ជីវិតកម្សាន្ដ
សាស្ត្រាចារ្យឧបករណ៍ភ្លេងបុរាណ លើកទឹកចិត្តអ្នកចាប៉ីជំនាន់ក្រោយយកគំរូព្រឹទ្ធាចារ្យភិរម្យ ប្រាជ្ញ ឈួន
លោកគ្រូ យុន ធារ៉ា សាស្ត្រាចារ្យផ្នែកឧបករណ៍ភ្លេងបុរាណកាលពីថ្មីៗនេះ បានចេញមកធ្វើការសំណូមពរដល់អ្នកសម្ដែងចាប៉ីជំនាន់ក្រោយ និងលោកគ្រូ អ្នក គ្រូចាប៉ីទាំងអស់ឲ្យពង្រឹងការហ្វឹកហាត់សម្ដែងឧបករណ៍ចាប៉ីដងវែង នេះបន្ថែមឲ្យបានកាន់តែល្អ។

លោកគ្រូ យុន ធារ៉ា បានអះអាងដែរថា មានតែព្រឹទ្ធាចារ្យភិរម្យ ប្រាជ្ញ ឈួន ទេដែលមានទឹកដៃក្នុងការលេងចាប៉ីដងវែង ល្អឯកគ្មាន ២នៅលើលោក។ សាស្ត្រាចារ្យផ្នែកឧបករណ៍ភ្លេងបុរាណរូបនេះ ក៏បានជំរុញឲ្យអ្នកជំនាន់ក្រោយៗ គួរហាត់ឧបករណ៍មួយនេះបន្ថែមឲ្យបានល្អទើបអាចរំលេចឧបករណ៍ចាប៉ីនេះឲ្យ កាន់តែល្បីដោយយកព្រឹទ្ធាចារ្យភិរម្យ ប្រាជ្ញ ឈួន ធ្វើជាគំរូ។
សាស្ត្រាចារ្យ យុន ធារ៉ា បានថ្លែងថា «លោកព្រឹទ្ធាចារ្យភិរម្យ ប្រាជ្ញ ឈួន សម្តែងទោលចាប៉ីដងវែងមាន ៦បទ(១-ផាត់ជាយ, ២-សារោមេ , ៣-ផាត់ជាយក្លាយ, ៤ -នរគរាជ, ៥-បំពេ និង ៦-បង្គងក្អែក) បន្តបន្ទាប់គ្នាមិនដាច់ (Non stop) ល្អគ្មាន ២ នៅលើពិភពលោកយើងនេះ»។

លោកលើកឡើងថា “សំណូមពរខ្ញុំចំពោះលោកគ្រូ អ្នកគ្រូ លោក លោកស្រី អ្នកនាងកញ្ញា ដែលចេះសម្ដែងចម្រៀងចាប៉ីដងវែងក្រៅពីសំឡេង អត្ថរូប អត្ថរស និងចំណាប់ចុងចួន រណ្ដំ(ទាំងក្នុងល្បះ និងឆ្លងល្បះ) ល្អប្រសើរហើយសូមមេត្តាហ្វឹកហាត់សម្ដែងឧបករណ៍ចាប៉ី ដងវែងនេះឲ្យបានល្អផង បើមិនបានប្រហែលលោកព្រឹទ្ធាចារ្យភិរម្យ ប្រាជ្ញ ឈួន យ៉ាងហោចណាស់ក៏ប្រហាក់ប្រហែល ឬក្រោមគាត់បន្តិចបន្តួចទើបអាចរំលេចឧបករណ៍ចាប៉ីឲ្យល្បីលើពិភពលោកបាន”។

សាស្ត្រាចារ្យយុន ធារ៉ា បាននិយាយបន្ថែមទៀតថា ការលើកឡើងរបស់លោកខាងលើនេះ គឺជាបំណងល្អក្នុងន័យស្ថាបនាតែប៉ុណ្ណោះ។ ដោយឡែកលោកសាស្ត្រាចារ្យ ក៏បានបញ្ជាក់បន្ថែម ប្រាប់សារព័ត៌មានថា លោកមិនបានបន្ទោសបង្អាប់ទៅលើអ្នកសម្ដែងសិល្បៈចាប៉ីដងវែងណាម្នាក់ឡើយ ពោលគឺអ្វីដែលលោកសំណូមពរនេះ គឺមានគោលបំណងចង់ឲ្យសិល្បៈផ្នែកចាប៉ីដងវែងនេះកាន់តែល្អ និងមានភាពទាក់ទាញសម្រាប់អ្ន កទស្សនាតែប៉ុណ្ណោះ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?