Connect with us

ជីវិតកម្សាន្ដ

ទេសភាព​ស្រស់ស្អាតយ៉ាងនេះ តើប្រិយមិត្តស្គាល់តំបន់ទេសចរណ៍ ” មាន់កម្សត់ “​នៅទីណាទេ​?

បានផុស

នៅ

​ក្នុងចំណោមអាល់​ប៊ុ​មចូលឆ្នាំថ្មី របស់ ផលិតកម្ម Galaxy Navatra បទ​” មាន់កម្សត់ ” ដែលជាការ ច្រៀងរួមគ្នារបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និង កញ្ញា តន់ ចន្ទ​លី​ម៉ា បានក្លាយជា បទចម្រៀងមួយ កំពុងតែទទួលបានគាំទ្រច្រើន ដោយគិតមកដល់ថ្ងៃនេះ មានអ្នក​views​ជា ច្រើនលានដង ត្រឹមត រយៈពេលដ៏ខ្លីប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលជាការចាប់អារម្មណ៍ ក្រៅពីទឹកដមសំនៀងឆ្លើយឆ្លងដ៏ពីរោះរណ្ដំរបស់កំពូលតារាចម្រៀង ទាំងពីរប្រិយមិត្ត មានចាប់អារម្មណ៍លើទេសភាពនៃតំបន់ទេសចរណ៍ ក្នុងវីដេអូបទចម្រៀងនោះ ដែរឬទេថា តើថតនៅទីតាំងណា​?

​ទឹកជ្រោះដ៏ស្រស់ស្អាត ក្នុងវីដេអូ ដែល​ប្រិយមិត្តបានឃើញនោះ គឺស្ថិតនៅទឹកដីខេត្តរតនគិរី ​ឈ្មោះ ថា​”​ទឹកជ្រុះ៧ជាន់​”​។ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ក្នុងភូមិទី១ ឃុំប៊ូស្រា ស្រុកពេ​ជ្រាដា នៅភាគខាងជើង ក្រុងសែនមនោរម្យ នៃទីប្រជុំជន ខេត្តរតនគិរី ជាប់នឹង ព្រំប្រទល់ប្រទេសវៀតណាម​។​

​ជារឿយៗគេតែងឃើញផលិតកម្ម Galaxy Navatra បានចុះថត MV របស់ខ្លួននៅ​រមណីយដ្ឋាន​ជា ច្រើន នៅក្នុងប្រទេសកម្ពុជា ដើម្បីចែកជូនអ្នកគាំទ្របានទស្សនា​។ ​ជាក់ស្ដែង ក្នុងចំណោមអាល់​ប៊ុ​មចូលឆ្នាំថ្មីនេះ ទេសភាពធម្មជាតិល្បីៗជាច្រើន ក្នុងប្រទេសកម្ពុជា ត្រូវបានផលិតកម្មបញ្ជូន ក្រុមផលិតចុះថត ហើយពេលខ្លះថែមទាំងប្រើយន្តហោះដឹកតួ ចុះទៅថតដោយផ្ទាល់ក៏មាន​។​

​តាមការឲ្យដឹង​ ពីក្រុមអ្នកថតរបស់ផលិតកម្ម Galaxy Navatra បទ ” មាន់កម្សត់ ” ត្រូវបានថត២ ទីតាំងមាន​”​ទឹកជ្រុះ៧ជាន់​” និងលើរី​ស៊​តរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលនៅម្ដុំបឹង យក្ស​ឡោមតែម្ដង​។​

អត្ថបទ៖ ស៊ុន ហួត

​ដើម្បីឲ្យស្គាល់កាន់តែច្បាស់តោះ​! ទៅទស្សនាបទ ” មាន់កម្សត់ ” នេះ​ម្ដងទៀតទាំងអស់គ្នា​៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម