ជីវិតកម្សាន្ដ
ទីបំផុតរកឃើញ ម្ចាស់ពាន មហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជាលើកទី៣
មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ បានរកឃើញអ្នកដឹកនាំរឿងខ្លីវ័យក្មេងឆ្នើមៗហើយ។ គណៈមេប្រយោគវគ្គផ្តាច់ព្រ័ត្រចំនួន ៧រូប បានពិនិត្យវាយតម្លៃស្នាដៃភាពយន្តខ្លីលេចធ្លោចំនួន ៦ រឿងចុងក្រោយ ដើម្បីជ្រើសរើសផ្តល់ពានរង្វាន់ប្រចាំមហោស្រព និងពានរង្វាន់លើកទឹកចិត្ត។ ភាពយន្តខ្លីទាំង៦ រឿងនោះ មានដូចជារឿង “ជីវិតស្នេហ៍សុខសាន្ត” “សំឡេងរាត្រី” “The keyboard” “ក្ដីស្រឡាញ់ដែលអ្នកផ្ដល់ឱ្យ” “បាត់បង់ខ្លួនឯង” និងរឿង “មុនពេលបាត់”។

ជយលាភីលេខ១ ពានរង្វាន់មាស គឺបានទៅលើអ្នកដឹកនាំរឿង អ្នកនាង សុធា អ៊ីណេស ភាពយន្តខ្លី “ជីវិតស្នេហ៍សុខសាន្ត” ទទួលបានពានមាសមួយ អមដោយថវិកា ១២ លានរៀល។

ជយលាភីលេខ២ បានទៅលើ លោក សាង ច័ន្ទវិសាល តាមរយៈភាពយន្ត “ក្ដីស្រឡាញ់ដែលអ្នកផ្ដល់ឱ្យ” ទទួលបានពានប្រាក់មួយអមដោយថវិកា ៨ លានរៀល។

ជយលាភីលេខ៣ បានទៅលើ លោក ជ័យ វិសាល តាមរយៈភាពយន្ត “The keyboard” ទទួលបានពានសំរឹទ្ធមួយ និងថវិកា ៤ លានរៀល។

ក្រៅពីនេះក៏មានផលិតករវ័យក្មេងជាច្រើនរូបទៀតបានទទួលពានរង្វាន់ពិសេសពីគណៈកម្មការ និងការផលិតមាតិកាល្អបំផុត និងទទួលបានពានរង្វាន់លើកទឹកចិត្តចំនួន ៥ ផ្សេងទៀត។

គួរបញ្ជាក់ថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ឆ្នាំ២០២២ បានរៀបចំឡើងពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដែលមានស្នាដៃភាពយន្តខ្នាតខ្លីចំនួន ៣៥ចំណងជើង ចូលរួមប្រកួតប្រជែង និងមានការចាក់បញ្ចាំងជូនសាធារណជនទស្សនាដោយសេរីនៅរោងភាពយន្តចំនួន៨ ក្នុងរាជធានីភ្នំពេញ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


