Connect with us

ព័ត៌មានអន្ដរជាតិ

ណេតាន់យ៉ាហ៊ូ គ្រោង​យក​បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ទៅ​និយាយ​ជាមួយ​លោកត្រាំ សប្តាហ៍ក្រោយ

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាន​ប្រាប់​ថា លោកនឹងពិភាក្សាអំពីសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាមួយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ ចំពេលដែលមានការព្រួយបារម្ភបន្តកើតមានលើកម្មវិធីមីស៊ីល និងឥទ្ធិពលក្នុងតំបន់របស់ទីក្រុងតេហេរ៉ង់។

លោក Nikos Christodoulides, លោក Benjamin Netanyahu និង​លោក Kyriakos Mitsotakis (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​រ៉យទ័រ នៅក្នុងការថ្លែងសុន្ទរកថាអមដោយនាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis និងប្រធានាធិបតីស៊ីប លោក Nikos Christodoulides ក្នុងទីក្រុងហ្សេរុយសាឡឹម កាល​ពី​ថ្ងៃ​ចន្ទ​ទី​២២​ខែ​ធ្នូ​ឆ្នាំ​២០២៥ លោកណេតាន់យ៉ាហ៊ូ បានលើកឡើងថា អ៊ីស្រាអែលបានដឹងថា អ៊ីរ៉ង់ទើបតែបានធ្វើ «សមយុទ្ធ» យោធានាពេលថ្មីៗនេះ។

មហាអំណាចលោកខាងលិចចាត់ទុកឃ្លាំងមីស៊ីលបាលិស្ទិករបស់អ៊ីរ៉ង់ថា ជាការគំរាមកំហែងសន្តិសុខដ៏ធំ និងជាប្រព័ន្ធដឹកជញ្ជូនដ៏មានសក្តានុពលសម្រាប់អាវុធនុយក្លេអ៊ែរ ដែលជាមហិច្ឆតាដែលទីក្រុងតេហេរ៉ង់បានបដិសេធ។

ទោះបីជាមានអ្វីដែលលោកណេតាន់យ៉ាហ៊ូបានពិពណ៌នាថាជា​«សមិទ្ធផលដ៏អស្ចារ្យ»​របស់អ៊ីស្រាអែល ក្នុងអំឡុងពេលសង្គ្រាមរយៈពេលខ្លីជាមួយអ៊ីរ៉ង់កាលពីខែមិថុនាក៏ដោយ ក៏លោកបានបញ្ជាក់​ថា ការរំពឹងទុកនៅតែមិនផ្លាស់ប្តូរ រួមទាំងការទាមទារ​ឲ្យ​អ៊ីរ៉ង់កម្រិតការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមផងដែរ។

លោកណេតាន់យ៉ាហ៊ូ បានរៀបរាប់​ថា «យើងមិនស្វែងរកការប្រឈមមុខដាក់គ្នានោះទេ។ យើងចង់បានស្ថិរភាព វិបុលភាព និងសន្តិភាព»។

មេ​ដឹក​នាំ​អ៊ីស្រាអែល បានបន្ថែមថា ការចរចាជាមួយលោក​ត្រាំ ក៏នឹងគ្របដណ្តប់លើដំណាក់កាលបន្ទាប់នៃផែនការហ្គាហ្សារបស់ប្រធានាធិបតីអាមេរិក សកម្មភាពរបស់ក្រុមហេសបូឡានៅក្នុងប្រទេសលីបង់ និងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារការដឹកជញ្ជូនអន្តរជាតិពីការវាយប្រហារដោយចលនាហ៊ូធីរបស់យេម៉ែន ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់។

ទន្ទឹម​នោះ នៅក្នុងការថ្លែងសុន្ទរកថាដដែល​ខាង​លើ អ៊ីស្រាអែល ក្រិក និងស៊ីប បាន​ប្រកាស​ពី​កិច្ច​​ព្រមព្រៀង​រួម​គ្នា​មួយ​​ស្ដី​ពី​ការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងជំរុញគម្រោងថាមពល និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ រួមទាំងខ្សែបណ្តាញអគ្គិសនីក្រោមបាតសមុទ្រ និងបណ្តាញដឹកជញ្ជូនតភ្ជាប់អឺរ៉ុបជាមួយមជ្ឈិមបូព៌ា និងឥណ្ឌា៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម