ជីវិតកម្សាន្ដ
ព្រះនាងតូច និង ល្អហួស រួមគ្នាផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌ខ្មែរ ទៅកាន់ឆាកអន្តរជាតិ
ព្រះនាងតូច នរោត្តម ចេណ្ណា និងយុវតី ល្អហួស ត្រូវបានរដ្ឋបាលក្រុង Harbin អញ្ជើញចូលរួមក្នុងកម្មវិធី ក្នុងកម្មវិធី កម្មវិធីរំលឹកចំណងមិត្តខ្មែរចិន « Dream of Winter Global promotional campaign » ។ ក្នុងឱកាសនោះដែរ ព្រះនាងតូចបានឡើងបកស្រាយបទ «ស្រណោះប្រទេសចិន» ដែលជាស្នាព្រះហស្តដ៏ថ្លៃថ្លានៃ ព្រះបរមរតនៈកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ទន្ទឹមនេះ ព្រះនាងក៏ទទួលបានពានរង្វាន់នៃការជួយផ្សព្វផ្សាយ នូវតំបន់ទេសចរណ៍នេះផងដែរ។

ឆ្លៀតក្ន្ក្នុងឱកាសនេះ ព្រះនាងក៏សម្តែងក្តីសាទរចំពោះ យុវតី ល្អហួស ដែលបានរាំរបាំអប្សរានៅលើព្រិលទឹកកក ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាស់មហាជន និងចាត់ទុកថានេះជាសកម្មភាពដ៏ល្អវិសេសវិសាល ក្នុងការចូលរួមចំណែកយ៉ាងធំមួយ ក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ។ ជាឆន្ទៈរួមចំណែកដើម្បីជាតិ ព្រះនាង សង្កត់ធ្ងន់ទៀតថា “យើងរួមគ្នាផ្សព្វផ្សាយវប្បធម៌ អរិយធម៌របស់យើងទៅកាន់ឆាកអន្តរជាតិឱ្យបានច្រើនៗតាមអ្វីដែលអាចធ្វើទៅបាន“។
ឆ្លើយតបនឹងឆន្ទៈនៃការលើកឡើងនេះ យុវតីល្អហួស បានយល់ស្របនឹងបញ្ជាក់ជំហរខ្លួនដែរថា “ស្រលាញ់ដោយក្តីគោរព ព្រះនាងតូច Jenna Norodom ពួកយើងនឹងរួបរួមគ្នាក្នុងការលើកតតម្កើង ផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យកាន់តែមានឈ្មោះល្បីល្បាញ ចង្កឹះមួយបាច់ គេកាច់មិនបាក់” ។

គួរឱ្យដឹងដែរថា ក្នុងឱកាសបង្ហាញវត្តមានក្នុងកម្មវិធីនេះ យុវតី ជូរី ល្អហួស បានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ផ្ទួនៗពីសំណាក់មហាជន បន្ទាប់ពីបានឈររាំរបាំក្នុងឈុតបុរាណខ្មែរ ក្រោមសីតុណ្ហភាពត្រជាក់ឥតឧបមា ក្នុងន័យដើម្បីជាការផ្សព្វផ្សាយវប្បធម៌ខ្មែរ និងការច្រៀងចម្រៀងភាសាចិនជាលើកដំបូង។
តាមរយៈចម្រៀងច្រៀងរួមគ្នាជាមួយនឹងដៃគូចម្រៀង ដែលជាបុរសជនជាតិចិន ក្នុងឈុតតំណាងឱ្យជាតិរៀបចំដោយ “មយ៉ូរាហ្គោល សំអាងការ” ល្អហួស ទទួលបានការកោតសរសើរខ្លាំងពីមហាជន ខណៈមតិខ្លះលើកលើកថា មិនមែនមានតែសម្រស់ និងទេពកោសល្យសិល្បៈប៉ុណ្ណោះទេ នាងនៅអាចច្រៀងចម្រៀងភាសាចិនបាន និងពីរោះរណ្តំថែមទៀត។
គួររំលឹកថា ថ្មីៗនេះ បេក្ខភាពបវរកញ្ញាពេញដោយសមត្ថភាព វ័យ ១៦ឆ្នាំ ជូរី ល្អហួស ទើបតែធ្វើឱ្យមហាជនមោទនភាពចំពោះខ្លួន ដែលបានឈររាំរបាំក្នុងឈុតបុរាណខ្មែរ ដោយបាតជើងទទេរលើកម្រាលព្រំស្តើងក្រាលផ្ទៃព្រិល ក្រោមសីតុណ្ហភាពត្រជាក់ឥតឧបមា ក្នុងន័យដើម្បីជាការផ្សព្វផ្សាយវប្បធម៌ខ្មែរនៅប្រទេសចិន។
ជាមួយនឹងសកម្មភាពនេះ ល្អហួស ត្រូវបានមហាជន ក៏ដូចជាសិល្បករសិល្បការិនី បានបញ្ចេញកោតសរសើរព្រោងព្រាត នូវការបង្ហាញរូបភាពដ៏ល្អប្រពៃរបស់យុវតីរូបនេះ ដែលស៊ូទ្រាំនឹងអាកាសធាតុត្រជាក់ដល់ -0 អង្សារសេ ឈររាំពន់ពែនរស់រវើកជាមួយនឹងរបាំដ៏ស្រស់ផូរផង់ បង្ហាញអង្ហាញអត្តសញ្ញាណជាតិ៕ អត្ថបទ៖ សុធាវី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


