Connect with us

ជីវិតកម្សាន្ដ

ផ្ទុះ​ការ​សរសើរ​ខ្លាំង ក្រោយ​លោក ព្រាប សុវត្ថិ ចេញ​បទ “Gang Gang” ហើយ​ត្រូវ​ជន​បរទេស​យក​ទៅ​ Reaction ផ្អើល​ពេញ youtube​

បានផុស

នៅ

​នៅប៉ុន្មានឆ្នាំចុងក្រោយ ជនជាតិបរទេសបានធ្វើ Reaction លើបទចម្រៀងខ្មែរជាច្រើន ប៉ុន្តែនេះ ជាលើកទី១ ដែលឃើញពួកគេ បានធ្វើវីដេអូ Reaction លើបទចម្រៀងរបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ លើបទ “Gang Gang”​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បទ “Gang Gang” គឺជាស្នាដៃរបស់កូនពៅរបស់ លោក ព្រាប សុវត្ថិ និពន្ធឡើងឲ្យឪពុកច្រៀង ដោយបានចេញកាលពីសប្ដាហ៍មុន​។ បទនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ដោយសារ ថា នេះជាលើកទី១ ដែលលោក ព្រាប សុវត្ថិ ល្បីឈ្មោះប្រមាណ២​ទសវត្សរ៍ហើយ ទើបមាន ចេញបទចម្រៀងប្រភេទ Hip Hop នាដើមឆ្នាំ២០២១នេះ​។ ភ្លាមៗបានធ្វើឲ្យក្រុមតារាចម្រៀងរ៉េ​ប បានសម្ដែងបានការភ្ញាក់ផ្អើលនិងមិនគួរឲ្យជឿ​។​

​សូម្បីលោក ងួន ចាន់​ដេវីដ តារារ៉េ​បពេញនិយមមួយរូប ក៏បានបញ្ចេញសារក្នុងន័យថា លោក នឹងទៅរកស៊ីបញ្ចូលបទភ្លេងវិញ ប្រសិនបើតារារ៉េ​បច្បង បានលុកលុយមកដល់សិល្បៈចម្រៀងរ៉េ​បទៅហើយ​។ ជាមួយគ្នានេះ​ ប្រិយមិត្តរបស់តារាចម្រៀងផ្ទាល់ ក៏ភ្ញាក់ផ្អើលនិងមិនគិតថា កំពូល តារាចម្រៀងរបស់ពួកគេ អាចឈានមកលុកលុយបទប្រភេទឡើយ​។ យ៉ាងណាក៏ដោយ គេមើលឃើញថា តារាចម្រៀងជើងចាស់ នៅតែធ្វើបានល្អ និងបានទទួលការ សរសើរជាច្រើនដែរថា លោកពិតជាតារាចម្រៀង ដែលមានទេពកោសល្យខ្ពស់ អាចច្រៀងបាន គ្រប់ប្រភេទបទ ហើយក្នុងនោះប្រិយមិត្តខ្លះ លើកឡើងថា លោករ៉េ​បបានញាប់ជាងតារារ៉េ​ប អាជីពទៅទៀត​។

​ស្ថានភាពនេះ ហើយបានល្បីសុះសាយទៅដល់ក្រុមធ្វើ Reaction បរទេសរហូតពួកគេ នៅមិន សុខចេញមក Reaction លើបទរបស់លោក ព្រាប សុវត្ថិ ជាលើកដំបូង​។ ក្រុមនោះគេឃើញមាន ជនជាតិអាមេរិក៣​នាក់ យកមកធ្វើ Reaction ដែរ ប៉ុន្តែមិនដឹងពួកគេនិយាយអ្វីខ្លះនោះទេ​។ យ៉ាង ណាអ្នកធ្វើ Reaction ជាជនជាតិខ្មែរមួយរូបបានលើកឡើងថា បទរបស់កំពូលតារាចម្រៀងរូប នេះ ពិតជាផ្ទុះខ្លាំងហើយថា អ្វីដែលលោក ព្រាប សុវត្ថិ បានធ្វើគឺថា មានភាពខុសប្លែកខ្លាំងមែន ទែន​!

​តោះ​…​ទស្សនាពួកគេទាំងអស់គ្នា​៖

អត្ថបទ៖ ស៊ុន ហួត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម