ជីវិតកម្សាន្ដ
លោក មុត ថារី ធ្លាក់ខ្លួនឈឺធ្ងន់ក្រុមគ្រួសារប្រកាសផ្អាកផលិតបទចម្រៀងមួយរយៈសិន
ខណ:ដែលអ្នកដឹកនាំសម្តែងជើងចាស់ និងត្រូវជាកូនប្រសារកវីស្ទឹងសង្កែ គង់ ប៊ុនឈឿន គឺលោក មុត ថារី បានធ្លាក់ខ្លួនឈឺធ្ងន់កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ពេលនេះក្រុមគ្រួសារប្រកាសផ្អាកផលិតបទចម្រៀងមួយរយៈសិន រង់ចាំលោកជាសះស្បើយឡើងវិញ។

នៅលើទំព័រហ្វេសប៊ុករបស់កវី គង់ ប៊ុនឈឿន បានបញ្ជាក់ថា «សូមជម្រាបសួរបងប្អូនប្រិយមិត្តទាំងអស់គ្នា ពេលនេះក្រុមគ្រួសារពួកខ្ញុំអត់ទាន់ផុសចម្រៀង និងផលិតបទចម្រៀងមួយរយៈសិន ដោយសារបង មុត ថារី ត្រូវជាកូនប្រសារកវី ម្ចាស់ស្ទឹងសង្កែត្រូវជាស្វាមីរបស់បងស្រី ប៊ុនឈឿន សូរីដា កំពុងមានជំងឺជាទម្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ..សូមព្រះជួយថែរក្សាហើយគាត់ជាផុតពីគ្រោះថ្នាក់ផង»។

គេចាំបានថា អ្នកដឹកនាំសម្តែងជើងចាស់ និងត្រូវជាកូនប្រសារកវីស្ទឹងសង្កែ គង់ ប៊ុនឈឿន គឺលោក មុត ថារី ត្រូវបានបញ្ជូនចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រដោយសារជំងឺស្ទះសរសៃឈាមខ្មៅនៅក្នុងក្បាល ខណ:ពេលកំពុងដឹកនាំរឿង។ នេះបើតាមការជូនដឹងពីតារាសម្តែងលោក សាវិន ហ្វីលីព។

តាមរយ:ដំណឹងខាងលើនេះដែរ គេឃើញមានសិល្បករ-សិល្បការិនីព្រមទាំងមហាជនអ្នកគាំទ្របានសម្តែងក្តីព្រួយបារម្ភនិងជូនពរឲ្យលោកឆាប់ជាសះស្បើយពីជំងឺ។ សូមបញ្ជាក់ថាលោក មុត ថារី គឺជាអតីតតារាសម្តែង និងបច្ចុប្បន្នជាអ្នកដឹកនាំរឿងដ៏ឆ្នើមម្នាក់ហើយលោកក៏កូនប្រសារកវីស្ទឹងសង្កែ គង់ ប៊ុនឈឿន ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


