើងរាជធានីភ្នំពេញ។ សណ្ឋាគារនេះសក្តិសមបំផុតសម្រាប់លោកអ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ និងមិនចង់ទៅណាឆ្ងាយៗក្នុងថ្ងៃឈប់សម្រាក។

សណ្ឋាគារ Balé មានបន្ទប់គេងត្រឹម ១៨ បន្ទប់ប៉ុណ្ណោះ តែវាធំទូលាយ ងាយស្រួលសម្រាប់ការសម្រាកលំហែជាលក្ខណៈគ្រួសារតូច  ឬគូស្នេហ៍។ ក្រៅពីបន្ទប់់សម្រាក សណ្ឋាគារក៏មានសេវាកម្មផ្សេងៗរួមមាន កន្លែងស្ប៉ាដែលមានផាសុខភាព អាងហែលទឹកទឹកមាត់ទន្លេ ដែលអាចទទួលទានអាហារពេលល្ងាចជាមួយនឹងភ្លើងទៀន អង្គុយអានសៀវភៅ និងមើលថ្ងៃលិចយ៉ាងរ៉ូមែនទិក កន្លែងហាត់ប្រាណបំពាក់់ដោយឧករណ៍ដ៏ទំនើបៗសម្រាប់អ្នកចូលចិត្តថែរក្សាសុខភាពនិងស្រឡាញ់រាងស្អាត និងមានភោជនីយដ្ឋានបម្រើអាហារបែបអាស៊ីដ៏ឈ្ងុយយឆ្ងាញ់។  បន្ថែមពីលើនេះទៀត សណ្ឋាគារក៏មានទទួលរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ ជប់លៀង បន្ទប់ប្រជុំ និងកម្មវិធីផ្សេងជាច្រើនទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទ៖ សន្យា

ចុចអាន៖ ចំណាយ​តិច​តែ​សប្បាយ​អស់ដៃ​ សម្រាប់​អ្នក​គ្រោង​ទៅ​​មណ្ឌល​គិរី​បែបផ្សងព្រេង

ចុចអាន៖ កន្លែងកម្សាន្តទាំងនេះ កំពុង​ទាក់ទាញ​ទេសចរ​ខ្លាំង នៅ​រតនគិរី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា របបប្រជុំគឺជាមូលដ្ឋានក្នុងការអនុវត្តសាគ្គីភាពផ្ទៃក្នុងគណបក្ស

ជីវិតកម្សាន្ដ៣១ នាទី មុន

ទទួលជោគជ័យផ្ទួនៗ Kim Ji Won ស្រាប់តែ​ទិញ​អគារ​មួយ តម្លៃជិត ៥ លាន​ដុល្លារ

ព័ត៌មានជាតិ៤៧ នាទី មុន

មកដឹងប្រាក់ខែពលករខ្មែរទៅធ្វើការនៅបរទេសផ្ញើប្រាក់មកក្រុមគ្រួសារជិត៣ពាន់លានដុល្លារក្នុង១ឆ្នាំ

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ឃាត់ម៉ូតូក្មេងទំនើង កែច្នៃខុសបច្ចេកទេស ១៣ គ្រឿង

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារាកំប្លែងនាយ ឃ្លោក ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកយកឈ្មោះបង្កើតផេកក្លែងក្លាយ

Sokha Hotels

ព័ត៌មានពេញនិយម