Connect with us

ជីវិតកម្សាន្ដ

ជូរី ល្អហួស មោទនភាពខ្លាំងបានកើតមកជាកូនខ្មែរលើទឹកដីអច្ឆរិយៈ

បានផុស

នៅ

បវរកញ្ញា​វ័យ​ក្មេង ជូរី ល្អហួស ម្ចាស់​មកុដ Miss Preteen International Cambodia 2023 បាន​សម្តែង​ក្តី​​រំភើប​ជាខ្លាំង​ខណៈ​ដែលរូបនាង​បានកើត​នៅ​​លើទឹកដី​អច្ឆរិយៈ​នៃ​ប្រទេសកម្ពុជា។ អ្វីដែលកាន់តែធ្វើឲ្យ ល្អហួស មាន​​អារម្មណ៍​សប្បាយថែមទៀត គឺការគ្រងឈុតប្រពៃណីបុរាណយ៉ាងស្រស់ស្អាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួយ៉ាង​បង្ហាញ​ខ្លួនស្ថិតក្នុងឈុតសម្លៀកបំពាក់ប្រពៃណីបុរាណ​ដ៏ស្រស់​ប្រណិត​គ្រងគ្រឿង​រំលេច​ក្បាច់ប៉ាក់ឌិន​ស្លៀក​នៅលើដង​ខ្លួនអម​នឹង​ការថតរូប​ជាមួយ​ព្រះនាងតូច នរោត្តម ជេនណា បវរកញ្ញាវ័យក្មេង ល្អហួស បានបង្ហាញអារម្មណ៍ដ៏រំភើបរបស់ខ្លួនថា ទេពធីតាក្នុងដួងចិត្ត ព្រះនាងតូច នរោត្តមជេនណា។ ល្អហួ ស បញ្ជាក់​ទៀតថា នាងខ្ញុំពិតជាមាន​មោទនភាព​ខ្លាំងណាស់​ដែល​បានកើត​មកជាកូនខ្មែរ លើ​ទឹកដីដ៏​អច្ឆរិយៈ​មួយនេះ។

តាមរយៈ​រូបភាពនេះ​ក៏ត្រូវបានអ្នកគាំទ្រសរសើរ និង​ចែករំលែក​ជា​បន្តបន្ទាប់នៅលើបណ្តាញ​សង្គម​យក្ស​មួយនេះផងដែរ។ រូបភាពនេះ​ដែរ គឺមានអ្នកគាំទ្រខ្លះ​សរសើរថា ពិតជាស្រស់​ស្អាត​ទន់ភ្លន់​បើ​សង្កេតឃើញ​​ពីរូប​សម្ផស្ស​របស់នាង គឺនៅតែរក្សា​បាន​ភាពស្រស់ស្អាត​មិនចាញ់រៀម​ច្បងឡើយ។

គេ​នៅចាំបានថា ជូរី ល្អហួស កន្លងមកធ្លាប់បាន​ចេញ​មកដោយ​អះអាងទៅកាន់អ្នកគាំទ្រ និងមហាជនដែរថា​ការដណ្តើម​បាន​មកុដ Miss Preteen Cambodia 2023​ នេះ នាង​​ពឹង​ផ្អែក​​លើរូប​សម្រស់ ចំណេះ​ដឹង​សមត្ថភាព និង​ភាព​ជឿជាក់​របស់​ខ្លួនឯង។ 

បវរ​កញ្ញា​វ័យក្មេង ល្អហួស បាន​បញ្ជាក់​ថា សម្រាប់ជ័យជំនះ​នៅក្នុងការប្រកួត​កន្លងមកនេះ គឺពុំមានខ្សែ​ ឬ​បក្សពួក​ដើម្បីជួយឲ្យ​នាង​ក្លាយ​ជាម្ចាស់​មកុដ​ទេ ពោលគឺពឹង​លើខ្លួនឯង និង​ការគាំទ្រ​យ៉ាងពី​សំណាក់​មហាជន​ដែល​បាន​មើល​ឃើញ​ពីសមត្ថភាព​ផ្ទាល់​អំឡុងពេលប្រកួត៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម