ជាការពិតក្រោយពេលមានការបញ្ចេញផ្សព្វផ្សាយនិងចែករំលែកវីដេអូកំប្លែងដោយកាឡៃរឿង ទុំទាវ២០២១ របស់ក្រុមសម្តែង Ah Gi Leadersនិងប្អូនស្រីមិនបានប៉ុន្មានផង ក៏ស្រាប់តែផ្ទុះការរិះគន់បាញ់ចាក់ស្រោចយ៉ាងច្រើនមកលើក្រុមនេះ។ មិនតែប៉ុណ្ណោះក៏បានស្នើឲ្យក្រសួងពាក់ព័ន្ធត្រូវចាត់វិធានការក្តៅលើសកម្មភាពដ៏គឃ្លើនរបស់ក្រុមសម្តែង A h GiLeadersនិងប្អូនស្រីផងដែរ។
យ៉ាងណាមិញបន្ទាប់ពីផ្ទុះការរិះគន់យ៉ាងខ្លាំងទៅលើក្រុមនេះគេសង្កេតឃើញ Ah Gi Leaders និងប្អូនស្រីបានចេញមុខទទួលស្គាល់កំហុសឆ្គងហើយសុំទោសជាសាធារណៈព្រមទាំងបានលុបវីដេអូកំប្លែងនោះផងដែរ។ ប៉ុន្តែទោះបីជាមានការសុំទោសនិងទទួលស្គាល់កំហុសយ៉ាងណាក្តី តែកម្ដៅការរិះគន់នៅតែបន្តកើតមានឡើងប្រៀបដូចភ្នំភ្លើងផ្ទុះឡើយសាយភាយចំហាយមិនងាយរលត់ផងដែរ។