ជីវិតកម្សាន្ដ
លោក ឆាយ បូរ៉ា៖ ទ្រឹស្ដីសិល្បៈ ហាមដាច់ខាត មិនត្រូវមានពាក្យអាសគ្រាម អសុរោះ
ភាពយន្តបែបភ័យរន្ធត់ និងភាពយន្តបែបកំប្លែង កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ដែលភាគច្រើនជាយុវជន សិស្ស និស្សិត ឬអ្នកមានវ័យក្រោម ៥០ ឆ្នាំ។ ទ្រឹស្ដីមួយលើកថា No crazy, no happy ឬប្រែជាភាសាខ្មែរថា “មិនឆ្កួត មិនសប្បាយ” ជាមួយគ្នានេះ គេឃើញភាពយន្ត ពិសេសភាពយន្តកំប្លែងមួយចំនួន មានឃ្លាសន្យាចំអាសចំអូង និងរូបភាពអាសអាភាសផងដែរ។

លោក ឆាយ បូរ៉ា ផលិតករភាពយន្ត មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ភាពយន្តបច្ចុប្បន្ន ទាំងភាពយន្តខ្មែរ ភាពយន្តថៃ ជួនកាលប្រយោគឃ្លោងឃ្លាមួយចំនួនមានភាពអសុរោះខ្លាំង ធ្វើឱ្យប៉ះពាល់ផ្នត់គំនិតខ្មែរ។ ទស្សនិកជនខ្លះមិនអាចទទួលយកបាន ឯទស្សនិកជនខ្លះមិនដឹងថា ខ្លួនកំពុងស្ដាប់ ឬមើលភាពយន្តបង្កប់ន័យ ឬរូបភាពអាសអាភាស ដែលប៉ះពាល់ដល់សង្គមជាតិ ដែលជាតួនាទីរបស់នាយកដ្ឋានភាពយន្ត ក៏ដូចជាក្រសួងវប្បធម៌ ត្រួតនិពិត្យខ្លឹមសារ។

លោក ឆាយ បូរ៉ា មានប្រសាសន៍ថា៖ “នៅក្នុងទ្រឹស្ដីសិល្បៈ ភាសានិយាយ គឺហាមដាច់ខាត មិនត្រូវមានពាក្យអាសគ្រាម ពាក្យពេចន៍អសុរោះ។ រឿងកំប្លែងមានកត្តាច្រើន មិនចាំបាច់មានពាក្យចំអាសចំអូង ទើបធ្វើឱ្យគេសើចទេ។ គឺពាក្យសម្ដី និងកាយវិការកំប្លែងមួយចំនួន ដែលជាការងាររបស់ director (អ្នកដឹកនាំសម្ដែង)”។

លោក ឆាយ បូរ៉ា មានប្រសាសន៍បន្តថា៖ “ទ្រឹស្ដីមួយទៀត គឺក្រសោបយកអត្ថន័យរួមរបស់ភាពយន្ត ត្រូវតែមានគុណធម៌ ដែលសំដៅលើការអប់រំ សុជីវធម៌។ ទី២ សំដៅលើសច្ចធម៌ គឺការពិតណាមួយ កុំឱ្យយើងធ្វើទៅប្រាសចាកការពិត។ ទី៣ សំដៅលើសោភណ្ឌភាព គឺការសម្ដែង រូបភាព ការដឹកនាំរឿង ប្លង់ថត ការកាត់តជាដើម”។

នាយកផលិតកម្ម “ដើមត្នោត” រូបនេះ លើកឡើងថា ចំពោះភាពយន្តអាមេរិក ប្រជាជនខ្មែរចូលចិត្តមើលរឿង បែបអភិនីហារ ចម្បាំង វាយតប់ ស៊ើបអង្កេត, ចំពោះរឿង ថៃ និងកូរ៉េ គឺប្រភេទរឿងកំប្លែង ឬភ័យរន្ធត់។ ចំពោះភាពយន្តខ្មែរ លោកគិតថា ភាពយន្តបែបភ័យរន្ធត់ ពិបាកទៅមុខបន្តិច ប៉ុន្តែបើភាពយន្តកំប្លែងហាក់ដូចជាឈានមុខ បើមានកំប្លែងបែបអប់រំ នោះទស្សនិកជនកាន់តែចូលចិត្ត។

លោក ឆាយ បូរ៉ា បញ្ជាក់ថា ភាពយន្តខ្លះអត់មានគុណតម្លៃសម្រាប់សង្គមជាតិទេ បានត្រឹមតែមើលហើយ កំប្លែងសើចសប្បាយ ហើយទស្សនិកជនត្រឡប់ទៅវិញ ដោយអត់មានការបំផុសគំនិត ឬខ្លឹមសារដល់ទស្សនិកជន។ ប៉ុន្តែទស្សនិកជនមានអាយុពី ២៥ ៤៥ ឆ្នាំ គឺចូលចិត្តមើលរឿងបែបកម្សាន្តសប្បាយសើចផង និងខ្លឹមសារផង។

លោក ឆាយ បូរ៉ា បន្តថា៖ “ដូចជារឿងបែប គ្រូបង្រៀន ជាសាច់រឿងថ្មីសម្រាប់ទស្សនិកជន ដែលបានទទួលការអារម្មណ៍រហូតដល់មនុស្សចាស់ថែមទៀត ខណៈពួកគាត់មើលហើយ សើចសប្បាយ បានដឹងថា គ្រូបង្រៀនប្រាក់ខែតិចសោះ ហើយមានបញ្ហាផ្សេងៗទៀត ប៉ុន្តែគាត់ចេះធ្វើឱ្យជីវិតគ្រួសារស្រស់បំព្រង”។

គួរបញ្ជាក់ថា លោក ឆាយ បូរ៉ា ធ្លាប់បានចូលរៀន ផ្នែកល្ខោននិយាយអស់រយៈពេល ៧ឆ្នាំ នៅសាលាវិចិត្រសិល្បៈ។ ក្រោយមក លោកទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសប៊ុលការី ផ្នែកសេដ្ឋកិច្ច ព្រមទាំងបញ្ចប់ថ្នាក់បណ្ឌិត ផ្នែកពាណិជ្ជកម្មអន្តរជាតិ។ ក្នុងឆ្នាំ២០០៩ លោកបានចាប់ផ្ដើមរៀនដឹកនាំរឿងជាលើកដំបូង គឺរឿង “ឃ្លាតទៅសែនឆ្ងាយ” ដែលបានទទួលពាន់រង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាបន្តបន្ទាប់៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ