ជីវិតកម្សាន្ដ
តួសម្ដែង TVB ម្នាក់ទៀតហើយ ក្លាយជាអ្នកបម្រើតាមហាង ដោយសារចំណូលទាប
តារាសម្ដែងហុងកុង Miao Yu បានចាកចេញពីឧស្សាហកម្មកម្សាន្ត ដើម្បីទៅធ្វើការជាអ្នកបម្រើតាមហាងក្នុងប្រទេសចិន នេះជាការសម្រេចចិត្តមួយដែលជះឥទ្ធិពលដោយការតស៊ូផ្នែកហិរញ្ញវត្ថុ ព្រោះតែប្រាក់ខែទាប ដែលនាងទទួលបាននៅប៉ុស្តិ៍ទូរសទ្សន៍ TVB ។
យោងតាមគេហទំព័រ Dimsum Daily តារាសម្ដែងស្រីរូបនេះបានចែករំលែកព័ត៌មានលម្អិតអំពីជីវិតថ្មីផ្ទាល់ខ្លួននៅក្នុងវីដេអូមួយនៅលើគណនី Douyin ដែលនាងបានព្យាយាមសម្របខ្លួនទៅនឹងតួនាទីជាអ្នកបំរើភេសជ្ជៈនៅក្នុងភោជនីយដ្ឋានមួយ ក្នុងឯកសណ្ឋានអ្នកបម្រើ និងរៀបចំតុ។

Miao Yu ក៏បានរៀបរាប់ពីឧប្បត្តិហេតុមួយនៅក្នុងថ្ងៃដំបូងដែលរូបនាងបំរើការងារ នាពេលនោះនាងត្រូវបានអ្នកមើលការខុសត្រូវស្តីបន្ទោសចំពោះការមិនពាក់ស្រោមដៃ ដែលជាពិធីការស្តង់ដារដែលនាងត្រូវបានគេជូនដំណឹង ប៉ុន្តែបែរជាភ្លេច។
តួសម្ដែងប្រចាំប៉ុស្តិ៍ទូរទស្សន៍ TVB បានបញ្ចាក់ឲ្យដឹងថា ជាធម្មតានាងអាចរកបាន ១៨០យ័ន (២៤.៩ ដុល្លារអាមេរិក)។ ឆ្លុះបញ្ចាំងពីការងារថ្មីរបស់នាង Yu បានចែករំលែកថាវាមានអារម្មណ៍អាចគ្រប់គ្រងបានជាងបើប្រៀបធៀបទៅនឹងថ្ងៃដ៏មមាញឹករបស់នាងក្នុងនាមជាតារាសម្តែងនៅហុងកុង។
ជាងនេះទៀត Miao Yu ថែមទាំងបង្ហើបថា សំណងដែលនាងទទួលបានពេលធ្វើការជាមួយ TVB គឺមិនគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រកបដោយផាសុកភាពនោះទេ។ បញ្ហានេះ ជាទូទៅក្នុងចំណោមតារាសម្ដែង បានបង្ខំនាងឲ្យស្វែងរកការងារបន្ថែម បើទោះបីជានាងទទួលបានប្រជាប្រិយភាពនៅលើអេក្រង់ និងប្រាក់ចំណូលតិចតួចក៏ដោយ។ ពេញមួយអាជីពជាតារាសម្ដែង នាងឧស្សាហ៍ចាប់យកការងារក្រៅម៉ោងផ្សេងៗ ដើម្បីបន្ថែមចំណូលផ្ទាល់ខ្លួន។
តារាសម្តែងវ័យ ៣៧ ឆ្នាំរូបនេះ បានចូលរួមជាមួយ TVB ក្នុងឆ្នាំ ២០១២ បន្ទាប់ពីបានក្លាយជាបេក្ខភាពចុងក្រោយក្នុងកម្មវិធី Miss Chinese International Pageant ហើយនៅជាមួយបណ្តាញរហូតដល់ឆ្នាំ ២០២៣ ។ នាងទទួលបានការទទួលស្គាល់ពីតួនាទីក្នុងរឿងភាគដូចជា «Ghost Of Relativity, My Lover From The Planet Meow និង Wonder Women» ។
យ៉ាងណាមិញ បទពិសោធន៍របស់នាងឆ្លុះបញ្ចាំងពីបញ្ហាកាន់តែទូលំទូលាយនៅក្នុង TVB ទាក់ទងនឹងប្រាក់ខែទាប ដែលជាប្រធានបទដែលជំរុញឲ្យតារាផ្សេងទៀតនិយាយចេញមក។ កាលពីដើមខែនេះ តារាសម្ដែង Niklas Lam បានបង្ហាញឲ្យដឹងថា គាត់បានធ្វើការងារក្រៅម៉ោងចំនួន ៥ ដើម្បីបន្ថែមប្រាក់ចំណូល ខណៈដែលតារាសម្ដែង Oscar Li បានប្តូរទៅតួនាទីថ្មីនៅអាកាសយានដ្ឋានអន្តរជាតិហុងកុង ដោយបង្ហាញពីបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុដែលតារាសម្ដែងក្នុងឧស្សាហកម្មនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដើម្បីជីវភាព តួសម្ដែង TVB លោក Niklas ត្រូវធ្វើការក្រៅម៉ោងចំនួន ៥ ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


