ជីវិតកម្សាន្ដ
តារាកូរ៉េណាខ្លះ ជាប់ចំណាត់ថ្នាក់ជាម៉ូដែលផ្សាយពាណិជ្ជកម្មស៊ីថ្លៃជាងគេ?
វិទ្យាស្ថានស្រាវជ្រាវកេរ្តិ៍ឈ្មោះម៉ាកយីហោប្រចាំប្រទេសកូរ៉េខាងត្បូង បានបង្ហាញចំណាត់ថ្នាក់តម្លៃម៉ាកសម្រាប់គំរូផ្សាយពាណិជ្ជកម្ម ចាប់ពីថ្ងៃទី ០៦ ខែឧសភា ដល់ថ្ងៃទី ០៦ ខែមិថុនា វិទ្យាស្ថានបានវិភាគទិន្នន័យដ៏ធំនៃគំរូផ្សាយពាណិជ្ជកម្មដ៏ពេញនិយមនៅក្នុងតំបន់ រួមទាំងការចូលរួមរបស់អ្នកប្រើប្រាស់ សកម្មភាពប្រព័ន្ធផ្សព្វផ្សាយ ការទំនាក់ទំនង និងសកម្មភាពសហគមន៍។
តាមរយៈការវិភាគទិន្នន័យនេះ ម៉ាកនានាអាចវាស់វែងទម្លាប់ផ្សេងៗរបស់អ្នកប្រើប្រាស់ ខណៈពេលដែលពួកគេមានទំនាក់ទំនងជាមួយម៉ាកដែលពួកគេចូលចិត្ត។

សម្រាប់ខែមិថុនា តារាចម្រៀង Lim Young Woong ជាប់ចំណាត់ថ្នាក់លេខ ១ ដោយទទួលបានពិន្ទុសរុប ២ ៤៣០ ៤៤៥។ តារាសម្ដែង Kim Soo Hyun តាមពីក្រោយដោយចំណាត់ថ្នាក់លេខ ២ ដោយទទួលបាន ១,៨៣៣,៤៨៧ ពិន្ទុ ខណៈតារាសម្ដែងប្រុស Byun Woo Seok ឈរនៅចំណាត់ថ្នាក់លេខ ៣ លើកនេះដោយមាន ១,៣៧៨,៩៣៦ ពិន្ទុ។
ទាំងនេះគឺជាគំរូផ្សាយពាណិជ្ជកម្មកំពូលទាំង ៣០ ទាក់ទងនឹងចំណាត់ថ្នាក់តម្លៃម៉ាកសម្រាប់ខែមិថុនា៖ Lim Young Woong, Kim Soo Hyun, Byun Woo Seok, Son Heung Min, Gong Yoo, IVE, Lee Jung Jae, Ma Dong Suk, Son Suk Goo, Cha Eun Woo, BTS, Yoo Jae Suk, Seventeen, BLACKPINK, ILLIT, aespa, YoonA, Lee Byung Hun, Kim Hye Yoon, Lee Chan Won, LE SSERAFIM, IU, Kim Yuna, Park Eun Bin, Lee Hyori, Kim Hye Soo Baek Jong Won, Jung Hae In, Song Kang Ho, និង Park Bo Gum ។


អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


