ជីវិតកម្សាន្ដ
នី មុន្នីនាថ អំពាវនាវសិល្បករ-សិល្បការិនី រួមគ្នាលើកស្ទួយវិស័យទេសចរណ៍កម្ពុជា
កញ្ញា នី មុន្នីនាថ ជាតារាសម្ដែងពូកែទឹកភ្នែកដែលក្ដោបក្ដាប់បានឱកាសសម្តែងតួឯកស្ទើរគ្រប់រឿងនៅក្នុងវិស័យភាពយន្តរបស់ខ្មែរ។ មិនតែប៉ុណ្ណោះ នាងក៏ត្រូវបានទស្សនិកជនសរសើរតាមរយៈសកម្មភាពការងារសង្គម និងជាប្រធានមូលនិធិផ្ដល់ឈាមផងដែរ។

ជាមួយគ្នានេះ អ្វីដែលមហាជនចាប់អារម្មណ៍ថែមទៀតនោះ កញ្ញា នី មុន្នីនាថ បានចេញមុខអំពាវនាវដល់សិល្បករ-សិល្បការិនី រួមគ្នាដើម្បីលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។ កញ្ញា នី មុន្នីនាថ បានរៀបរាប់ថា «”កុំសួរថាប្រទេសអ្នកបានធ្វើអ្វីសម្រាប់អ្នក សុំសួរខ្លួនឯងថា បានធ្វើអ្វីសម្រាប់ប្រទេសរបស់អ្នក” ផ្តើមពីនាងខ្ញុំ ផ្តើមមនុស្សម្នាក់ សិល្បករ-សិល្បការិនី និងប្រជាពលរដ្ឋខ្មែរ យើងទាំងអស់គ្នាយើងអាចធ្វើបាន»។

កញ្ញា នី មុន្នីនាថ បន្តទៀតថា «ជួយគ្នាក្នុងគ្រាលំបាក រួមគ្នាដើម្បីជួយលើកស្ទួយវិស័យទេសចរណ៍កម្ពុជាទាំងអស់គ្នា ដើម្បីប្រជាជនកម្ពុជា ដើម្បីកម្ពុជា នាងខ្ញុំ មានមោទកភាពជាជនជាតិខ្មែរ»។

តារាសម្តែង កញ្ញា នី មុន្នីនាថ និយាយថា សម្រាប់នាងជាតារាសម្តែងបានត្រៀមខ្លួនរួចរាល់ក្នុងការជួយផ្សព្វផ្សាយជាមួយរាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ដើម្បីជួយលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។

កញ្ញា នី មុន្នីនាថ បាននិយាយបន្ថែមថា «នាងខ្ញុំស្ម័គ្រចិត្តចូលរួមផ្សព្វផ្សាយអំពីវិស័យទេសចរណ៍នៅកម្ពុជាដោយឥតគិតថ្លៃ ព្រមទាំងរមណីយដ្ឋានផ្សេងៗ ទៀតផងដែរ ដូច្នេះស្នើសូមដល់សិល្បករ-សិល្បការិនីខ្មែរ និងផលិតករ ចូលរួម មេត្តាបើកចិត្ត បើកបេះដូងទាំងអស់គ្នា»៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


