ជីវិតកម្សាន្ដ
តារាសម្ដែងថៃជួរមុខ ៦ ដួង ស៊ីថ្លៃខ្ពស់ជាងគេក្នុងឆ្នាំនេះ
បច្ចុប្បន្ននេះក្នុងវិស័យសិល្បៈថៃ បើនិយាយពីកំពូលតារាស្រីប្រាកដជាចៀសមិនផុតទេពីតារាជួរមុខប្រចាំប្រទេសនោះទេ។ ជាក់ស្ដែងតារាស្រី ៦ រូបដូចជា Aum Patchrapa, Chompoo Araya, Yaya Urassaya, Bella Ranee, Mai Davika និង Baifern Pimchanok សុទ្ធតែជាតារាដែលទទួលបានថ្លៃឈ្នួលខ្ពស់បំផុតមិនធ្លាប់មាន។

ដោយឡែកកាលពីពេលថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុកហ្វេសបុក Aum Patchrapa Fanclub បានចេញចំណាត់ថ្នាក់តារាស្រីថៃ ៦ដួង ដែលមានតម្លៃខ្លួនខ្ពស់ជាងគេប្រចាំឆ្នាំ ២០២៣ ដូចខាងក្រោមនេះ។
១ Aum Patchrapa

Aum Patchrapaស៊ីថ្លៃខ្លួនខ្ពស់បំផុតដល់ទៅ ២៥០,០០០ បាតក្នុងមួយភាគ ខណៈតម្លៃផ្សាយពាណិជ្ជកម្ម ១៥,០០០,០០០ ក្នុងការងារមួយលើកៗប៉ុណ្ណោះ។ ចំណែកព្រឹត្តិការណ៍ផ្សេងៗប្រសិនបើនាងត្រូវចូលរួម ម្ចាស់កម្មវិធីត្រូវចំណាយ ៣០០,០០០បាត ក្នុងមួយព្រឹត្តិការណ៍ឯណោះ។
២ Chompoo Araya

រឿងភាគរបស់តារាសម្ដែង Chompoo Araya មួយវគ្គ នាងទទួលបានប្រាក់ឈ្នួល ១៥០,០០បាត ស្របពេលដែល ការផ្សាយពាណិជ្ជកម្មនាងទទួលបាន ១០,០០០,០០០ ក្នុងមួយដង។ ចំណែកព្រឹត្តិការណ៍ផ្សេងៗ តារាស្រីរូបនេះយកគេដល់ទៅ១៥០,០០០ ក្នុងមួយព្រឹត្តិការណ៍។
៣ Yaya Urassaya

សម្រាប់តារាសម្ដែង Yaya Urassaya នាងស៊ីថ្លៃខ្លួនក្នុងមួយរឿងភាគ ៨៥,០០០បាត ការផ្សាយពាណិជ្ជកម្ម ១០,០០០,០០០បាត ក្នុងមួយដង។ ចំពោះព្រឹត្តិការណ៍ផ្សេងៗ ១៥០,០០០បាត ក្នុងមួយព្រឹត្តិការណ៍។
៤ Bella Ranee

Bella Ranee ស៊ីថ្លៃខ្ពស់បំផុតក្នុងមួយរឿងភាគ ៨៥,០០០ បាត ការផ្សាយពាណិជ្ជកម្ម ៩,០០០,០០០ ក្នុងមួយដង
សម្រាប់ព្រឹត្តិការណ៍នានានាងទទួលបាន ២០០,០០០បាត ក្នុងមួយព្រឹត្តិការណ៍។
៥ Mai Davika

ចំពោះតារាសម្ដែងនិងម៉ូដែល Mai Davika នាងស៊ីថ្លៃក្នុងមួយរឿងភាគ ១៥០,០០០បាត ការផ្សាយពាណិជ្ជកម្ម ៨,០០០,០០០ ក្នុងមួយដង ចំណែកព្រឹត្តិការណ៍ផ្សេងៗ ២០០,០០០ក្នុងមួយព្រឹត្តិការណ៍។
៦ Baifern Pimchanok

ដោយឡែកងាកមកតារាសម្ដែងវ័យក្មេងរូបនេះវិញ នាងស៊ីថ្លៃខ្ពស់បំផុតក្នុងភាគយន្តមួយភាគ ១៥០,០០០ បាត
ការផ្សាយពាណិជ្ជកម្ម ៨,០០០,០០០បាត ក្នុងមួយដង ចំណែកព្រឹត្តិការណ៍ ១៨០,០០០ ក្នុងមួយព្រឹត្តិការណ៍។
ទោះយ៉ាងណា ខាងលើនេះគ្រាន់តែជាស្ទង់មតិស្របពេលដែលតារាស្រី៦ដួងនេះកំពុងទទួលការងារទាំងសម្ដែងនិងថតពាណិជ្ជកម្មនានាច្រើនបំផុតមិនធ្លាប់មាន ហើយតម្លៃនេះក៏ផ្អែកលើការងារដែលពួកគេមានសព្វថ្ងៃដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឯកស្រីរឿង “ស្រីតូចចង្កៀងកែវ” បង្ហាញស្បែកមុខធម្មជាតិក្នុងវ័យ ៤៦ ឆ្នាំ ទទួលការសរសើរព្រាត
ចុចអាន៖ធ្លាយចចាមអារ៉ាមថា Ploy មានទំនាក់ទំនងស្នេហាជាមួយអតីតមិត្តប្រុសរបស់ Prang
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


