ពិធី​ការិនី​ជើងចាស់លោកស្រី ច័ន្ទ ធី​ ធ្លាក់​ខ្លួន​ឈឺ​
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ពិធី​ការិនី​ជើងចាស់លោកស្រី ច័ន្ទ ធី​ ធ្លាក់​ខ្លួន​ឈឺ​

Published

on

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញ្ញារីទ្ធ នៅ​ព្រឹក​ថ្ងៃទី​០៤​ខែកុម្ភៈឆ្នាំ​២០២១​នេះ​បាន​ឆ្លៀត​ឱកាស​ចូល​សួរសុខទុក្ខ​លោកស្រី ច័ន្ទ ធី ពិធីកា រិ​នី​ជើងចាស់​ប្រចាំ​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​) ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអញ្ជើញ​ចូល​សួរសុខទុក្ខ​ពី​សំណាក់​លោក ខៀវ កាញ្ញារីទ្ធ ​ធ្វើឡើង​ក្រោយ​ពេលដែល​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​​បាន​ចូលរួម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​នា​ព្រឹក​ថ្ងៃទី​០៤ ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ​។​

លោក ខៀវ កាញ្ញារីទ្ធ បាន​លើកឡើងថា ចាក់​វ៉ា​ក់សាំង​រួចមក​សួរសុខទុក្ខ​លោកជំទាវ ច័ន្ទ ធី ពិធីកា​រិនី​ជើងចាស់​ប្រចាំ​ទូរទស្សន៍​ជាតិ​កម្ពុជា​(​ទ​ទក​)​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ។​ គេនៅមិនទាន់​ដឹងថា លោកស្រី​មាន​ជំងឺអ្វី​នៅ​ឡើយ​ទេ។

លោកស្រី​ច័ន្ទ ធី ដែលជា​ពិធី​ការិនី​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​) បាន​ចូល​មក​សម្រាក​​ព្យាបាល​នៅ​មន្ទី​រពេទ្យ​កាល់ម៉ែ​តមាន​រយៈ​ពេល​ច្រើន​ថ្ងៃ​មក​ហើយ​បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺ​។ ​មាន​អ្នកគាំទ្រ​ជាច្រើន​បាន​ជូនពរ​ឲ្យ​ពិធី​ការិនី​រូបនេះ​ឆាប់​ជាសះ​ស្បើយ​ពី​ជំងឺ​ផងដែរ​៕

អត្ថបទ​ ៖ ចាន់​រ៉ា​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ25 mins ago

លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណ លោក ប៉ិច បូឡែន និងលោក ហុង លីម ដែលបានផ្តល់អំណោយក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

ព័ត៌មានជាតិ1 hour ago

អតីតយុទ្ធជន​ជាង​៣​ម៉ឺន​៥​ពាន់​នាក់​ ហើយ​ទទួល​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩

ព័ត៌មានជាតិ2 hours ago

អ្នកជំងឺកូវីដ១៩នៅផ្សារអូរឫស្សីបានទៅដើរផ្សារនៅផ្សារម៉ាក្រូសែនសុខ

ព័ត៌មានអន្ដរជាតិ2 hours ago

Breaking News! លោកស្រី អ៊ុងសាន ស៊ូជី រងការចោទប្រកាន់បទឧក្រិដ្ឋថ្មីមួយទៀត សរុបឡើងដល់ ៦ ករណី

ព័ត៌មានអន្ដរជាតិ2 hours ago

អ្នក​ចាក់​វ៉ាក់សាំង​រួច​គួរ​ទទួលទាន​អាហារ​មួយ​មុខ​នេះ​ជា​ចាំបាច់ ដើម្បី​បន្ថែម​ការ​បង្កើន​ភាព​ស៊ាំ​ដល់​រាង​កាយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services