Connect with us

ជីវិតកម្សាន្ដ

បែកគ្នាជិត២០ឆ្នាំ តារាជើងចាស់ហុងកុងពីររូប ចាប់ដៃសម្ដែងរួម​គ្នាម្ដងទៀត ក្នុង​ភាពយន្ត​ថ្មី

បានផុស

នៅ

តារា​ហុងកុង Andy Lau និង Tony Leung Chiu Wai នឹង​ជួប​គ្នា​ម្ដងទៀត ​ក្នុង​ខ្សែ​ភាពយន្ត​ ” Infernal Affairs trilogy (២០០២, ២០០៣) មាន​ឈ្មោះ​ជា​ភាសា​ចិន​ថា ” Gold Finger” ​បន្ទាប់ពី​អ្នក​ទាំងពីរ​ខកខាន​សំដែង​រឿង​ជាមួយ​គ្នា​ជិត​ពីរ​ទសវត្សរ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ លោក Leung បាន​និយាយ​ថា​ លោក​ទន្ទឹង​រង់ចាំ​ការ​ថត​រឿង​ថ្មី​ជា​យូរ​មក​ហើយ ​តាំង​ពី​ការ​រឹតត្បិត​នៃ​គំលាត​សង្គម។ លោក​មាន​ប្រសាសន៍​ថា “ ខ្ញុំ​មាន​អារម្មណ៍​រំភើប​និង​សប្បាយ​រីករាយ​ខ្លាំង​ណាស់ ដែល​បាន​ធ្វើការ​ជាមួយគ្នា​តាំង​ពី​ទូរទស្សន៍​រហូត​ដល់​ខ្សែ​ភាពយន្ត។ Lau ជា​តារា​ដែល​សហការ​គ្នា​ច្រើន ​ហើយ​ខ្ញុំ​ជឿជាក់​ថា​វា​នឹង​ដូចគ្នា​នៅ​ពេល​នេះ​ដែរ” ។

ចំណែក Lau ក៏​មាន​អារម្មណ៍​ដូចគ្នា ​​លោក​បាន​និយាយ​ថា “បន្ទាប់​ពី​អាន​អត្ថបទរឿង​ខ្ញុំ​មាន​អារម្មណ៍​ថា Tony Leung គឺជា​ជម្រើស​ជាក់ស្ដែង​ដែល​ខ្ញុំ​គួរតែ​សាកល្បង” ។

Gold Finger ដឹកនាំ​សម្ដែង​ដោយ​លោក Felix Chong ជា​អ្នក​និពន្ធ​ល្បី​មួយ​រូប​ប្រចាំ​ហុងកុង ​ថ្មីៗ​នេះ​បាន​ឈ្នះ​ពាន​រង្វាន់​ជា​អ្នកដឹកនាំ​រឿង​ឆ្នើម ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ភាព​យន្ត​ហុងកុង​សម្រាប់​គម្រោង​រឿងបែប​ឧក្រិដ្ឋកម្ម​ ” Gutenberg (ឆ្នាំ ២០១៨)” ដែល​សម្ដែង​ដោយ​លោក Chow Yun Fat និង​លោក Aaron Kwok ។

ខ្សែ​ភាពយន្ត​ថ្មី​នេះ Lau ដើរ​តួ​ជា​កងកម្លាំង​ប៉ូលិស ចំណែក​លោក Leung ជា​ប៉ូលិស​សម្ងាត់​ម្នាក់​ក្នុង​ក្រុម​អ្នក​លេង​ដែល​មាន​ឈ្មោះ​ថា Triad និង​មាន​ការ​ចូលរួម​សម្ដែង​ដោយ​តារា​​ជា​ច្រើន​ដូចជា​ Simon Yam, Charlene Choi, Alex Fong, Chin Ka Lok, Philip Keung និង Catherine Chau។

នៅ​ក្នុង​សន្និសីទ​តែ​មួយ ​ប្រធាន​ក្រុមហ៊ុន​អធិរាជ Albert Yeung​ គ្រុប​ បាន​ប្រកាស​ថា ​ក្រុមហ៊ុន​នឹង​វិនិយោគ​ទឹក​ប្រាក់​ចំនួន ៣៥០ លាន​ដុល្លារ​ហុងកុង (៦០ លាន​ដុល្លារ​អាមេរិក) ។ លោក​ក៏​ជឿជាក់​ថា ​វា​នឹង​ជួយ​ជំរុញ​ឧស្សាហកម្ម​ភាពយន្ត​ហុងកុង ​ក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​ដែរ៕

ប្រែសម្រួល៖សាងស្រីល័ក្ខ

ប្រភព៖asiaone

ចុចអាន៖ផ្ទុះ​ការរិះ​គន់ ​Miss ​Grand ​Mexico ​ស្លៀកឈុត​ហែល​ទឹកថតរូបក្បែរ​ព្រះពុទ្ធរូប

ចុចអាន៖ក្រោយចេញពីក្រុម Jackson​ហ៊ានទម្លាយរឿងក្នុងចិត្ត ពេលនៅក្រោមការគ្រប់គ្រងរបស់ JYP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម