Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេសចាប់ផ្តើមការសិក្សាថ្មីទៅលើថាតើ អ្នកកើតកូវីដហើយអាចឆ្លងម្តងទៀតដែរឬក៏អត់

បានផុស

នៅ

ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសនៅថ្ងៃចន្ទទី១៩ខែមេសានេះ បានចាប់ផ្តើមការសាកល្បងមួយដែលនឹងឲ្យអ្នកកើតជំងឺកូវីដ-១៩រួចហើយ ប៉ះពាល់ជាមួយវីរុសកូរ៉ូណាម្តងទៀតដើម្បីពិនិត្យមើលការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ និងមើលថាតើមនុស្សអាចឆ្លងម្តងទៀតដែរឬក៏អត់។

New UK challenge trial studies if people can catch coronavirus again |  Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីខែកុម្ភៈ ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងបង្អស់នៅលើពិភពលោក ដែលអនុវត្តការធ្វើតេស្ត “Challenge Trials” លើមនុស្ស ដែលក្នុងនោះអ្នកស្ម័គ្រចិត្តយល់ព្រមប៉ះពាល់ទៅនឹងវីរុសកូវីដ-១៩ ដើម្បីជំរុញការស្រាវជ្រាវចូលទៅក្នុងជំងឺនេះ។

ការសិក្សាដែលចាប់ផ្តើមនៅថ្ងៃចន្ទនេះ មានភាពខុសគ្នាពីការសិក្សាដែលបានប្រកាសកាលពីខែកុម្ភៈ ខណៈដែលខ្លួនព្យាយាមធ្វើឲ្យមនុស្សធ្លាប់កើតជំងឺកូវីដ-១៩ ឆ្លងម្តងទៀតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីភាពស៊ាំ ជាជាងការចម្លងដល់មនុស្សជាលើកដំបូង។

This image has an empty alt attribute; its file name is af_ukswabtest_1904.jpg

លោកស្រី Helen McShane អ្នកជំនាញផ្នែកវ៉ាក់សាំងនៅសកលវិទ្យាល័យ Oxford និងជាប្រធានអ្នកស៊ើបអង្កេតលើការស្រាវជ្រាវនេះបាននិយាយថា “ព័ត៌មានអំពីការងារនេះ នឹងអនុញ្ញាតឲ្យយើងរៀបចំការចាក់វ៉ាក់សាំងនិងការព្យាបាលកាន់តែល្អប្រសើរ ហើយយើងក៏អាចស្វែងយល់ផងដែរថាតើ មនុស្សត្រូវបានការពារដែរឬក៏អត់បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ-១៩ និងការពារបានយូរប៉ុនណា”។

This image has an empty alt attribute; its file name is GettyImages-1214290630_thumb-732x549-1.jpg

លោកស្រីបានបន្ថែមទៀតថា ការងារនេះនឹងជួយឲ្យមានការយល់ដឹងអំពីអ្វីដែលការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ ការពារប្រឆាំងនឹងការឆ្លងម្តងទៀត។

គួរបញ្ជាក់ថា អ្នកវិទ្យាសាស្ត្របានប្រើប្រាស់ការសាកល្បង Human Challenge អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដើម្បីស្វែងយល់បន្ថែមអំពីជំងឺនានាដូចជាគ្រុនចាញ់ ផ្តាសាយ ពោះវៀននិងអាសន្នរោគ ហើយដើម្បីបង្កើតការព្យាបាលនិងវ៉ាក់សាំងប្រឆាំងជំងឺទាំងនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កំពុងអុកឡុកពិភពលោក! វីរុសកូរ៉ូណាបំប្លែងខ្លួន១០ប្រភេទ ដែលអាចយកឈ្នះវ៉ាក់សាំងបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម