ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអ៊ីរ៉ង់ប្ដេជ្ញាកសាងរោងចក្រនុយក្លេអ៊ែរឡើងវិញ ជាមួយនឹងថាមពលកាន់តែខ្លាំង
ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានប្ដេជ្ញាថានឹងសាងសង់ឡើងវិញនូវកន្លែងផលិតនុយក្លេអ៊ែរដែលត្រូវបានបំផ្លាញ «ជាមួយនឹងថាមពលកាន់តែខ្លាំង» បន្ទាប់ពីអគាររបស់ខ្លួនរងការវាយប្រហារក្នុងប្រតិបត្តិការ Rising Lion របស់អ៊ីស្រាអែលកាលពីខែមិថុនា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០៣ខែវិច្ឆិកា។

ប្រធានាធិបតី Pezeshkian បាននិយាយថា ការខូចខាតនេះនឹងមិនបញ្ឈប់វឌ្ឍនភាពរបស់ប្រទេសអ៊ីរ៉ង់នោះទេ។ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់អង្គការថាមពលអាតូមិក លោកបានទទួចថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់គឺសម្រាប់តែការប្រើប្រាស់ដោយសន្តិវិធីប៉ុណ្ណោះ ដូចជាក្នុងវិស័យវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រ។ លោកបានមានប្រសាសន៍ថា៖«ការបំផ្លាញអគាររបស់អ៊ីរ៉ង់នឹងមិនបញ្ឈប់អ៊ីរ៉ង់ទេ យើងនឹងសាងសង់ឡើងវិញឲ្យរឹងមាំជាងមុន»។
គួរបញ្ជាក់ថាបន្ទាប់ពីការវាយប្រហារកាលពីខែមិថុនា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានអះអាងថា សមត្ថភាពចម្រាញ់នុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានរារាំង។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានថា ទីក្រុងវ៉ាស៊ីនតោននឹងបញ្ជាឱ្យមានការវាយប្រហារថ្មី ប្រសិនបើអ៊ីរ៉ង់ព្យាយាមកសាងកន្លែងផលិតនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បានច្រានចោលការអះអាងទាំងនោះដោយនិយាយថា សហរដ្ឋអាមេរិក «គួរតែបន្តសុបិនទៀតចុះ» ប្រសិនបើខ្លួនជឿថាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានបំផ្លាញ។

លើសពីនេះអ៊ីរ៉ង់បានបញ្ចប់កិច្ចព្រមព្រៀងសហប្រតិបត្តិការរបស់ខ្លួនជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ គឺ IAEA បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសថាខ្លួននឹងចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ ដោយមន្ត្រីអ៊ីរ៉ង់បានរិះគន់យ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


