ជីវិតកម្សាន្ដ
ផ្ទុះការរិះគន់ Miss Grand Mexico ស្លៀកឈុតហែលទឹកថតរូបក្បែរព្រះពុទ្ធរូប
កាលពីម្សិលមិញនេះ រូបភាពរបស់បវរកញ្ញា Angela Yuriar ដែលជា Miss Grand Mexico ឆ្នាំ 2020 បង្ហោះរូបភាពក្នុងឈុតហែលទឹកក្បែរព្រះពុទ្ធរូប មុនពេលចូលរួមប្រកួតប្រជែងនៅប្រទេសថៃ ឃើញថាមានផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត។

បន្ទាប់ពីមានការមិនពេញចិត្តយ៉ាងច្រើនទាក់ទងនឹងរូបភាពក្នុងឈុតហែលទឹករបស់បវរកញ្ញា Angela Yuriar ក្នុងនោះដែរ ប្រធានចាត់ទូទៅ និងជាស្ថាបនិកនៃ Miss Grand International ឆ្នាំ 2020 បានចេញជាសារពន្យល់បកស្រាយនៅលើបណ្ដាញសង្គមថា «ក្នុងអំឡុងពេលថតបង្ហាញឈុតខ្លីរបស់បវរកញ្ញា ដែលបង្ហាញមុខក្នុងការចូលរួមប្រកួត។ យើងរីករាយដែលបានឃើញចម្លាក់រូបព្រះពុទ្ធជានិមិត្តរូបនៃប្រទេសថៃ និងអាស៊ី។ ដូច្នេះយើងបានថតរូបចុះផ្សាយ ប៉ុន្តែនិយាយដោយស្មោះ គាត់ពិតជាមិនបានដឹងអំពីវប្បធម៌នោះទេ»។


ក្នុងនោះពួកគេ ក៏បានទទួលស្គាល់ថានេះជាការមិនសមរម្យ និងបង្ហាញពីអារម្មណ៍សោកស្តាយ ព្រមទាំងសុំទោសចំពោះកំហុសខុសឆ្គងនិងសុំការអភ័យទោស ដោយខ្វះការពិចារណាទាក់ទងនឹងអត្ថន័យ និងនិមិត្តសញ្ញាឲ្យល្អ និងចាត់ទុកជាមេរៀន។ ពេលដែលអ្នកទាំងអស់បានឃើញ ភ្លាមៗរូបភាពនោះត្រូវបានលុបចោល។ ហើយអ្វីៗទាំងអស់ត្រូវបានលុបចោល ហើយក៏ត្រូវបិទគណនី IG របស់បវរកញ្ញា Angela Yuriar រក្សាជាភាពឯកជនផងដែរ៕


អត្ថបទផ្ដល់ដោយ៖Porman
ចុចអាន៖រកឃើញអ្នកឈ្នះ៥រូប ក្នុងការប្រកួតបវរកញ្ញាភេទទី៣ នៅកម្ពុជាលើកដំបូង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


