ជីវិតកម្សាន្ដ
នាយ ចឺម និងក្រុមគ្រួសារធ្វើតេស្តលើកទី១ អវិជ្ជមានកូវីដ-១៩
ការធ្វើតេស្តលើកទី១ របស់នាយចឺម តារាកំប្លែង និងចម្រៀងព្រមទាំងក្រុមក្រុមគ្រួសារ គឺលទ្ធផលបានចេញមកអវិជ្ជមាន ហើយបន្តការធ្វើចត្តាឡីស័កតាមជំនាញបច្ចេកទេសសុខាភិបាល។

តាមប្រភពពីមន្ត្រីប្រចាំការនៅមណ្ឌលចត្តាឡីស័ក ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឱ្យដឹង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នេះថា ការយកសំណាក និងធ្វើតេស្តលើកទី១ លើតារាកំប្លែង និងអ្នកចម្រៀងដ៏ល្បីឈ្មោះម្នាក់ គឺនាយចឺម និងក្រុមគ្រួសារលទ្ធផលបានចេញមកពួកគាត់អវិជ្ជមានកូវីដ-១៩ ។ ប៉ុន្តែលទ្ធផលលើកទី១ អវិជ្ជមាន ក៏ត្រូវបន្តធ្វើចត្តាឡីស័ក តាមដានសុខភាពតាមបច្ចេកទេសសុខាភិបាល រង់ចាំតេស្តលើកទី២បន្តទៀត ។

សូមបញ្ជាក់ថា នាយចឺម និងក្រុមគ្រួសារ ត្រូវបានបញ្ជូនមកដល់មណ្ឌលធ្វើចត្តាឡីស័ក នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ក្នុងមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ នៅសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយសង្ស័យមានផ្ទុកវីរុសនេះ បន្ទាប់មានការពាក់ព័ន្ធជាមួយនាងអ៊ីត ។
បច្ចុប្បន្ន នាយចឺម និងក្រុមគ្រួសារកំពុងស្នាក់នៅធ្វើចត្តាឡីស័កក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ៕
អត្ថបទ៖ ភួង រដ្ឋា
សូមចុចអាន៖ បន្ទាន់! តារាសម្តែង បញ្ញា សិទ្ធិ ត្រូវក្រុមគ្រូពេទ្យដឹកយកព្យាបាលទាំងយប់ក្រោយតេស្តឃើញឆ្លងកូវីដ១៩
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


