ជីវិតកម្សាន្ដ
លោក រិន សាវ៉េត កើតជំងឺខ្យល់ផ្អើលអ្នកសិល្បៈក្នុងកម្មវិធីមង្គលការ
អ្នកគាំទ្រ និងមហាជនបានសម្តែងការភ្ញាក់ផ្អើលហើយបង្ហាញក្តីព្រួយបារម្ភគ្រប់គ្នាបន្ទាប់ពីមានការចែករំលែកនូវដំណឹងតារាចម្រៀងលោក រិន សាវ៉េត បានកើតជំងឺខ្យល់គរកំឡុងពេលចូលរួមច្រៀងក្នុងកម្មវិធីមង្គលការមួយ។

តាមរយៈឃ្លីបដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកគេឃើញសភាពរបស់តារាចម្រៀង លោក រិន សាវ៉េត ហាក់មានទឹកមុខស្លេកស្លាំង និងត្រូវបានមិត្តភក្តិរួមអាជីពដែលបានចូលរួមកម្មវិធីច្រៀងជាមួយគ្នាបានផ្អើលមកជួយចាប់ខ្យល់តារាប្រុសរូបនេះបន្ទាប់ពីលោកមានអាការៈវិលមុខ។
បើតាមសម្តីបញ្ជាក់របស់តារាប្រុសលោក អេឡិច ចាន់ត្រា បានឲ្យដឹងដោយខ្លីដែរថា «លោកពិតជាអាណិតលោក រិន សាវ៉េត ព្រោះម្សិលមិញគាត់ខ្យល់ដោយសារការងាច្រើនហើយសម្រាកមិនគ្រប់គ្រាន់។ ក្នុងនោះលោកក៏ជូនពរតារារៀមច្បង រិន សាវ៉េត ឲ្យឆាប់ជាសះស្បើយពីជំងឺផងដែរព្រោះនៅមានការងារច្រើនទៀតដែលត្រូវធ្វើជាមួយគ្នា»។

បន្ទាប់ពីមានការជូនដំណឹងខាងលើមានអ្នកសិល្បៈមួយចំនួនបានជូនពរឲ្យលោក រិន សាវេត ឆាប់មានសុខភាពល្អ។លោករិន សាវេត គឺជាតារាចម្រៀងជើងចាស់ល្បីឈ្មោះមួយរូបក្នុងវិថីសិល្បៈ ខណៈបច្ចុប្បន្នក្រៅពីការច្រៀងតាមឆាកតន្រ្តីលោក រិន សាវ៉េត ក៏ចាប់ការងារច្រៀងតាមតន្ត្រីមង្គមការពិធីជប់លៀងតូចធំនានាផងដែរដើម្បីរកប្រាក់កម្រៃផ្គត់ផ្គង់ជីវភាព៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


