ព័ត៌មានអន្ដរជាតិ
ខេត្ត Chiang Mai ជាប់ចំណាត់ថ្នាក់ទី៧ ដែលមានខ្យល់ពុលបំផុតនៅលើពិភពលោក
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២៥ខែមីនានេះ ទីក្រុង Chiang Mai ភាគខាងជើងប្រទេសថៃបានជាប់ចំណាត់ថ្នាក់ទី៧ ក្នុងចំណោមទីក្រុងចំនួន១៧០ ដែលមានខ្យល់ពុលខ្លាំងបំផុតនៅលើពិភពលោក ដោយផ្អែកតាមគេហទំព័រត្រួតពិនិត្យគុណភាពខ្យល់ IQAir។

ការវាស់គុណភាពខ្យល់របស់ IQAir នេះមាន៦ប្រភេទ៖ ០-៥០ (គុណភាពខ្យល់ល្អ), ៥១-១០០ (កម្រិតមធ្យម), ១០១-១៥០ (មិនសូវល្អ), ១៥១-២០០ (មិនល្អ), ២០១-៣០០ (មិនល្អខ្លាំង) និងលើសពី ៣០១(គ្រោះថ្នាក់)។
បើយោងតាម IQAir គិតត្រឹមម៉ោង ១០ៈ៣០ ព្រឹកថ្ងៃអង្គារនេះ ទីក្រុងទាំង ១០ ដែលមានការបំពុលខ្យល់អាក្រក់បំផុតនៅលើពិភពលោកគឺ៖
១. ទីក្រុង Delhi ប្រទេសឥណ្ឌា ៣០៨ មីក្រូក្រាមក្នុងមួយម៉ែត្រគូប(µg/m³)
២. ទីក្រុង Dakar ប្រទេសសេណេហ្គាល់ ២៣២ µg/m³
៣. ទីក្រុង Lahore ប្រទេសប៉ាគីស្ថាន ១៩១ µg/m³
៤. ទីក្រុង Hanoi ប្រទេសវៀតណាម ១៨៦ µg/m³
៥. ទីក្រុង Dhaka ប្រទេសបង់ក្លាដែស ១៨១ µg/m³
៦. ទីក្រុង Kathmandu ប្រទេសនេប៉ាល់ ១៨០ µg/m³
៧. ទីក្រុង Chiang Mai ប្រទេសថៃ ១៧០ µg/m³
៨. ទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង ១៦៤ µg/m³
៩.ទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូង ១៦៤ µg/m³
១០.ទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា ១៥៩ µg/m³
ចំណែក រាជធានីបាងកករបស់ប្រទេសថៃស្ថិតក្នុងចំណាត់ថ្នាក់ទី ១៦ ជាមួយនឹង AQI នៃ ១៣៤µg/m³កាលពីថ្ងៃអង្គារ។

គួរបញ្ជាក់ប្រទេសមួយរយៈចុងក្រោយនេះបានប្រឈមនឹងការកើនឡើងនៃខ្យល់ពុល បូករួមជាមួយនឹងភ្លើងឆេះព្រៃដែលមិនទាន់រលត់នៅខេត្តChiang Maiបានធ្វើឲ្យកម្រិត PM2.5កាន់តែកើនឡើងអាក្រក់ទៅៗ។
PM2.5 គឺជាភាគល្អិតល្អិតល្អន់ដែលមានអង្កត់ផ្ចិត 2.5 មីក្រូម៉ែត្រ ឬតិចជាង។ ភាគល្អិតនេះអាចប៉ះពាល់ដល់សុខភាព ប្រសិនបើដកដង្ហើមចូលទៅក្នុងសួត អាចបង្កើតជាជំងឺផ្លូវដង្ហើម បង្កើនហានិភ័យដល់ជំងឺរាំរ៉ៃមួយចំនួនដូចជាលើសឈាម និង ជំងឺបេះដូងជាដើម។ ក្រុមមនុស្សដែលងាយរងគ្រោះមានដូចជា មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម៥ឆ្នាំ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


