ជីវិតកម្សាន្ដ
ពេជ្រ សោភា បង្ហើបបទពិសោធន៍អាចឈរជើងលើវិថីសិល្បៈបានយូរ
ឆ្លងកាត់លើវិថីសិល្បៈយូរឆ្នាំ កំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា បានបង្ហើបកនូវបទពិសោធន៍មួយចំនួន ដើម្បីអាចរក្សាបានការគាំទ្រមិនចុះថមថយ ពីសំណាក់មហាជន ពិសេសគឺអាចរក្សាការឈរជើងបានយូរនៅក្នុងវិថីមួយនេះ។

ប្រាកដណាស់តារាចម្រៀងអ្នកនាង ពេជ្រ សោភា រហូតមកដល់ពេលបច្ចុប្បន្ន មហាជន និងអ្នកគាំទ្រដឹងថា នាងមានវ័យកាន់តែជ្រេហើយ តែអ្វីដែលកត់សម្គាល់គឺ នាងត្រូវបានមហាជនកោតសរសើរនូវសមត្ថភាពច្រៀង និងរូបសម្រស់នៅតែរក្សាបានភាពស្រស់ស្អាត ហើយនៅតែក្មេងជាងវ័យដដែល។
ពិតណាស់ តាមសម្ថភាព និងភាពបុិនប្រសប់របស់តារាស្រីរូបនេះ យើងឃើញថា ស្ទើតែគ្រប់កម្មវីធីធំៗតែងលេចវត្តមាន អ្នកនាងពេជ្រ សោភា មិនដែលដាច់ និងតែងធ្វើឱ្យអ្នកគាំទ្រពេញចិត្តរហូតមក។
ជាមួយគ្នានេះ ដោយបានប្រើជីវិតក្នុងវិថីសិល្បៈជាយូររហូតមក អ្នកនាង ពេជ្រ សោភាព ដែលមានវ័យប្រមាណ ៤០ឆ្នាំ ហើយនោះ បានទម្លាយពីចំណុចពិសេសដែលអាចរក្សាបានការគាំទ្រពីមហាជន។ អ្នកនាងបានលើក ឡើងថា «ដើរនៅផ្លូវសិល្បៈមានរឿងជាច្រើនដែលយើងត្រូវជួប តែត្រូវចាំថាត្រូវទទួលយកការកែតម្រូវពីហ្វេនទើបយើងឈរបានយូរ ព្រោះមានតែហ្វេនយើងទេ ដែលគាត់មើលឃើញគ្រប់យ៉ាងពីយើង អរគុណ S2 the P fansមើលបងហើយជួយកែបងផងបើឃើញខុស love you»។

សូមជម្រាបដែរថា តារាចម្រៀងអ្នកនាង ពេជ្រ សោភា គិតមកដល់ពេលនេះនាងបានចូលប្រឡូកក្នុងវិស័យសិល្បៈយូរឆ្នាំមកហើយ ស្របពេលដែលប្រជាប្រិយភាព និងកេរ្តិ៍របស់នាងនៅតែរក្សាបានការគាំទ្រច្រើនពីមហាជន និងមិត្តៗយុវវ័យ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


