ជីវិតកម្សាន្ដ
បវរកញ្ញាតំណាងកម្ពុជា ឆន ស្រីណេត ចេញទៅប្រកួតMiss Tourism International ថ្ងៃនេះ
ដូចការគ្រោងទុកបវរកញ្ញា ឆន ស្រីណេត ពេលនេះបានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសម៉ាឡេសុីហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមការប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Tourism International 2022។

ដំណើរចេញទៅប្រកួតលើឆាកអន្តរជាតិរបស់បវរកញ្ញាតំណាងកម្ពុជា គឺកញ្ញា ឆន ស្រីណេត នៅព្រឹកនេះគេសង្កេតឃើញមានការចូលរួមជូនដំណើរផងដែរពីសំណាក់អ្នកគាំទ្រ និងបងប្អូនមិត្តភក្តិនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ក្នុងនោះក៏មានការជូនពរ និងលើកទឹកចិត្តដល់កញ្ញា ឆន ស្រីណេត ក្នុងការចេញទៅប្រកួតលើឆាកអន្តរជាតិនាពេលនេះផងដែរ។

ចំណែកឯសាមីខ្លួនកញ្ញា ឆន ស្រីណេត មុនពេលចាកចេញទៅប្រកួតនៅប្រទេសម៉ាឡេស៊ីក្នុងកម្មវិធីMiss Tourism International 2022នេះដែរ នាងក៏បានបញ្ជាក់យ៉ាងខ្លីថា សម្រាប់នាងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការចេញទៅប្រកួតលើកនេះ។ យ៉ាងណាមិញ ស្រីណេត កន្លងមកបានក៏ក្លាយជានារីមួយរូបដ៏លេចធ្លោក្នុងចិត្តមហាជនគ្រប់មជ្ឈដ្ឋាន ខណ:ដែលបវរកញ្ញារូបនេះ គឺពោពេញដោយសមត្ថភាពឆ្លាតវ័យ និងរូបសម្រស់ស្រស់ស្អាតគួរទាក់ទាញខ្លាំង៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


