ជីវិតកម្សាន្ដ
មហាជនចាត់ទុក ល្អហួស ជាគ្រាប់ពេជ្រដ៏មានពន្លឺរបស់កម្ពុជា ក្រោយឈររាំរបាំលើព្រិល ផ្សព្វផ្សាយវប្បធម៌ខ្មែរ
បេក្ខភាពបវរកញ្ញាពេញដោយសមត្ថភាព វ័យ ១៦ឆ្នាំ ជូរី ល្អហួស បានធ្វើឱ្យមហាជនមោទនភាព និងស្ញប់ស្ញែងចំពោះខ្លួនជាខ្លាំង ក្រោយយុវតីរូបនេះ បានឈររាំរបាំបុរាណខ្មែរលើកម្រាលព្រំលើផ្ទៃព្រិល ដើម្បីជាការផ្សព្វផ្សាយវប្បធម៌ខ្មែរនៅក្នុងប្រទេសចិន។


ក្រោយឈររាំលើព្រិលដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរនៅចិន ល្អហួស ត្រូវបានមហាជន ក៏ដូចជាសិល្បករសិល្បការិនី បានបញ្ចេញកោតសរសើរព្រោងព្រាត នូវការបង្ហាញរូបភាពដ៏ល្អប្រពៃរបស់យុវតីរូបនេះ ដែលស៊ូទ្រាំនឹងអាកាសធាតុត្រជាក់ដល់ -អង្សារ ឈររាំពន់ពែនរស់រវើកជាមួយនឹងរបាំដ៏ស្រស់ផូរផង់ បង្ហាញអង្ហាញអត្តសញ្ញាណជាតិ។
ជាមួយនឹងពាក្យពេចន៍កោតសរសើរជាច្រើន យុវតីរូបនេះបានសម្តែងការអរគុណដល់សាធារណជន ពិសេសអ្នកគាំទ្រខ្លួន ដូច្នេះថា “សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នា សម្រាប់ការគាំទ្រក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរនៅប្រទេសចិន នាងខ្ញុំពិតជារំភើប និង មានមោទនភាពដែរបានកើតជាកូនខ្មែរ”។

ក្រៅពីការបង្ហាញរបាំបុរាណខ្មែរជាមួយឈុតបុរាណ យុវតីរូបនេះ ក៏កំពុងមានសកម្មភាពផ្សេងទៀតនៅចិន ក្នុងការផ្សព្វផ្សាយវប្បធម៌អរិយជាតិផងដែរ។
គួរជម្រាបថា ល្អហួស ជាយុវតីម្នាក់ដែលមហាជនតែងតែស្គាល់ថា ជាមនុស្សដែលពេញដោយសមត្ថភាព និងភាពជឿជាក់ពីកំណើត ក្នុងក្តីស្រមៃជាអ្នកសិល្បៈ ហើយប្រមាណជា ១០ឆ្នាំមកនេះ នាងតែងបង្ហាញសកម្មភាពផ្សេងៗក្នុងវិស័យមួយនេះ និងកាន់តែលេចធ្លោខ្លាំងឡើងថែមទៀត នៅពេលដែលនាងកាន់តែចម្រើនវ័យ។
គួររំលឹកដែរថា បេក្ខភាពបវរកញ្ញាវ័យក្មេងពេញសមត្ថភាពរូបនេះ ក៏ធ្លាប់ធ្វើឱ្យមហាជនផ្ទុះការភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពរបស់ខ្លួនខ្លាំងបំផុតក្នុងការប្រកួតកម្មវិធី The 3rd Junior Idol World 2024 នៅឯប្រទេសថៃ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដោយយកបានតំណែងម្ចាស់មកុដ Miss Preteen International 2024 តំណាងឱ្យកម្ពុជា។
មិនតែប៉ុណ្ណោះ យុវតីរូបនេះ ក៏ដណ្ដើមបានពានរង្វាន់ពិសេសៗជាច្រើនដូចជា Best Photogenic award, Best National costume award, Best Talent award, Best Interview award, People’s choice award, People’s choice award ទទួលបានមកុដមួយ, និង Junior Idol world 2024 ambassador award ៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ចរាចរណ៍៣ ថ្ងៃ agoUpdate៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ២ ផ្ដាច់ជីវិតមនុស្ស៣នាក់ និងរងរបួសម្នាក់


