ជីវិតកម្សាន្ដ
២៤ ឆ្នាំមុន Taew សរសេរកំណត់ហេតុទុកថា ធំ ឡើងនាងនឹងធ្វើជាតារាសម្ដែង
កាលពី២៤ឆ្នាំមុន Taew Natapohn មានអាយុត្រឹមតែ១០ឆ្នាំប៉ុណ្ណោះ តែនាងបែរចេះសរសេរកំណត់ហេតុទុកឲ្យម្ដាយថា នៅពេលធំឡើង នឹងធ្វើជាតារាសម្ដែង ដែលវាជាក្ដីសុបិនមកជាណាស់មកហើយ។

តាមរយៈបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន Taew Natapohnman បានបង្ហាញពីក្ដីស្រមៃកាលពីកុមារភាពមួយដោយសរសេរប្រាប់ម្តាយពីគោលបំណងរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់។ ក្នុងសំបុត្រនោះនាងសរសេរថា “២១ មករា ១៩៩៩ ថ្ងៃណាមួយ Taew នឹងសម្ដែងលើឆាកនោះ ព្រោះវាជាសុបិនដែល Taew ចង់ធ្វើខ្លាំងណាស់! Taew នឹងព្យាយាមដោយសមត្ថភាពរបស់ខ្លួន។ Taew ចង់អភិវឌ្ឍខ្លួន នៅពេលថ្ងៃឈប់សម្រាកឆមាស Taew ទន្ទឹងរង់ចាំថ្ងៃដែលអាចឡើងជាន់លើវិទ្យាស្ថាន “Bangkok Daz” ក្នុងបន្ទប់ដែលពោរពេញដោយកម្មវិធីកម្សាន្ត រាំលេងកំសាន្ត ដែលជាប្រភពដែលមនុស្សជាច្រើនចង់មកទីនេះ។ ពេលដល់ម៉ោង Taew នឹងកាន់ប៊ិចដោយមិនស្ទាក់ស្ទើរ ហើយបន្ទាប់មកសរសេរកម្មវិធី។ Taew លែងចង់បាន yo-yo ទៀតហើយ ព្រោះវាជារបស់លេងសប្បាយមួយរយៈ ហើយវាជាអ្វីដែលពេញចិត្តនៅពេលនេះ”។

លើសពីនេះ តារាស្រី Taew បញ្ជាក់ Caption ពីលើកំណត់ហេតុបន្ថែមថា ” Taew មិនចង់មាន yo-yo ទៀតទេ។ ព្រោះវាជាប្រដាប់ប្រដាក្មេងលេងសម្រាប់តែភាពរីករាយមួយភ្លែត” ពីក្មេងស្រីដែលតាំងចិត្តចង់រាំតាំងពីអាយុ ១០ ឆ្នាំមកម្ល៉េះ? ម្នាក់នេះមិនចាំខ្លួនឯងទេ ប៉ុន្តែសរុបមក ខ្ញុំមិនបានសិក្សាទេ តែបែរជាទៅរៀនព្យាណូជំនួសវិញ”។
យ៉ាងណាមិញ ក្រោយកំណត់ហេតុកាលពីតូចរបស់តួឯកស្រីក្នុងរឿង “ព្រះម៉ែនាគី” បង្ហោះជាសាធារណៈទាំងមិត្តភ័ក្តិ បងប្អូនក្នុងវិស័យសិល្បៈ និងអ្នកគាំទ្រសម្រុកចុច Like ហើយក្នុងនោះក៏មានមតិសរសើរគំនិតនាងដែលមានអាកប្បកិរិយាល្អតាំងពីនាងនៅក្មេង ខណៈអ្នកខ្លះសរសើរទឹកដីនៃការសរសេរថា នៅតូចសោះតែចេះប្រើភាសាសរសេរបានត្រឹមត្រូវនិងត្រង់ជួរល្អ រហូតឈានដល់សរសើរដល់ឪពុកម្ដាយរបស់ Taew ដែលអប់រំកូនបានល្អផងដែរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនសរសើរឈុតទៅវត្តរបស់ Bella ថាស្រគត់ស្រគំសមនឹងរូប
ចុចអាន៖តាមពិត Nadech ជាបុរសពូកែប្រចណ្ឌ មិនលើកលែងសូម្បីតែ Mario
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ក្ដីកង្វល់ពីកន្លែងស្នាក់នៅហូបចុករបស់ប្រតិភូកីឡា និងកីឡាករ ១ ២០០០ នាក់ត្រូវបានដោះស្រាយ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំឲ្យលោក ម៉ៃ សុគន្ធ ត្រូវចេញមុខសុំទោសលោក Keisuke Honda
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ថា ទោះឃ្លាតច្រើនឆ្នាំ តែក្ដីស្រលាញ់ចំពោះបុរសម្នាក់នោះនឹងមិនប្រែប្រួល