Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដ-១៩សម្លាប់ប្រជា​ជន​ពិភព​​លោក​​ឈាន​ដល់​​៣​​លាន​​នាក់​​

បានផុស

នៅ

តួលេខ​ស្លាប់​ដោយ​កូវីដ-១៩​ជា​សកល​បាន​ឈាន​ដល់​៣​លាន​នាក់​ហើយ​​។ នេះ​បើ​យោង​តាម​សាកលវិទ្យាល័យ Johns Hopkins University បាន​ចេញ​ផ្សាយនៅ​ថ្ងៃ​សៅរ៍ ទី​១៧ ខែ​មេសា ម្សិលមិញ។

ស្រប​ពេល​កូវីដ-១៩កំពុង​វាយ​ប្រហារ​ខ្លាំង​ជា​សកល ប្រទេស​ទូទាំង​ពិភព​លោក​បាន​កំពុង​ចាក់វ៉ាក់សាំង​ដើម្បី​ទប់​ស្តាត់ និង​លុប​បំបាត់​ជំងឺ​ដ៏​កាចសាហាវ​នេះ ប៉ុន្តែ​នៅ​មិន​ទាន់​ធូរ​ស្រាល​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់​តាំង​ពី​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​នៅ​ភាគ​កណ្តាល​ប្រទេស​ចិន​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៩​មក កូវីដ-១៩​បាន​ឆ្លង​មនុស្ស​ទូទាំង​ពិភព​លោក​ជាង​១៣៩​លាន​នាក់​ហើយ ខណៈ​​មនុស្ស​រាប់​ពាន់​លាន​នាក់​បាន​កំពុង​ស្ថិត​នៅ​ក្នុង​បំរាម​បិទ​ខ្ទប់។

តួលេខស្លាប់​កើន​ឡើង​លឿន​បំផុត​គឺ​ត្រឹម​៣​ខែ​ចុង​ក្រោយ​នេះ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​១លាន​នាក់​គិត​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មករា។

ជា​មធ្យម​មនុស្ស​១២០០០​នាក់​បាន​ស្លាប់​​ជា​សកល​ជា​រៀង​រាល់​ថ្ងៃ​​កាល​ពី​សប្តាហ៍​មុន​​​​ដែល​ជំរុញ​ឲ្យ​តួលេខ​អ្នក​ស្លាប់​កើន​ដល់​៣​លាន​នាក់​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍។

បើ​ប្រៀប​ធៀប​ជន​រង​គ្រោះ​ស្លាប់​​៣​លាន​នាក់​នេះ​គឺ​ច្រើន​ជាង​ចំនួន​ប្រជា​ជន​របស់​ប្រទេស​ចាម៉ៃកា ឬ​អាមេនី ហើយ​ច្រើន​ជាង​៣​ដង​នៃ​​សង្គ្រាម​អ៉ីរ៉ង់-អ៉ីរ៉ាក់​ពី​ឆ្នាំ​១៩៨០-១៩៨៨។

រហូត​ដល់​ពេល​នេះ​ករណី​ឆ្លង​មិន​ទាន់​មាន​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​ទាប​ឡើយ​​ដែល​ជា​មធ្យម​ឆ្លង​ទូទាំង​ពិភព​លោក ៨២៩ ៥៩៦​នាក់​កាល​ពី​ថ្ងៃ​សុក្រ​ដែល​ជា​ចំនួន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន។

ទី​ក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា​ ទើប​តែ​ចាក់​ដាក់​បំរាម​បិទ​ខ្ទប់​នៅ​ចុង​សប្តាហ៍​នេះ​ ខណៈ​ប្រទេស​មួយ​នេះ​បាន​ក្លាយ​ជា​ប្រទេស​រង​គ្រោះ​ធ្ងន់​ធ្ងរ​លំដាប់​លេខ​២​ក្នុង​ពិភព​លោក​ដែល​មាន​ករណី​​ឆ្លង​​ថ្មី​២៣៤០០០​​នាក់ និង​អ្នក​ស្លាប់​១៣៤១​នាក់ នៅ​ថ្ងៃ​សៅរ៍។

ប្រទេសឥណ្ឌា​ឥឡូវ​នេះ​មាន​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​​៣​ដង​នៃ​សហរដ្ឋ​អាមេរិក​ដែល​ទទួល​រង​ធ្ងន់​ធ្ងរ​ជាង​គេ​បំផុត​លំដាប់​លេខ​១​ក្នុង​លោក។ ប្រទេស​ឥណ្ឌា​បាន​កំពុង​ប្រឈម​នឹង​កង្វះ​គ្រែ បរិក្ខាពេទ្យ និង​សូម្បី​ទី​បញ្ចុះ​សព​ក៏​ចង្អៀត​ដែរ។

ចំណែក ប្រទេស​ប្រេស៊ីល​​ដែល​ធ្ងន់​ធ្ងរ​លំដាប់​លេខ​២​មាន​សេចក្តី​រាយការណ៍​ថា តួលេខ​អ្នក​ស្លាប់​ជិត​៣៧០​ពាន់​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Yahoo

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម