Connect with us

KPT+

សណ្ឋាគារអភិជនទាំង ៧ មួយយប់រាប់ពាន់ដុល្លារ ក្នុងនោះក៏មាន កម្ពុជា ដែរ

បានផុស

នៅ

យោងតាមរបាយការណ៍ដែលធ្វើឡើងដោយ Merchant Cash Advance បានឲ្យ​ដឹងថាអ្នកមានបំផុត និងមានឯកសិទ្ធិអាចស្នាក់នៅសណ្ឋាគារលំដាប់ៗ​អភិជននៅទូទាំងពិភពលោកដោយមិនខ្វល់ពីការចាយលុយ។

ជាមួយគ្នានេះ​ដែរ សណ្ឋាគារក្នុងបញ្ជីនេះមានភាព​ប្រណិត​បំផុតដូចជា កោះ​ឯកជន ​ផ្ទះ​លំហែ​ដាច់​ដោយ​ឡែក​ ដំណើរ​កម្សាន្ត​ក្រោមទឹក​ដ៏​អស្ចារ្យ និងរមណីយដ្ឋានមានម្ហូបឆ្ងាញ់ៗ​ ខណៈ​តម្លៃ​ក្នុង​មួយ​យប់​ទាល់តែក្រុម​មហាសេដ្ឋី​សាជីវកម្ម សែរាជវង្ស ឬអ្នក​មានលុយចាយលើសលប់​ ទើបហ៊ានចំណាយ។ ខាងក្រោម គឺជា​សណ្ឋាគារ​ថ្លៃ​បំផុត​ទាំង ៧ នៅ​លើ​ពិភពលោក ហើយកម្ពុជាក៏មានឈ្មោះក្នុងបញ្ចីនេះដូចគ្នា។

១ Le Dune, Forte Village Resort Sardinia ប្រទេសអ៊ីតាលី តម្លៃ ២៥៣៩ដុល្លារក្នុងមួយយប់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សណ្ឋាគារ​នេះ​មាន​ទីតាំង​ស្ថិត​ក្នុង​តំបន់​ដ៏​ស្ងប់ស្ងាត់​មួយ ​នៅ​ចម្ងាយសមល្មម​ពី​សមុទ្រ។ ក្នុងនាមជា​ភ្ញៀវ​អភិជន​ មាន​សិទ្ធ​​ជ្រើសរើស​បឹងហ្គាឡូ និង​បន្ទប់​ដ៏​ប្រណិត​ជាច្រើន​ប្រភេទ​ តាម​តម្រូវការ​ ហើយ​បុគ្គលិក​នឹង​បម្រើតែ​ភាព​ប្រណិត និងការ​សម្រាក​លំហែ​ដ៏​អស្ចារ្យ​ប៉ុណ្ណោះ។ អ្នក​មាន​លុយ​ដែល​ស្នាក់នៅ​ទីនេះ ​ក្នុង​នាម​ជាភ្ញៀវ​នឹងត្រូវបានគេចាត់ទុកដូចជា​ជា​សែរាជវង្ស​ ខណៈ​​តម្លៃ​មួយ​យប់​ ២៥៣៩ដុល្លារ ​ធ្វើឲ្យ​វា​ក្លាយ​ជា​សណ្ឋាគារ​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក។

២ សណ្ឋាគារ Royal Mansour Marrakech ប្រទេស​ម៉ារ៉ុក តម្លៃ ២០៦០ ដុល្លារមួយ​យប់

សណ្ឋាគារ Royal Mansour and Spa គឺជា​សណ្ឋាគារ​ថ្លៃ​បំផុតទី ២ និង​​ល្អ​បំផុត​នៅ​ក្នុង​ពិភពលោក​ដូចគ្នា​ដោយសារ​តែ​វាជា​កន្លែង​ស្នាក់នៅ​ដ៏​ប្រណិត និង​ឆើតឆាយ​ហើយក៏​ផ្ដល់​សេវាកម្ម​ផ្ដាច់មុខ​បំផុត​ផង​ដែរ។ ភាគ​ច្រើន​ភ្ញៀវ​ដែល​មក​ស្នាក់នៅ Royal Mansour ច្រើន​តែជា​សេដ្ឋី​ប្រាក់​លាន ​​ហ៊ាន​ចាយ​លុយក្នុងដៃ​មួយ​យប់ ២០៦០ ដុល្លារ

៣ សណ្ឋាគារ Amankora និង Spa Paro ប្រទេស​ប៊ូតង់ តម្លៃ ១៩១០ដុល្លារក្នុងមួយយប់

ត្បិតថា​ប៊ូតង់​មិនសូវជាទទួលភ្ញៀវក្រៅមកចូលលេងក្នុងប្រទេសក៏​ពិតមែន​ ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​សណ្ឋាគារថ្លៃៗដូច​បណ្ដា​ប្រទេស​ផ្សេងៗ​ដែរ។ Amankora & Spa មាន​តម្លៃ​ជា​មធ្យម​ក្នុង​មួយ​យប់ ១៩១០ដុល្លារ សម្រាប់​អ្នក​មានៗគេចាយលុយ ដើម្បី​ទទួល​បាន​ទិដ្ឋភាព​ដ៏​អស្ចារ្យ​បំផុត​នៃ​ព្រៃឈើ​បៃតង និង​អាង​ទន្លេ​ទឹកកក​ពី​ទីតាំង​នេះ ដែលស្ថិតនៅលើកំពូល​ភ្នំ​ហិមាល័យ​​មាន​កម្ពស់ ៧ពាន់ម៉ែត្រ។ សណ្ឋាគារ​នេះ​មាន​វិធីសាស្ត្រ​ជួយ​​ព្យាបាល​ភ្ញៀវ​ ដោយ​ប្រើ​រុក្ខជាតិ​ផ្ដល់​ដោយ​ស្ប៉ា Amankora Bhutan ត្រូវបានរចនាឡើងដើម្បី​សម្រាល​ទាំង​រាងកាយ និង​អារម្មណ៍ ​ខណៈ​មេ​ចុងភៅ​បាន​ប្រើប្រាស់​គ្រឿងផ្សំ​ថ្មីៗក្នុងតំបន់ ក៏​ដូចជា​ការសម្របខ្លួន​តាម​បែប​លោក​ខាង​លិច ដើម្បី​រៀប​ចំ​ម្ហូប​ដ៏​អស្ចារ្យ​សម្រាប់​ភ្ញៀវ។

៤ Maia Luxury Resort and Spa Anse Louis, សាធារណរដ្ឋ SeychellesT​ តម្លៃ ១៦៩២ដុល្លារ ក្នុងមួយយប់

Maia Luxury Resort គឺជា​អលង្ការ​នៃមហា​សមុទ្រ​ឥណ្ឌា វាមានទីតាំងនៅ Seychelles ហ៊ុំព័ទ្ធ​ដោយ​រុក្ខជាតិ​ខៀវ​ស្រងាត់ និងមហាសមុទ្រដ៏​ស្រស់​ស្អាត។ រីសត​នេះ​ផ្តល់ជូននូវ​កន្លែងស្ប៉ា​ដ៏​អស្ចារ្យ​ កន្លែង​ស្នាក់នៅ​ដ៏​ប្រណិត កន្លែងទទួលទានអាហារ​ដ៏​ល្អឯក ហាងស្រា​មកពីជុំវិញ​ពិភពលោក ​និង​អ្នកបម្រើ​ផ្ទាល់ខ្លួន ដើម្បី​ទទួល​រាល់​តម្រូវការ​នៅ​ក្នុងវីឡាឯកជន រួមជាមួយ​នឹង​បដិសណ្ឋារកិច្ច​ពិសេស​ខ្លាំង។

៥ Southern Ocean Lodge កោះ Kangaroo ប្រទេស​អូស្ត្រាលី តម្លៃ១៦៦៥ ដុល្លារ​ក្នុង​មួយយប់

ជាការពិតណាស់ សណ្ឋាគារនេះ​គឺជា​សណ្ឋាគារ​លំដាប់​ខ្ពស់​ ដែល​លាយឡំ​ភាព​ប្រណិតបែប​សហសម័យ​ជាមួយ​នឹង​បរិយាកាស​ជុំវិញ​ដ៏​អស្ចារ្យ​នៃ​មហាសមុទ្រ​ខាងត្បូង​ ដែល​មិនចេះរីងស្ងួត និង​សត្វព្រៃ​នៃ​កោះ Kangaroo។ ភ្ញៀវ​ដែលមក​ស្នាក់​នឹង​រីករាយ​ជាមួយ​ទិដ្ឋភាព​ដ៏​កម្រ​នៃ​សមុទ្រ​មួយ​នេះ ​​ជាពិសេស​ការ​សម្ដែង​ដ៏​ល្អឯក​ពី​តំបន់​ភូមិសាស្ត្រ​ផង​ដែរ។​

៦ កោះសង្សារ ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា តម្លៃ ១៦៤៩ ដុល្លារ​ក្នុង​មួយ​យប់

កោះ​សង្សារ​ស្ថិត​នៅ​លើឆ្នេរសមុទ្រកម្ពុជា​ដ៏​ស្រស់​ស្អាត និងត្រូវបានរចនាឡើង​ជាមួយវត្ថុធាតុ​ដើមធម្មជាតិ និងកែច្នៃឡើងវិញសឹងទាំងអស់។ ​ភ្ញៀវ​ភាគច្រើន​ដែល​ស្នាក់នៅ​លើ​ទឹកដី​មច្ឆរិយៈ​ធម្មជាតិ​នេះ​​ ​ច្រើន​តែជាកូនអ្នក​មាន​លុយ​ឬ​សេដ្ឋី​ ដែល​ចង់​បាន​ភាព​រីករាយ​ជាមួយ​ឆ្នេរ​ដ៏​ស្ងប់ស្ងាត់​ មាន​សោភ័ណភាព។ កោះ​សង្សារ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា​ជា ឋានសួគ៌​ក្រោម​មេឃ ដែល​មនុស្ស​គ្រប់គ្នា​ប៉ង​ទៅ​កម្សាន្ត​ឲ្យ​បានម្តង​ក្នុង​មួយ​ឆាក​ជីវិត។ កោះ​នេះ​មាន​កន្លែង​ដ៏​រ៉ូមែនទិក​កន្លែង​មើល​ថ្ងៃ​រះ​ថ្ងៃ​លិច​ដ៏​អស្ចារ្យ​ កន្លែង​មើល​ផ្កា​ថ្ម​ទេសភាព​ធម្មជាតិ​ដ៏​សែនមនោរម្យ ឆ្នេរខ្សាច់​ស​ក្បុស និង​ការ​ផ្ដល់​ជូន​អាហារ​លំដាប់​ផ្កាយ ៥ ដ៏​ឆ្ងាញ់​ជក់​ចិត្ត​បំផុត។

៦ Burj Al Arab Dubai, អារ៉ាប់រួម តម្លៃ ១៦១១ដុល្លារ​ក្នុងមួយយប់

Burj Al Arab Dubai គឺជា​កន្លែង​ស្នាក់នៅ​ដ៏​ប្រណិត​បំផុត​នៅ​លើ​ពិភពលោក​ និង​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​របស់​ខ្លួន ដែល​តំណាង​ឲ្យ​ទីក្រុង​ឌូបៃ។ លើស​ពី​នេះ​ សេវាកម្ម​ដែល​ផ្តល់​ជូន​សុទ្ធ​តែ​ប្រណិតៗ​និង​​​ល្អ​បំផុត​សម្រាប់​ភ្ញៀវ។ កន្លែង​ស្នាក់នៅ​ជាមួយ​ឈុត​ត្រូវ​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់ ​ខណៈ​ជាន់​នីមួយៗ​ផ្ដល់​ជូន​នូវ​ការ​ទទួល​ភ្ញៀវ​ឯកជន ​ជាមួយ​នឹង​អ្នក​បម្រើ​ផ្ទាល់ខ្លួន​ទាំងអស់។

៧ Viceroy Maldives Vagaru Island, Maldives ១៥៨៩ ដុល្លារ​ក្នុង​មួយ​យប់

រមណីយដ្ឋានល្អឯកនេះ​ មាន​បន្ទប់​ភ្ញៀវ​ប្រណិត វិឡា​ប្រណិត និង​បឹងហ្គាឡូ​មាត់​សមុទ្រ​ដ៏​ប្រណិត​សម្រាប់​ជ្រើសរើស។ កោះម៉ាឌីលមានភាពងាយស្រួលសហសម័យដ៏អស្ចារ្យ និងព្រមតាំងរក្សាបាននូវភាពស្រស់ស្អាតពីសម័យអាណានិគមនៃសតវត្សទី ១៨។​ Viceroy Maldives មានទីតាំងនៅ Shaviyani Atoll ចម្ងាយ ១៩២ គីឡូម៉ែត្រពីរដ្ឋធានី Malé និងអាកាសយានដ្ឋានអន្តរជាតិ។ នៅលើគែមភាគខាងជើងនៃប្រទេសម៉ាល់ឌីវ រមណីយដ្ឋាននេះមានទីតាំងនៅលើកោះឯកជន Vagaru ដែលមានដើមត្នោតជាង ១៧ ហិចតា និងខ្សាច់ដ៏មានតម្លៃដែលព័ទ្ធជុំវិញបឹងពណ៌ខៀវ។ ភាគច្រើនភ្ញៀវដែលស្នាក់នៅកោះនេះ ច្រើនតែជាអភិជនមានលុយចាយច្រើន និងអ្នកដែលចូលចិត្តភាពស៊ីវល័យ ឬក៏ភាពប្រណិតភប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖យន្តហោះឯកជនថ្លៃបំផុតលើលោករបស់ស្ដេចស៊ុលតង់ ស្រោបមាសសឹងទាំងអស់

ចុចអាន៖នាវាកម្សាន្តតម្លៃ ៤០០ លានដុល្លាររបស់រាជវង្ស កាតា ជាវាំងបណ្ដែតទឹកដ៏អាថ៌កំបាំងលើផ្ទៃសមុទ្រ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម