Connect with us

ព័ត៌មានអន្ដរជាតិ

អ្ន​ក​វិភាគ​ថា​ ការ​ដក​ទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន​របស់​អាមេរិក​នឹង​បង្ក​ភាព​វឹកវរ​

បានផុស

នៅ

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន បាន​ប្រកាស​កាល​ពី​ពុធ​ថា កង​ទ័ព​អាមេរិក​ទាំង​អស់​នឹង​ត្រូវ​ដក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​មុន​ថ្ងៃ​ទី​១១ ខែ​កញ្ញា ដើម្បី​បញ្ចប់​សង្គ្រាម​ដ៏យូរ​អង្វែង​​​នៅ​​ក្នុង​ប្រវត្តិ​សាស្ត្រ​អាមេរិក។

ចាប់​តាំង​ពី​​ឈាន​ជើង​ចូល​ប្រទេស​អាហ្វហ្គានីស្ថាន​ នៅ​ខែ​តុលា ឆ្នាំ​២០០១​មក កង​ទ័ព​អាមេរិក​បាន​សម្លាប់​ជន​ស៊ីវិល​ជាង​៣​ម៉ឺន​នាក់ របួស​ជាង​៦​ម៉ឺន​នាក់​ និង​ប្រហែល​​១១លាន​នាក់​បាន​ក្លាយ​ជា​ជន​ភៀស​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈ​ពេល​ស្ថានភាព​សន្តិសុខ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​​បន្ត​​ស្មុគស្មាញ និង​អំពើ​​ភារវកម្ម​នៅ​​​រាល​ដាល ក្រុម​អ្នក​វិភាគបាន​យល់​ឃើញ​ថា ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ជា​ការ​មិន​ទទួល​ខុស​ត្រូវ​ និង​ព្រមាន​​​ពី​​ជម្លោះ​ស៊ីវិល​កាន់​តែ​ខ្លាំង​ឡើង ហើយ​​អំពើ​ភារវកម្ម​​​នឹង​កើត​មាន​ខ្លាំង។

ដោយ​មាន​ការ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​ក្នុង​ស្រុក​​​កាន់​តែ​អាក្រក់​ មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​​អាហ្វហ្គានីស្ថាន​​បាន​សម្តែង​ការ​ខក​ចិត្ត​ជា​សាធារណៈ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ដក​កង​ទ័ព​ចេញ​ដោយ​មិន​ទាន់​បាន​បង្កើត​ដំណើរ​ការ​សន្តិភាព​នៅឡើយ។

លោក Rahman Rahmani សមាជិក​សភា​​អាហ្វហ្គានីស្ថាន និយាយ​ថា ៖«ការ​ដក​កង​ទ័ព​ចេញ​ជា​បំណង​ប្រាថ្នា​របស់​ប្រជា​ជន​អាហ្វហ្គានីស្ថាន តែ​នៅ​ពេល​​នេះ​ លក្ខខណ្ឌ​​នៅ​មិន​ទាន់​អាច​កើត​ឡើង​​បាន​ទេ។ នៅ​មាន​លទ្ធភាព​ដែល​សង្គ្រាម​ស៊ីវិល​អាច​កើត​ឡើង​វិញ​»។

ជាទូទៅ​ប្រជា​ជន​អាហ្វហ្គានីស្ថាន​ជឿ​ថា សហរដ្ឋ​អាមេរិក​​នឹង​ជួយ​ប្រទេស​អាហ្វហ្គានីស្ថាន​​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ដ៏​រឹង​មាំមួយ​ និង​កាត់​បន្ថយ​ជម្លោះ​ដោយ​អាវុធ ប៉ុន្តែ​​អាមេរិក​មិន​បាន​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​ទេ ហើយ​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​​ផល​ប្រយោជន៍របស់​​ប្រជា​ពល​រដ្ឋ​​អាហ្វហ្គានីស្ថាន​​ទៀត​ផង។

អ្នក​ស្រុក​នៅ Kabul លោក Mohammad Ayub បាន​សម្តែង​នូវ​កង្វល់​ថា ការ​ដក​កងទ័ព​ចេញ​របស់​អាមេរិក​នឹង​នាំ​ឲ្យ​កើត​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន ខណៈ​មាន​ក្រុម​ប្រដាប់​​អាវុធ​ជា​ច្រើន និង​មេ​ដឹក​នាំ​សង្គ្រាម​​បន្ត​មាន​ក្នុង​ប្រទេស​នៅ​ឡើយ។

ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​វិទ្យាស្ថាន Brookings Institution Senior លោក Michael O’Hanlon និយាយ​ថា ៖«វា​ប្រថុយ​នឹង​​សង្គ្រាម​ស៊ីវិល ការ​បះ​បោរ​ដោយ​ក្រុម​ជន​ជាតិ​ភាគ​តិច  ការ​បែក​បាក់ និង​ជម្រក​ភារវកម្ម ដែល​ទាំង​អស់​នេះ​បង្កើត​ឲ្យ​មាន​បញ្ហា​អាក្រក់​ មុន​ពេល​ដំណើរ​ការ​សន្តិភាព​ត្រូវ​​បាន​ព្យាយាម​បង្កើត​ឡើង»។

លោក Zhu Yongbiao ​នាយកមជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​​អាហ្វហ្គានីស្ថាន​នៅ​សកល​វិទ្យាល័យ Lanzhou ក្នុង​ប្រទេស​ចិន​និយាយ​ថា សហរដ្ឋ​អាមេរិក​បាន​សម្រេច​ដក​កង​ទ័ព​របស់​ខ្លួន​ចេញ​ដោយ​មិនន​ទាន់​មាន​ដំណើរ​ការ​រីក​ចម្រើន​​នៅ​ក្នុង​កិច្ច​ពិភាក្សា​សន្តិភាព។

លោក​ថា ស្ថិត​ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន​នេះ ការ​ដក​កង​ទ័ព​ទាំង​ស្រុង​របស់​សហរដ្ឋ​អាមេរិក​នឹង​​បង្ក​ឲ្យ​មាន​វិបត្តិ​នយោបាយវឹក​វរ​​នៅក្នុង​​អាហ្វហ្គានីស្ថាន​​ ហើយនៅ​​​ពេល​ជា​មួយ​គ្នា​ធ្វើ​ឲ្យ​សន្តិសុខ​​​កាន់​តែ​អាក្រក់​ឡើង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ xinhuanet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម