Connect with us

ជីវិតកម្សាន្ដ

Pong Nawat​ ​ត្រូវទស្សនិកជនថៃដាក់រហស្សនាមថា​ ប្រុសពូកែផិតក្បត់ភរិយាលេខ១នៅឆ្នាំ​២០២៤

បានផុស

នៅ

ទស្សនិកជនដែលនិយមតាមដាននូវរឿងភាគថៃដែលសម្ដែងដោយតារាប្រុស Pong Nawat ប្រាកដជាស្គាល់យ៉ាងច្បាស់​ ពីបុរសសង្ហាកម្ពស់ខ្ពស់ស្រឡះ មិនចេះចាស់តាមវ័យរូបនេះជាក់ជាមិនខានឡើយ។ ថ្វីបើតារាលោកស្ថិតក្នុងវ័យ៤៥ឆ្នាំក៏ពិតមែន ប៉ុន្តែបើនិយាយពីអាជីពសម្ដែងក្នុងវិស័យសិល្បៈថៃនាបច្ចុប្បន្ននេះវិញ Pong តែងតែដើរតួឯកសឹងតែគ្រប់រឿង។ ប៉ុន្តែអ្វីដែលធ្វើគេកាន់តែចាប់អារម្មណ៍ខ្លាំង នោះគឺថាលោកគឺជាប្រុសផិតក្បត់ភរិយាគ្រប់រឿងភាគថៃដែលមហាជនទស្សនាកន្លងមក។

ចាប់តាំងចូលដើមឆ្នាំ២០២៤មក Pong Nawat ត្រូវបានទស្សនិកជនថៃទូទាំងប្រទេសដាក់រហស្សនាមថា​ លោកជាប្រុសពូកែផិតក្បត់ភរិយាលេខ១គ្រប់រឿងភាគដែលលោកសម្ដែង។ លើសពីនេះថែមទៀតនោះ គ្មានរឿងភាគថៃមួយណាដែលលោកមិនត្រូវបានទស្សនិកជនជេរស្ដី និងខឹងជំនួសតួឯកស្រីនោះទេ។ តារាប្រុសមានទេព​កោសល្យ​រូបនេះ មានជំនាញដ៏ពិសេស​នោះគឺការលេងទឹកមុខស្លូតបូត សក្តិសមជាស្វាមីគំរូក្នុងគ្រួសារបំផុត។ តែអ្វីដែលធ្វើឲ្យអ្នកទស្សនាហួសចិត្តខ្លាំង Pong មានមន្តស្នេហ៍ខាងសាវ៉ា ស្របពេលដែលលោកមានឧត្តមភរិយាពោរពេញដោយសន្តានចិត្តយ៉ាងក្រៃលែង។

ជាក់ស្ដែង រឿងភាគថៃចំនួន៦ដែល Pong Nawat ត្រូវមហាជនក្នុងប្រទេសជេរស្ដីនិងឲ្យរហស្សនាមថា​ ប្រុសពូកែផិតក្បត់ភរិយាលេខ១នៅឆ្នាំ​២០២៤។

១​ រឿង “Battle of Angels”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចេញផ្សាយនៅថ្ងៃទី០៨ខែមករា ឆ្នាំ២០០៨ រឿងភាគក្រោមចំណងជើងថា “Battle of Angels” ទទួលបានការគាំទ្រយ៉ាងច្រើនគួរសម ខណៈពេលដែល Pong Nawat ធ្លាប់តែដើរសុភាពៗកន្លងមក។ ក្រោយមក ទើបអ្នកដឹកនាំរឿង តម្រូវឲ្យលោកដូរឈ្មោះជាប្រុសសុភាព មកជាប្រុសសាវ៉ា រហូតដល់ថ្នាក់មហាជនសរសើរពីជំនាញនៃការលេងទឹកមុខនិងអារម្មណ៍ក្នុងរឿងមិនធម្មតានោះទេ។

២ រឿង “E-sa”

មិនខុសពីរឿងភាគខាងលើប៉ុន្មាននោះទេ រឿង “E-sa” ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ក៏ទទួលបានភាពល្បីល្បាញខ្លាំងក្នុងពេលដែលលោកដើរតួជាស្វាមីតារាសម្ដែង Nune Woranuch ប៉ុន្តែបែរលួចលាក់ក្បត់ភរិយាមានស្រីខាងក្រៅ ដែលជាញាតិខាងប្រពន្ធទៅវិញ។

៣ រឿង “Diary”

ដុន សម្ដែងដោយ Pong ដែល​រៀបការ​ជាមួយភរិយាមានឈ្មោះថា ​លីតា បាន១០​ឆ្នាំ​ ។​ ប៉ុន្តែ​យប់មួយគាត់បានភ្លាត់ស្នៀតគេងជាមួយតួរងស្រីឈ្មោះថា Mai ។ អ្វី​ដែល​គាត់​គិត​ថា​គាត់​អាច​បំភ្លេច​បាន​យ៉ាង​ងាយ ​ប្រែ​ក្លាយ​ជា​កំហុស​ដ៏​អាក្រក់​បំផុត​ក្នុង​ជីវិត​របស់​គាត់​នៅ​ពេល Mai ឈ្លក់​វង្វេង​នឹង​ការ​បំផ្លាញ​គាត់ និង​គ្រួសារ រហូតបែកបាក់គ្នា។ រឿងភាគមួយនេះ ទទួលបានចំណាតខ្ពស់មិនធម្មតានោះទេពីទស្សនិកជន ខណៈដែលតួសម្ដែងម្នាក់ៗលេងសមឥតខ្ចោះពេក ដល់ថ្នាក់អ្នកទស្សនាជេរតួស្ដីប្រុសយ៉ាងសម្បើមដៃ។

៤ រឿង “Plerng Boon” ចំណងជើងភាសាខ្មែរ “ភ្លើងស្នេហ៍ភ្លើងឬស្សា”

កាលពីឆ្នាំ២០១៧ ទស្សនិកជនទាំងថៃនិងខ្មែរចងចាំមិនភ្លេចនោះទេ នូវសាច់រឿងមួយនេះដែលសម្ដែងដោយ​ Pong Nawat, Bella Ranee និង Janie Tienphosuwan។​ ភាពយន្តភាគ “Plerng Boon” ឬ”ភ្លើងស្នេហ៍ភ្លើងឬស្សា”ទទួលបានការសាទរយ៉ាងភ្លូកទឹកភ្លូកដីពីក្រុមអ្នកទស្សនា រហូតគេដាក់ឈ្មោះលោក Pong ជាប្រុសផិតប្រចាំឆ្នាំនោះថែមទៀតផង។ ចំណែក Bella ជាកំពូលឧត្តមភរិយាស្មោះស័គ្រ្មនឹងស្វាមី ខណៈដែល Janie រងការជេរស្ដីពីមហាជនយ៉ាងច្រើន។

៥ រឿង “Mia” ចំណងជើងភាសាខ្មែរ “ភ្លើងស្នេហ៍ភរិយាដើម”

រឿង “Mia” ចំណងជើងភាសាខ្មែរ “ភ្លើងស្នេហ៍ភរិយាដើម” គឺជាចាប់ដៃគូសារជាថ្មីជាមួយតារាសម្ដែងស្រី​ Namthip ទទួលបានចំណាតថ្នាក់នៃការចូលទស្សនាយ៉ាងច្រើនលើសលុបសឹងមិនគួរឲ្យជឿ។ សាច់រឿងមួយនេះបានសម្ដែងនូវទិដ្ធភាពភរិយាដ៏ល្អប្រពៃ តែបែរជួបស្វាមីលួចលាក់ស្នេហាជាមួយប្អូនស្រីខ្លួនឯងទៅវិញ។ ដូច្នេះហើយ ទើបលោក Pong Nawat បានចារក្នុងចង្កោមសិល្បៈថៃថា សក្តិសមជាបុរសសាវ៉ាបំផុតកាលឆ្នាំ២០១៨។

៦ រឿង VIP

ភាពយន្តចុងក្រោយដែលចេញផ្សាយកាលពីចុងឆ្នាំ២០២៣ មានចំណងជើងថា VIP សម្ដែងជាមួយ Pooklook Fonthip កំពុងទទួលបានសន្ទុះនៃការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ពីសំណាក់អ្នកគាំទ្រជាច្រើន។ អ្វីកាន់តែចាប់អារម្មណ៍ខ្លាំងនោះគឺថា​ រឿងភាគចុងក្រោយនេះបានធ្វើកេរ្តិ៍ឈ្មោះរបស់តារាប្រុសសាច់ដុំកង់ៗរូបនេះ​ កាន់តែមានប្រជាប្រិយភាពខ្លាំងក្លា និងមានគេស្គាល់លោកតាមរយៈតួសម្ដែងជាប្រុសព្រានដែលមានភរិយាស្របច្បាប់ហើយ នៅតែលួចលាក់មានប្រពន្ធចុងក្រៅ។

លើសពីនេះថែមទៀត តួឯកប្រុសសំបូរមន្តស្នេហ៍ នៅតែត្រូវប៉ាន់ផលិតករក្នុងស្រុក​ ជារឿយៗទាំងភាពយន្តនិងការថតស្បតបង្អួតសាច់ដុំ បើទោះបីជា Pong ឈានដល់វ័យក្បែរ៥០ឆ្នាំទៅហើយក្ដី៕

អត្ថបទ៖​ សាង ស្រីល័ក្ខ

ចុចអាន៖Bella រំភើបចង់ហោះ ក្រោយឃើញរូបក្រមួនក្នុងសារមន្ទីរ ដូចបេះដាក់នឹងនាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម