ជីវិតកម្សាន្ដ
រ៉េត ស៊ូហ្សាណា ប្រាប់អាថ៌កំបាំងនៅពីក្រោយនៃការសម្រកទម្ងន់ និង ថែរក្សាសម្រស់តាមវិធីសាស្ត្រធម្មជាតិ
ភ្នំពេញ ៖ តារាចម្រៀងនិងជាអតីតបេក្ខនារីម្នាក់ ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកThe Voice Cambodia កញ្ញា រ៉េត ស៊ូហ្សាណា បន្ទាប់ពីទទួលបានលទ្ធផលនិងជោគជ័យលើវិធីសាស្ត្រថែរក្សាសម្រស់និងសម្រកទម្ងន់នោះនាងក៏បានបង្ហើបពីគន្លឹះប្រាប់ដល់មហាជនដើម្បីទុកជាចំណេះដឹង។

តារាចម្រៀងស្រីរ៉េត ស៊ូហ្សាណា បានបញ្ជាក់និងចែករំលែកបទពិសោធន៍នៃការសម្រកគីឡូរបស់ខ្លួនថា ត្រឹមតែរយៈពេល៣ខែប៉ុណ្ណោះគឺស្រកទម្ងន់រមហូតដល់ជាង១០គីឡូឯណោះ ដោយមិនមែនជាការប្រើប្រាស់ផលិតផលនោះទេ។ ការចែករំលែកបទពិសោធន៍នេះ កំពុងធ្វើឲ្យមហាជនគាំទ្រគ្រប់គ្នា។

កញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហោះភ្ជាប់រូបភាពចំនួនពីរសន្លឹកដោយធ្វើការប្រៀបធៀបខ្លួនឯងថាពី៥៨គីឡូរហូតដល់៤៥គីឡូនិយាយទៅស្រក់អស់ ១៣ត្រឹមរយៈ ឮពេល៣ខែគត់។ រូបភាពខាងឆ្វេងកាលនោះខ្ញុំ៥៨គី ឡូហើយខាងស្ដាំដែលជារូបបច្ចុប្បន្ន៤៥គីឡូនៅពី ក្រោយការស្រក់គីឡូនេះគឺមានការលំបាកច្រើនដោ យត្រូវហាត់ប្រាណផងតមអាហារដែលខ្លួនចូលចិ ត្តផង។

តារាចម្រៀង រ៉េត ស៊ូហ្សាណា បានបន្តថា ខ្ញុំត្រូវញាំបន្លែដំឡូងផ្អែម(sweet potato)ដោយពេលខ្លះមួយថ្ងៃពេញ ញាំតែ ផ្លែប៉ោមនិងទឹក រត់ម៉ាស៊ីនផង វៃបុកផងតែនេះជាលទ្ធផលដែលទទួលបានពីក្រោយការខិតខំប្រឹងប្រែង។ ខ្ញុំធ្វើបានបងប្អូនទាំងអស់ គ្នាក៏អាចធ្វើបានដើម្បីសុខភាពល្អនិងបង្កើនទំនុកចិត្តលើខ្លួនឯង បងប្អូនទាំងអស់គ្នាតែងតែចង់ឲ្យខ្ញុំចែករំលែកពីវិធីស្រកសម្រកគីឡូរបស់ខ្ញុំ ហើយខ្ញុំនឹងធ្វើវីដេអូចែករំលែកពីរបៀបស្រកគីឡូនិង បទពិសបទពិសោធន៍ក្នុងការតមអាហារនិងរឿងផ្សេងៗទៀតតើបងប្អូនចង់មើលទេចាស?

ជាមួយគ្នានេះនៃការចែករំលែកនេះដែរបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនលើសរសើរថា រ៉េត ស៊ូហ្សាណា ពិតជាស្រស់ស្អាតណាស់ ហើយក៏ចង់ដឹងនិងរង់ចាំទស្សនាការចែករំលែកវីដេអូនៃបទពិសោធន៍ថែរ ក្សាសម្រស់និងការសម្រក់ទម្ងន់របស់ រ៉េត ស៊ូហ្សាណា ផងដែរ៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


