Connect with us

ជីវិតកម្សាន្ដ

អ្នកគ្រប់គ្រងផ្ទាល់ Pinky បង្ហោះសាររ៉ាយរ៉ាប់ពីនាង ចំថ្ងៃខួបកំណើតរបស់ខ្លួន

បានផុស

នៅ

ចំពោះករណីតារាស្រី Pinky Savika ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការឆបោកប្រាក់ជាង ៥៣លានដុល្លារ បាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍មហាជនជាច្រើន ក្នុងនោះមនុស្សដែលស្និទ្ធនឹងរូបនាង ត្រូវបានមហាជនជំរុញឱ្យចូលជួយ Pinky ស្របពេលដែលតារាស្រីរូបនេះ កំពុងជាប់នៅក្នុងពន្ធនាគារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងការជំរុញពីមហាជន ដោយហេតុថាគ្មានមេធាវី ឬមនុស្សជិតដិតណាចេញមុខធានាខ្លួនឱ្យចេញក្រៅឃុំ ស្រាប់តែ Tae ដែលជាអ្នកចាត់ការផ្ទាល់ខ្លួនរបស់ Pinky អស់រយៈពេល ​២៨ឆ្នាំហើយនោះ បានចេញមកបង្ហោះសារវែងអន្លាយជាលើកដំបូង ចំខួបកំណើតរបស់លោក បន្ទាប់ពីរឿងអាស្រូវរបស់ Pinky ផ្ទុះឡើង។​

ក្នុង​នោះ​លោក​បាន​បង្ហោះ​រូបថត អមជាមួយ Caption រ៉ាយរ៉ាប់ពីរឿងរ៉ាវរបស់ Pinky នៅលើ Instagram ថា តាមពិតរឿងវាមានហេតុ និងផលរបស់វា។ ដូច្នោះគ្រប់គ្នាត្រូវជឿដោយការពិចារណា ដោយសារនៅមានឯកសារផ្សេងទៀតដែលមិនទាន់បង្ហាញនោះទេ ​ហើយពេលនេះ Pinky មិនអាចចេញមកនិយាយអ្វីឡើយ ព្រោះ​បើ​​និយាយចេញ​ទៅអាចខុសឆ្គង ​គេ​នឹងចោទប្រកាន់ថា​បំភ្លៃ ឬអាចខឹងសម្បារនឹងនាងបន្ថែមទៀត។

បន្ថែមពីលើនេះ Tae បានជូនពរគ្រប់គ្នាឱ្យជួបសំណាងល្អ និងសង្ឃឹមផងដែរថា រឿងរបស់ Pinky នឹងវិវត្តប្រសើរឡើង ព្រោះគ្មាននរណាដែលមិនធ្លាប់ធ្វើខុសឡើយ មនុស្សម្នាក់ៗសុទ្ធតែមានកំហុសដោយអចេតនាគ្រប់ពេល៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មិត្តជិតស្និទ្ធ ទម្លាយស្ថានភាព Pinky នៅក្នុងពន្ធនាគារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម